ស្ត្រី​អស់​រដូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ត្រី​អស់​រដូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ?

1 ខែ មុន

មាន​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​រុំ​ា​រ៉ៃ​ជា​ច្រើន អាច​នឹង​មាន​វិ​វត្តមាន​ឡើង បន្ទាប់​ពី​ដំណាក់កាល​នៃ វ័យ​អស់​ឈាមរដូវ​របស់​ស្ត្រី​បាន​ចូល​មក​ដល់​៖ ជំងឺ​ស​សៃ​ឈាម​បេះដូង​។ នៅ​ពេល​ដែល​កម្រិត​អរ​ម៉ូ​ន អឺ​ស្ត្រូ​សែន​របស់​អ្នក​បាន​ធ្លាក់​ចុះ នោះ ឱកាស នៃ​ការ…

មាន​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​រុំ​ា​រ៉ៃ​ជា​ច្រើន អាច​នឹង​មាន​វិ​វត្តមាន​ឡើង បន្ទាប់​ពី​ដំណាក់កាល​នៃ វ័យ​អស់​ឈាមរដូវ​របស់​ស្ត្រី​បាន​ចូល​មក​ដល់​៖

ជំងឺ​ស​សៃ​ឈាម​បេះដូង​។ នៅ​ពេល​ដែល​កម្រិត​អរ​ម៉ូ​ន អឺ​ស្ត្រូ​សែន​របស់​អ្នក​បាន​ធ្លាក់​ចុះ នោះ ឱកាស នៃ​ការ ប្រឈម​ទៅ​នឹង​ជំងឺ​បេះដូង​ស​សៃ​ឈាម​របស់​អ្នក ក៏​នឹង​មានការ​កើនឡើង​។ ជំងឺ​បេះដូង គឺជា​មូលហេតុ​ដែល​ធ្វើ​អោយ​ស្ត្រី​អាច​ស្លាប់​បាន​ដូច​ជា បុរស​ផង​ដែរ​។

ជំងឺ​ពុក​ឆ្អឹង​។ ក្នុង​ស្ថានភាព​នៃ​ជំងឺ​នេះ គឺ​វា​បាន​ធ្វើ​អោយ​ឆ្អឹង ក្លាយជា​ផុយ​ស្រួយ និង ចុះ​ខ្សោយ ហើយ​វា នឹង​ឈាន​ទៅ​រក​នូវ​ការ​កើនឡើង ទៅ​នឹង​គ្រោះថ្នាក់​នៃ​ការ​ប្រឈម​ទៅ​នឹង ការ​បាក់ឆ្អឹង​។ ក្នុងអំឡុងពេល​ពីរ​បី​ឆ្នាំ​ដំបូង បន្ទាប់​ពី​ដំណាក់កាល​នៃ​ការ​រាំង​ឈាមរដូវ​នេះ បាន​ចូល​មក​ដល់ អ្នក​នឹង អាច​បាត់បង់​នូវ ភាពហាប់​ណែន​របស់​ឆ្អឹង​ក្នុង​កម្រិត​មួយ​យ៉ាង​ឆាប់រហ័ស ដែល​វា​នឹង បង្កើន​នូវ​ឱកាស ប្រឈម​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង ​។ ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នេះ គឺ​ហាក់​ងាយ នឹង​រង គ្រោះជា​ពិសេស ពី​ការ​បាក់​ឆ្អឹងត្រគាក​, កដៃ និង ឆ្អឹងខ្នង​របស់​ពួក​គេ ។

អាកា​រៈ​នៃ​ការ​មិន​អាច​ទប់ទឹក​នោម​បាន​។ ដោយសារ​តែ​ជាលិកា​របស់​ទ្វារមាស និង បង្ហួរនោម របស់​អ្នក​បាន​បាត់បង់​នូវ​ភាពយឺត​របស់​ពួក​វា នោះ​អ្នក​អាច​នឹង​ជួប​ប្រទះ​ជា​រឿយ​ៗ​នូវ ចំណង់ នៃ ការ ចង់​បត់ជើងតូច​ភ្លាម​ៗ ដោយ​អាច​រួម​មាននូវ​ការ​នោម​ចេញ​ដោយ​មិនដឹង​ខ្លួន ឬ ការ​លេច​ចេញ នូវ​ទឹកនោម ក្នុងអំឡុងពេល​នៃ​ការ​ក្អក​, សើច ឬ លើក​របស់​អ្វីមួយ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប Kegel ដើម្បី​ពង្រឹង​សាច់ដុំ​បាត​ឆ្អឹង​អាង​ត្រគាក ឬ ការ​ប្រើ​អរ​ម៉ូ​ន​អឺ​ស្ត្រូ​សែន នៅ​ក្នុង​តំបន់​នៃ​ទ្វារ មាស គឺ​ប្រហែលជា​អាច​ជួយ​សម្រាល​នូវ រោគ​សញ្ញា​របស់​អាកា​រៈ​ដែល​មិន​អាច​ទប់ទឹក​នោម នេះ​បាន​។

មានការ​កើន​ទំងន់​។ មាន​ស្ត្រី​ជា​ច្រើន បាន​ឡើង​ទំងន់ ក្នុងអំឡុងពេល​នៃ​ដំណាក់កាល​ឆ្លង​ចូល​ដល់​វ័យ​អស់​ឈាមរដូវ​នេះ​។ អ្នក​អាច​នឹង​ត្រូវ​ធ្វើការ​ទទួលទាន​អាហារ​តិច​ជាង​មុន និង ធ្វើ​លំ​ហាត់ ប្រាណ អោយ​បាន​ច្រើន គឺ​ដោយ​គ្រាន់តែ​ជួយ​រក្សា​នូវ​ទំ​នង់​ដើម​របស់​អ្នក ៕ ប្រភព ៖ health.com