ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តីប្រពន្ធ​​ទើបមកពីខេត្ត ស្រាប់តែ​ជួប​គ្រោះ​តាមផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បើក​លឿន​ហើយកៀរ​​ម៉ូតូ​​មួយគ្រឿង​ដួល​​រួច​កិន​ថែម​ទាំង​​អូស​ម៉ូតូ​ទៀត​ បណ្តាល​អោយ​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ​​បាន​​បាត់បង់ជីវិត​ ចំណែក​ប្តី​រង​របួសស្រាល ។​ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ នៅ​ចំណុច​ក្បែ​នឹង​វិមាន​ឈ្នះ​ឈ្នះ​…

​រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បើក​លឿន​ហើយកៀរ​​ម៉ូតូ​​មួយគ្រឿង​ដួល​​រួច​កិន​ថែម​ទាំង​​អូស​ម៉ូតូ​ទៀត​ បណ្តាល​អោយ​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ​​បាន​​បាត់បង់ជីវិត​ ចំណែក​ប្តី​រង​របួសស្រាល ។​

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ នៅ​ចំណុច​ក្បែ​នឹង​វិមាន​ឈ្នះ​ឈ្នះ​ ស្ថិត​នៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​​ទាំង​២នាក់ប្តីប្រពន្ធខាងលើ ក្នុងនោះ​ស្ត្រីជា​ប្រពន្ធ​ដែលបាត់បង់ជីវិត​ឈ្មោះ ទិ​ត្យ ផា​ន្នី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បច្ចុប្បន្ន​នៅ​ជ​ម្ព​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្រឡាញ ខេត្តស្វាយរៀង ។ ​ចំណែក​បុរសជា​​ប្តី​​ដែលរងរបួសសស្រាល​ឈ្មោះ អុល ជាតិ អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ឯ​ភូមិ​ពើក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ជនរងគ្រោះទាំង​​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ ​ស៊េរីឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ ១J-៩៨៦៥

តាម​ប្រភព​ព័ត៌មាន​ពី​ប្តី​របស់​​ស្ត្រី​​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គាត់​ទើបតែ​មក​ពី​ខេត្តព្រៃវែង​ជាមួយ​ប្រពន្ធ ​ដោយ​​ជិះម៉ូតូ​មួយគ្រឿងឌុបគ្នា​​ធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ​ព្រះ​សីហ​នុ​ ៣A-៧២៩៥ ​ធ្វើ​ដំណើរ​​​ស្រប​ទិស​ដៅ​គ្នា ប៉ុន្តែ​រថយន្ត​ខាងលើ​នេះ​បើក​លឿន​ហើយ​បាន​​កៀរ​​ម៉ូតូ​ដួល​ រួច​កិន​ពីលើ​ម៉ូតូ​អូស​ជិត​១០០​ម៉ែត្រ​ខូចខាត​ស្ទើរ​ទាំងស្រុង បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​​បោក​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​​បាន​រង​របួសស្រាល ។

បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​ចុះ​មក​ដល់​កន្លែង​ដើម្បី​ធ្វើការ​វាស់វែង ហើយគេសង្កេតឃើញ​​បងប្អូន​សាច់ញាតិ​មក​ដល់​កន្លែង​កើតហេតុ​ស្រែក​ទ្រហោយំ​បោក​ខ្លួន​​យ៉ាង​សង្វែគ​​ជា​ពន់ពេក ។

ក្រោយ​ពេល​កើតហេតុ​ ​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ