ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោអំពាវនាវ​កុំឱ្យ​មានការ​ចេញ​ក្រៅ​ផ្ទះ​ក្រោយ​រក​ឃើញ​ស្ត្រី​កើត​កូ​វី​ដ​ទៅ​ផ្សារ​អ៊ី​អន​១ និង​ឡើង​ចុះ​សៀមរាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​តាម​រយៈ​សារ​សំឡេង​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ថា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​តាម​រយៈ​សារ​សំឡេង​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ថា សូម​អំពាវនាវ​កុំឱ្យ​មានការ​ចេញ​ក្រៅ​ផ្ទះ នៅ​រាជធានី​ភ្នំពេញ ក្រោយ​រក​ឃើញ​ករណី​កូ​វី​ដ​១៩ នៅ​ផ្សារ​អ៊ី​អន​១ ដែល​ស្ត្រី​ម្នាក់​នោះ ក៏​បាន​ឡើង​ចុះ​ខេត្តសៀមរាប ញឹកញាប់​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អាណាព្យាបាល កុំឱ្យ​កូនចៅ​ចេញ​ក្រៅ​ទៅ​ណា​មក​ណា នៅ​កន្លែង​មានការ​ជួបជុំ​មនុស្ស​ច្រើន ដើម្បី​ជៀសវាង​ការ​ដែល​អាច​មានការ​ចម្លង​កូ​វី​ដ​១៩​។ ចំពោះ​ស្ត្រី​ដែល​រក​ឃើញ​កូ​វី​ដ​១៩​នោះ មិនមែន​ជា​អ្នក​មក​ពី​បរទេស​ឡើយ ។

សូម​បញ្ជាក់​ថា ៖ ក្រសួងសុខាភិបាល សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន ក្រោយ​រក​ឃើញ​ស្ត្រី​ម្នាក់​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ដែល​បាន​ចូល​ទៅ​កាន់​ផ្សារ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ