ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​បុក​ជាមួយនឹង​រថយន្ត​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ស្លា.ប់

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ខណៈ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​ត្រូវ​បុក​ជាមួយនឹង​រថយន្ត​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ផ្លូវបត់​ចូល​ភូមិ​កក់ ស្ថិត​ក្នុងភូមិ​មួយ…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ខណៈ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​ត្រូវ​បុក​ជាមួយនឹង​រថយន្ត​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ផ្លូវបត់​ចូល​ភូមិ​កក់ ស្ថិត​ក្នុងភូមិ​មួយ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្ត​រតនគីរី​។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុ​ការ​នោះ​ឈ្មោះ ស៊ី សុ​ធាត់ ហៅ​តួ អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​មួយ​ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។ ជិះ​ម៉ូតូ​ម៉ាក ZOOMER ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្ទឹង​ត្រែង ១C-០៤៨៣​។

ឯ​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​ឈ្មោះ ស៊ិ​ន វាសនា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​គ្នា​២​នាក់ ប្រពន្ធ​ឈ្មោះ សុខ លី​ដា អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើ​ឈ្លើង ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។ ជិះ​រថយន្ត​ម៉ាក HYUNDAI MIGHTY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣F-២០៦៦​។

ប្រភព​ពី​លោក​អធិការ​ស្រុក​បរ​កែវ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះ​ចរាចរណ៍​នេះ ដោយសារ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​ឆ្លង​ចូល​ក្ន​ង​កន្លង​ផ្លូវ​រថយន្ត​ទៀត​ផង​ទើបត្រូវ​រថយន្ត​បុក​ពេញទំហឹង​តែ​ម្តង​។ ក្រោយ​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ឡា​មិ​ញ​ដើម្បី​ដោះស្រាយ​តាម​ក្រោយ​។ ឯ​សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕ ដោយ ៖ ផង់ វិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ