ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីកម្ពុជាចំនួន២រូប ត្រូវបានទទួលស្គាល់ជាបុគ្គលឆ្នើមពីក្រសួងការបរទេសជប៉ុន

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។

បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរ សម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មានដូចខាងក្រោម៖

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ

១) ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត ម៉ី កល្យាណ បានចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងកម្ពុជា។

លោក ហួត សុធី

២) លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។

សូមជម្រាបជូនថា ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕ សូមអរគុណ!

អត្ថបទសរសេរ ដោយ