ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​កសាង​ទំនប់​វា​រី​អគ្គិសនី​មួយ​នៅ​ទី​បេ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​គ្រោង​កសាងមជ្ឈមណ្ឌល​វា​រី​អ​គ្គិ្គ​ស​នី​មាន​ថាមពល​៦០GIGAWATTS (GW) មួយ​នៅ YARLUNG TSANGBO ដែល​ជា​ផ្នែក​មួយ​នៃ​ទន្លេ BRAHMAPOUTRE មាន​ប្រភព​ពី​ទី​បេ…

ប្រទេស​ចិន ៖ ប្រទេស​ចិន​គ្រោង​កសាងមជ្ឈមណ្ឌល​វា​រី​អ​គ្គិ្គ​ស​នី​មាន​ថាមពល​៦០GIGAWATTS (GW) មួយ​នៅ YARLUNG TSANGBO ដែល​ជា​ផ្នែក​មួយ​នៃ​ទន្លេ BRAHMAPOUTRE មាន​ប្រភព​ពី​ទី​បេ បន្ទាប់​មក​ឆ្លងកាត់ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែ​ស ។

នេះ​ជា​សេចក្ដី​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា របស់​បណ្ដាសារព័ត៌មាន​ចិន​ដែល​ដកស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​ម្នាក់ ។

ទន្លេ​ BRAHMAPOUTRE

ក្នុង​សន្និសីទ​មួ​យ​ស្ដី​ពី​ថាមពល ប្រធាន​សហគ្រាស​រដ្ឋ​ចិន POWER CONSTRUCTION CORPORATION លោក YAN ZHIYONG វាយតម្លៃ​ថា គម្រោង​នោះ​តំណាង​ឲ្យ​កាលា​នុ​វត្ត
ភាព​ប្រវត្តិសាស្ត្រ​មួយ​ដែល​នឹង​ជួយ​ប្រទេស​មិន​ត្រឹមតែ​ឆ្លើយ​តប​ចំពោះ​ផែនការ​ថាមពល​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ឆ្លើយ​តប​ផង​ដែរ​ចំពោះ​ការ​ពង្រឹង​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​ទឹក​របស់​ខ្លួន ។

បណ្ដា​ក្រុម​ការពារ​បរិស្ថាន និង​ការពារ​សិទ្ធិពលរដ្ឋ​ទី​បេ​បាន​សម្ដែង​ពី​ការ​ព្រួយបារម្ភ​របស់​ពួក​គេ ចំពោះ​មហិច្ឆតា​ទំនប់់​វា​រី​អគ្គិសនី​របស់​ចិន​ក្នុង​តំបន់​ទី​បេ ដោយ​គូសបញ្ជាក់​ថា គម្រោង​នោះ​អាច​មាន​ផល​ប៉ះពាល់​លើ​បណ្ដា​ប្រភព​ធនធានទឹក​ស្ថិត​នៅ​ខាងក្រោម ។

បណ្ដា​សមាគម​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ​និយាយ​ថា បណ្ដា​ទន្លេ​ចិន​ជួប​ប្រទះ​រួច​ហើយ​នូវ​ជំ​ណុ​ច​ហានិភ័យ​មួយ ជាមួយ​ការ​កសាង​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​នូវ​ទំនប់​ក​៣ ព្រមទាំង​ម​ជ្ឈ្​មណ្ឌល​វា​រី​អគ្គិសនី​ជា​ច្រើន​ដទៃ​ៗ​ទៀត​តាម​ដង​ទន្លេ​យ៉ង់​សេ និង​បណ្ដា​ដៃទន្លេ​នោះ ។

ចិន​អះអាង​ថា​សមត្ថភាព​វា​រី​អគ្គិសនី​បច្ចុប្បន្ន​របស់​ខ្លួន​មាន​ប្រមាណ​ជា​៣៥០GW តំណាង​ឲ្យ​តែ​ពាក់កណ្ដាល​នៃ​ថាមពល​អគ្គិសនី​សរុប​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ journallactionregionale

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ