ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ក្រើនរំលឹក​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​បន្ត​វិធាន​សុវត្ថិ​ភាព​​ឱ្យ​ខ្ជាប់ខ្ជួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បន្ត​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ឱ្យ​យកចិត្តទុកដាក់​អនុវត្ត…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បន្ត​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ឱ្យ​យកចិត្តទុកដាក់​អនុវត្ត និង​រៀបចំ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​ចូល​ដល់​សហគមន៍​កម្ពុជា​។

អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្ម​ទេស​ចរណ៍​របស់​ខ្លួន នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ តាម​ប្រព័ន្ធ Telgram Bot ជា​ពិសេស​ត្រូវ​កត់​ត្រា​វត្តមាន​របស់​ភ្ញៀវ​ប្រើប្រាស់​សេវាកម្ម​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នីមួយ​ៗ ។

ការ​ចុះ​ឈ្មោះ​ភ្ញៀវ​នេះ អាច​ប្រើប្រាស់​តាម​ប្រព័ន្ធ Telegram Bot ដើម្បី​ជា​ជំនួយ​ដល់​ការ​តាមដាន​ក្នុង​កំណត់​អត្តសញ្ញាណ​ករណី​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ទីតាំង​អាជីវកម្ម​ទេស​ចរណ៍​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ