ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ​លី ដា​ឡែ​ន ទ្រាំលែង​​បានវាយ​បក​អ្នក​រិះ​គន់​​ រឿងនាង​​​​រស់​មិន​បាន​​យូរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ឆៃ​លី ដា​ឡែ​ន មាន​ជំងឺ​រស់​មិន​បាន​យូរ​» ។ វា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ខ្លាំង បន្ទាប់​ពី​នាង​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​បែប​នេះ ហើយ​សារព័ត៌មាន​មួយ​បាន​ផ្សាយ​បន្ត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ «​ឆៃ​លី ដា​ឡែ​ន មាន​ជំងឺ​រស់​មិន​បាន​យូរ​» ។ វា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ខ្លាំង បន្ទាប់​ពី​នាង​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​បែប​នេះ ហើយ​សារព័ត៌មាន​មួយ​បាន​ផ្សាយ​បន្ត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ តើ​ពិត​ទេ ?

ក្រោយ​ពី​ការ​ចេញផ្សាយ​ព័ត៌មាន​នោះ​មក ឆៃ​លី ដា​ឡែ​ន បាន​ចាត់​ទុក​ការ​បង្ហោះ​សារ​របស់​ខ្លួន​ថា ជា​ការ​លេងសើច​ជាមួយ​អ្នក​ស្គាល់គ្នា​ប៉ុណ្ណោះ ខណៈ​ពេល​អ្វី​ដែល​នាង​បាន​បង្ហោះ​នោះ​រង​ការ​រិះ​គន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន ។ សារព័ត៌​មានបាន​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហោះ​សារ​របស់​ឆៃ​លី ដា​ឡែ​ន ដោយ​ភ្ជាប់​ជាមួយ​រូបភាព​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​ដាក់​ចំណង​ជើង​ថា «​បារម្ភ​ខ្លាំង គ្រូពេទ្យ​ប្រាប់​ថា ឆៃ​លី ដា​ឡែ​ន គ្មាន​សង្ឃឹម​រស់នៅ​បន្ត​ទៀត​ទេ​» ។ ការ​ចុះ​ផ្សាយ​នោះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង ជា​ពិ​​សេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល ម្នាក់​ៗ​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន ជា​នឹង​ពាក្យ​រិះគន់​មួយ​ចំនួន​ចំពោះ​តារា​សម្តែង​សម្បុរ​ស្រអែម​ឆៃ​លី ដា​ឡែ​ន ។

ទ្រាំ​នឹង​ការ​ខ​មិន​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នោះ​មិន​បាន ឆៃ​លី ដា​ឡែ​ន បាន​ឆ្លើយ​តប​ភ្លាម​ទៅ​កាន់​មហាជន ជាមួយនឹង​ការ​បកស្រាយ​ជុំវិញ​អ្វី​ដែល​នាង​បាន​សរសេរ​បង្ហោះ​នោះ ដើម្បី​កុំ​ឲ្យ​បន្ត​យល់​ច្រឡំ ។

នាង​បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​សុំ​សរសើ​រ បង​ៗ​ខំ​មិន​ទាំងអស់​មែន សារព័ត៌មាន​មធ្យម​ទេ​ តែ​ងំ​អ្នក​ខម​មិន​ក្នុង​ព័ត៌មាន​ហ្នឹង​ម៉​ង ។ បង​មាន​សម្ភាសន៍​​ខ្ញុំ​ទេ​ថា​ខ្ញុំ​ឈឺ ? ហើ​យ​មាន​សួរ​អត់ថា​ខ្ញុំ​ឈឺ​អី? យូរ​ៗ​ទៅ​ផុស​លេង​ជាមួយ​ប្អូន ថា​ឲ្យ​ប្អូន​សោះ ក៏​មិន​បាន ចុះ​ព័ត៌​មាន​ឯង​ដែរ ហើ​យ​ឯង​ថេ​ក​ឈ្មោះ​ប្អូន​នៅ​លើ​ទៀត ចុះ​ទម្រាំ​ខ្ញុំ​អត់​ថេ​ក​ឈ្មោះ​ប្អូន​ខ្ញុំ ប្រហែល​គ្មាន​ពាក្យ​តវ៉ា​ទេ អត់​មាន​មើ​ល​អត្ថន័យ​គេ​លេង ឬ​មែន​ទេ ។ យី ! សំខាន់ បង​ៗ​ខំ​មិន​ហ្នឹង​ហ្មង ញាក់​សាច់ ទ្រើ​ត​ៗ យី ! សុទ្ធ​តែឯង​គីមី មាន​អ្នក​និយាយ​គ្មាន​ខួរ មាន​អ្នក​ល្អ​បារម្ភ មាន​អ្នក​និយាយ​មិនល្អ មួម៉ៅ​ហ្មង » ។

ឆៃ​លី ដា​ឡែ​ន ថា បើ​មិន​ទាន់​ដឹង​គេ​ទេ ហើយ​បើ​មិន​ទាន់​ស្គាល់​គេ​ទេ កុំ​អាល​វិនិច្ឆ័យ​គេ​អី ត្រូវ​ចាំ​មនុស្ស​យើ​ង​គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ទេ ហើ​យ​ក៏​គ្មាន​អ្នក​អាក្រក់​ដូច​ការ​គិត​របស់​អ្នក​ទេ មុន​នឹង​ថា​ឲ្យ​គេ​ត្រូវ​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង​សិន ហើ​យ​បើ​ទំនេរ​យក​ពេលវេលា​សម្រាប់​ខ្លួន​និង​ក្រុម​គ្រួសារ​ខ្លួនឯង​ទៅ ។

អរគុណ​ដល់​បងប្អូន​មួយ​ចំនួន​ក្នុង​ខំ​មិន​ដែល​បារម្ភ​ពី​សុខភាព​របស់ខ្ញុំ ខ្ញុំ​ចង់​ប្រាប់​ថា​ខ្ញុំ​ឈឺ​មែន តែ​មិន​ទាន់​ដល់​ងាប់​ទេ​»​។

ការ​ច្រឡោតខឹង​មហាជន​នេះ គេ​គិត​ថា វា​មិន​អាច​ជា​កំហុស​របស់​ពួក​គេ​ទាំងស្រុង​នោះ​ឡើយ ហើយ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នោះ​ក៏​មិន​មាន​អ្វី​ធ្ងន់​ដែរ ព្រោះ​រឿង​នេះ​ឆៃ​លី ដា​ឡែ​ន ខ្លួនឯង​ជា​អ្នក​សរសេរ​បង្ហោះ​ជា​សាធារណៈ ហើយ​គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ថា​ការ​បង្ហោះ​នោះ​គឺជា​ការ​លេងសើច​របស់​នាង​ទេ ។ ម្យ៉ាងទៀត ឆៃ​លី ដា​ឡែ​ន គឺជា​អ្នកសិល្បៈ ពោល​គឺជា​បុគ្គល​សាធារណៈ ហេតុ​នេះ​រាល់​ការ​សរសេរ​អ្វី​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​សុទ្ធតែ​មានការ​ចាប់អារម្មណ៍​ពី​មហាជន ។ ជា​ពិសេស​ការ​សរសេរ​អ្វី​ប្លែក និង​ចាប់អារម្មណ៍​នោះ គឺ​ចៀស​មិន​ផុត​ពី​ការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ