ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រើប្រាស់​សម្បក​កង់​រថយន្ត​ប្រភេទ​ណា​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ដែល​លំបាក

8 ឆ្នាំ មុន

តាម​ការ​បកស្រាយ​ពី​គេហទំព័រ​បរទេស​បាន​បង្ហាញ​ថា នៅ​ពេល​មានការ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​ដែល​លំបាក​ៗ​នោះ​សម្ពាធ​កង់​រថយន្ត​មិន​អំណោយផល​ឬ​ធុន​នឹង​ស្ថានភាព​អាក្រក់​នោះ​បាន​ទេ

តាម​ការ​បកស្រាយ​ពី​គេហទំព័រ​បរទេស​បាន​បង្ហាញ​ថា នៅ​ពេល​មានការ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​ដែល​លំបាក​ៗ​នោះ​សម្ពាធ​កង់​រថយន្ត​មិន​អំណោយផល​ឬ​ធុន​នឹង​ស្ថានភាព​អាក្រក់​នោះ​បាន​ទេ ហើយ​អាយុកាល​នៃ​ការ​ប្រើប្រាស់​ក៏​មិន​បាន​យូរអង្វែង​ដែរ ។

ជាមួយនឹង​រថយន្ត​ដែល​បំពាក់​មក​ជាមួយ​សម្បក​មាន​ក្រឡា​ធុន​នឹង​ភាព​សឹក​រេច​រិល​កម្រិត​ទាប​វា​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ច្បាស់​ថា សម្ពាធ​ខ្យល់​ក្នុង​កង់​គឺ​សប់​បំប៉ោង​ឲ្យ​បាន​ត្រឹមត្រូវ ។ ហេតុផល​ចំពោះ​កត្តា​ទាំងនេះ​ក៏​មាន​សារសំខាន់​ដែរ​ប្រសិនជា​រថយន្ត​អ្នក​កិន​វត្ថុ​រឹង​ស្រួច​ដូច​ជា​ដុំ​ថ្ម​ឬ​អម្បែង​ជាដើម សម្បក​មាន​សម្ពាធ​ខ្យល់​កាន់តែ​ទាប​អាច​រង​ផល​ប៉ះពាល់​នៅ​លើ​កំណាត់​ផ្លូវ​ដែល​សម្បូរ​ដោយ​ដុំ​ថ្ម​ដែល​មិន​ទាន់​ក្រាល​កៅស៊ូ ។ សម្បក​ដែល​មាន​ក្រឡា​កង់​ងាយ​សឹក​គឺ​រឹតតែ​ធ្វើ​ឲ្យ​ជួប​បញ្ហា​ដូច​គ្នា​នេះ​កាន់តែ​ច្រើន​ថែម​ទៀត​ខណៈ​គម្លាត​រវាង​សម្បក​ប៉ះ​ទៅ​យ៉ា​ន់​កាន់តែ​តិច​ជាង​មុន ។

ចំណែក​ការ​ប៉ះពាល់​ក្នុង​កម្រិត​ល្បឿន​នឹង​បណ្តាល​ឲ្យ​សម្បក​បែក​ធ្លុះធ្លាយ​ក៏​មាន​ដែរ​។​ដូចនេះ​សម្រាប់​ការ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​ៗ​វា​ត្រូវ​បាន​គេ​ផ្តល់​សេចក្តីណែនាំ​ខ្ពស់​ទៅ​នឹង​ការ​ជ្រើសរើស​សម្បក​ដែល​មិន​ងាយ​សឹក​ក្រឡា​ឬ​ធន់​នឹង​ភាព​សឹក​រេច​រិល ។ ជាង​នេះ​ទៅ​ទៀត​បូម​រថយន្ត​ដែល​អាច​សា​រេ​កម្ពស់​បាន​នឹង​ជួយ​ដល់​ការ​ពង្រីក​គម្លាត​ពី​ដី​មក​បាត​រថយន្ត និង​ការ​បើកបរ​ក្នុង​លក្ខខណ្ឌ​ផ្លូវ​មាន​ទីទួល​ឬ​ដំបូក​ខ្ពស់​ៗ​ជាដើម​ប៉ុន្តែ​នឹង​មិន​អាច​ជួយ​ការពារ​ពី​ការ​ខូច​សម្បក​កង់​បាន​ឡើយ ។

ប្រសិនជា​លោក​អ្នក​ប្រើ​សម្បក​ថ្មី​ដែល​មានគុណ​ភាព​ខ្ពស់​មិន​ងាយ​សឹក​ដើម្បី​ឲ្យ​កាន់តែ​អស់​ច​ម្ង​ល់​គឺ​បើកបរ​យឺត​ៗ​នៅ​លើ​តំបន់​សម្បូរ​ថ្ម និង​សប់​ឬ​ថ្លឹង​កង់​រថយន្ត​ឲ្យ​មាន​សម្ពាធ​ខ្យល់​ត្រឹមត្រូវ​មុន​នឹង​ចេញដំណើរ ។ សូម​ចង​ចាំ​ថា​ប្រភេទ​ផ្លូវ​លំបាក​ៗ​គឺ​ត្រូវការ​សម្ពាធ​ខ្យល់​ក្នុង​កង់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​កម្រិតស្ដង់ដា ។ ចំពោះ​ការ​បើក​លើ​ផ្លូវ​ខ្សាច់​ស្រប​ពេល​កង់​រថយន្ត​ធូរ​គឺ​ចៀស​មិន​ផុត​ពី​ការ​បង្កើន​ល្បឿន​តួ​ង​កង់​រូង​ខ្សាច់​មិន​ខាន​ហើយ​ពេល​នោះ​ផល​ប៉ះពាល់​រវាង​កៅស៊ូកង់​កកិត​នឹង​ខ្សាច់​កាន់តែ​បង្កើន​សម្ពាធ ។ សូម​ប្រិ​យ​មិត្ត​អ្នកបើកបរ​ប្រកបដោយ​សុវត្ថិភាព​គ្រប់​ស្ថានភាព​ផ្លូវ ៕