ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការក្រសួងបិទផ្សារ​អ៊ី​អន​១ បណ្តោះអាសន្ន​ក្រោយ​រក​ឃើញ​ស្ត្រី​ម្នាក់​កើត​កូ​វី​ដ​ចូល​ទៅ​ផ្សារ​នោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន ក្រោយ​រក​ឃើញ​ស្ត្រី​ម្នាក់​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ដែល​បាន​ចូល​ទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយ​ចំនួន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន ក្រោយ​រក​ឃើញ​ស្ត្រី​ម្នាក់​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ដែល​បាន​ចូល​ទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយ​ចំនួន ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​នា​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន ក្រោយ​ពេល​រក​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ លើ​ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​រូប​គាត់​បាន​ចូល​ទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយ​ចំនួន ។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបន្តថា ស្រ្តីខាងលើដែលកើតកូវីដ១៩ ជាលោកជំទាវផងដែរ ហើយក្រសួងសុខាភិបាលកំពុងស្រាវជ្រាវបន្ថែមទៀតថា គាត់បានទៅទីណាបន្ត បន្ទាប់ពីបានទៅផ្សារអុីអ៊នមួយនេះ ។

លោកស្រី យក់ សម្បត្តិ បាន​អះអាង​ថា ស្ត្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ថា មាន​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​រូប​គាត់​ចេញ​រោគ​សញ្ញា​សង្ស័យ ហើយ​ភ្លាម​ៗ​នេះ​ក្រសួងសុខាភិបាល​ក៏​បាន និង​កំពុង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​គាត់​នៅ​ក្នុង​ផ្សារ​អ៊ី​អន​១ ដើម្បី​យក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ។

លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា ការ​សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ រយៈពេល​ប៉ុន្មាន​ថ្ងៃ​សិន ដើម្បី​តាមដាន​រក​អ្នក​ពាក់ព័ន្ធ​មក​ធ្វើតេស្ត និង​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ បន្ត​ទៀត ។ ស្ត្រី​ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​ខាងលើ​នេះ​រស់នៅ​ក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោកស្រី យក់ សម្បត្តិ ។
ចំណែក លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មិន​ទាន់​មានការ​បញ្ជាក់​បាន​ពី​ព័ត៌មាន​នេះ​នៅឡើយ​ទេ ខណៈ​ខាងយើង​បាន​ទាក់ទង​សួរ​គាត់​ពី​ព័ត៌មាន​នេះ​បន្ថែម ។

គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​បាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣០៨​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ២៩៩​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ០៩​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ