ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ឡេ​ស្កុប​ចាប់​យក​រូបភាព​លំហ​អាកាស​ធំ​ជាងគេ​បំផុតលើ​ពិភពលោក​នឹង​ធ្វើ​រួចរាល់​ជា​ស្ថាពរ​នៅ​ចិន​ឆ្នាំ​2016

8 ឆ្នាំ មុន

តេ​ឡេ​ស្កុប​ឆ្លុះ​មើល​ហ្វូង​តារា​លើ​លំហ​អាកាស​រាង​មូល​ជម្រៅ​៥០០​ម៉ែត្រ​(FAST)​គឺជា​ស្ថានីយ​អង្កេត​តារាសាស្ត្រ​ដែល​សាង់សង់​ក្នុង​ខេត្ត Guizhou ភាគ​ខាងត្បូង​ឆៀង​ខាងលិច​ប្រទេស​ចិន​នឹង​លេច​រួចរាល់​នៅ​ឆ្នាំ២០១៦

តេ​ឡេ​ស្កុប​ឆ្លុះ​មើល​ហ្វូង​តារា​លើ​លំហ​អាកាស​រាង​មូល​ជម្រៅ​៥០០​ម៉ែត្រ​(FAST)​គឺជា​ស្ថានីយ​អង្កេត​តារាសាស្ត្រ​ដែល​សាង់សង់​ក្នុង​ខេត្ត Guizhou ភាគ​ខាងត្បូង​ឆៀង​ខាងលិច​ប្រទេស​ចិន​នឹង​លេច​រួចរាល់​នៅ​ឆ្នាំ២០១៦ ក្រោយ​ពី​សាងសង់​អស់​រយៈពេល​៥ ឆ្នាំ ចន្លោះ​ពី​ខែមីនា ឆ្នាំ​២០១១ ដល់​ខែកញ្ញា ឆ្នាំ​២០១៦ ។

ទីតាំង​អង្កេត​តារាសាស្ត្រ​នេះ​នឹង​ក្លាយជា​ស្ថានីយ​ឆ្លុះ​មើល​តារានិករ​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ដែល​មាន​ទទឹង​៥០០​ម៉ែត្រ ព្រមទាំង​សាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជា​១៩៦.០០០​ម៉ែត្រការ៉េ ។ នេះ​ជាទី​តាំង​ឆ្លុះ​មើល​ហ្វូង​តារា​លើ​លំហ​អាកាស​ទី​២ បើ​ប្រៀបធៀប​ជាមួយ​ស្ថានីយ Arecibo របស់​ប្រទេស​ព័រ​តូ រី​កូ​ដែល​បាន​ជាប់​ឈ្មោះ​នៅ​ឆ្នាំ​១៩៦៣ មាន​ជម្រៅ​៣០៥​ម៉ែត្រ​ប៉ុណ្ណោះ ។

ផ្ទុយ​ពី Arecibo ស្ថានីយ FAST របស់​ចិន​អាច​ឆ្លុះ​ទៅ​លំហ​អាកាស​ឆ្ងាយ​ជាង​៣​ដង និង​អង្កេត​មើល​លំហ​មេឃ​បាន​១០ ដង ពោល​គឺ មាន​ល្បឿន​លឿន​ជាង Arecibo ទៅ​ទៀត ។ តួនាទី​របស់​ស្ថានីយ FAST គឺ​រួម​មានការ​ចាប់​យក​រូបភាព​ផែនទី​របស់​តារានិករ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ឱ្យឈ្មោះ​ថា «​មី​ល​គី វ៉េ​» ក្នុង​កម្រិត រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ។ ក្រៅពី​នេះ​វា​អាច​ទទួល សំឡេង​សញ្ញាណ​អ្វីមួយ​ពី​មនុស្ស​ពិភព​ក្រៅ Alien ផង​ដែរ ។

ស្ថានីយ FAST គឺជា​ទីតាំង​សិក្សា​ស្រាវជ្រាវ​ពី​លំហ​អាកាស​ជំនាន់​ថ្មី និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​របស់​ចិន​សាង់សង់​ឡើង​មុន​សតវត្ស​២១ ឈាន​ទៅ​រក​យុគសម័យ​ថ្មី​នៃ​ការ​សិក្សា​តារាសាស្ត្រ ៕