ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រី​ល័​ក្ខ បង្ហាញ​អារម្មណ៍​ក្តុកក្តួល ក្រោយ​ទទួល​​ដំណឹង​លោក​យូ ឌី​ស្កូ ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល​បន្ទាន់​នៅ​ឥណ្ឌា

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល និង​រន្ធត់​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​នាង​បាន​ទទួល​ដំណឹង​ថា តារា​សម្តែង​លោក យូ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល និង​រន្ធត់​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​នាង​បាន​ទទួល​ដំណឹង​ថា តារា​សម្តែង​លោក យូ ឌី​ស្កូ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​បន្ទាន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​ជាតិពុល​ឡើង​ខ្លាំង ។

អ្វី​ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​កាន់តែ​រន្ធត់​ទៀត​នោះ គឺ​នាង​បាន​ស្តាប់​សំដី​ផ្ទាល់​ពី​លោក​យូ ឌី​ស្កូ ថា ពេល​នេះ លោក​នៅ​សល់​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ក្តី​សង្ឃឹម​ចុង​ក្រោយ បន្ទាប់​ពី​ជំងឺ​របស់​លោក​បាន​រើ​ឡើងជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ ។

ជាមួយ​រូបភាព​តារា​សម្តែង​លោក យូ ឌី​ស្កូ កំពុង​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ តារាចម្រៀង​អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា អារម្មណ៍​របស់ខ្ញុំ​ក្តុកក្តួល​ណាស់​មួយ​យប់​គេង​មិន​លក់ ដោយសារ​បានដឹង​ថា បង​យូ​ឌី​ស្កូ​ត្រូវ​បញ្ចូល​ទៅ​ប្រទេស​ឥណ្ឌា​បន្ទាន់ ដោយសារ​ជាតិពុល​ឡើង​ខ្លាំង​កំរិត​ធ្ងន់ ។

អ្នក​នាង​បន្ត​ថា សំលេង​បង​បាន​ប្រាប់​ថា ល័​ក្ខ​អូន​បង​គ្មាន​អ្វី​ទៀត​ទេ សល់​តែ​៥០​ភាគរយ​នៃ​ក្តី​សង្ឃឹម​នៅ​ពេល​នេះ​🥹 ។ ខ្ញុំ​មិន​អាច​ឈរ​មើល​បង​ដោយ​ដង្ហើម​ហត់​មួយ​នេះ​បាន​ទេ​😔 ខ្ញុំ​នឹង​លើកដៃ​សុំ​ពី​មិត្ត​ភ័ក្តិ និង​រាប់អាន​ខ្ញុំ​ដូច​គ្នា​អោយ​ជួយ​សង្គ្រោះ​បង​ម្នាក់តិច​ៗ🙏 ។ នាង​បញ្ជាក់​ថា សំលេង​យំរ​បស់បង​កំពុង​ដក់​ក្នុង​ខួរក្បាល​របស់ខ្ញុំ ហើយ​ពាក្យ​ថា ជួយ​បង​ផង​អូន ។

គួរ​បញ្ជាក់​ថា តារា​សម្តែង​លោក​យូ​ឌី​ស្កូ បាន​ធ្លាក់ខ្លួន​ឈឺ​តាំងពី​អំឡុង​ចុងឆ្នាំ​២០១៧ ដោយសារ​លោក​កើត​មាន​ជំងឺ​ជា​ច្រើន​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​រួម​មាន​ក្រលៀន ទឹកនោមប្រៃ និង​ឈាមស​ឡើង​ខ្ពស់​នោះ ប៉ុន្តែ​ជា​ភ័ព្វសំណាង លោក​បាន​ទទួល​ការ​វះកាត់​ដោយ​ជោគជ័យ​ក្នុង​ការ​ប្តូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា ។

កន្លង​មក អ្នក​នាង ទូច ស្រី​ល័​ក្ខ ធ្លាប់​បាន​គូសបញ្ជាក់​ថា សម្រាប់​ថវិការ​ក្នុង​ការ​ចំណាយ​ព្យា​ល​បាល​របស់​លោក យូ ឌី​ស្កូ ទាំងអស់ នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា គឺ​សរុប​ជា​ទឹកប្រាក់​ជិត​៧​ម៉ឺន​ដុល្លារ ក្នុង​នោះ ថវិកា​មួយ​ចំនួន​ធំ​គឺ​បាន​មក​ពី​ជំនួយ​ឧបត្ថម្ភ​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​ទាំង​២ និង​មួយ​ចំ​នួ​យ​ទៀត​បាន​ពី​សមាគម​ន៍​សិល្បៈករ​ខ្មែរ ហើយនឹង​ការ​ប្រមូល​បាន​ពី​ការ​ប្រគំ​តន្ត្រី​សប្បុរស​ពី​មិត្ត​រួម​អាជីព​លោក​៣​នាក់​មាន​រូប​អ្នក​នាង​ផ្ទាល់ តារាចម្រៀង​លោក អៀម វ​ន្នី និង​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង ។

យ៉ាងណា​បើ​តាម​អ្នក​នាង ស្រី​លក្ខ៍ បើ​ទោះបី​ពេល​នេះ​លោក យូ ឌី​ស្កូ បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ក៏​ដោយ​តែ​លោក​នៅ​តែ​ត្រូវការ​ចាំបាច់​រាល់​ការ​ឈឺឆ្អាល​របស់​បងប្អូន ព្រោះ​លោក​ត្រូវការ​សម្រស​ក​រយៈពេល​វែង ដើម្បី​ថែទាំ​សុខភាព​ឲ្យ​ដូច​ដើម ណាមួយ​លោក​ត្រូវការ​ថវិកា​ចំណាយ​ថ្នាំ​រាល់​៦​ខែ​ម្តង ព្រោះ​របស់របរ​មាន​ផ្ទាល់ខ្លួន​និង​ឡាន​លោក​បាន​លក់​ឡៃ​ឡុ​ង​មើលជំងឺ​អស់ហើយ ។
គិត​មក​មក​ទល់​ពេល​នេះ មាន​រយៈ​ជាង​៧​ឆ្នាំ​មក​ហើយ​ដែល​តារា​សម្តែង​លោក យូ ឌី​ស្កូ បាន​វះកាត់​ប្តូរ​ក្រលៀន​បាន​ជោគជ័យ ដោយ​ទើបតែ​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ស្ថានភាព​ជំងឺ​របស់​លោក​បាន​រើ​ឡើងជា​ថ្មី​ឡើង​វិញ ទើប​ក្រុម​គ្រួសារ​បញ្ជូន​លោក​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​ថ្មី​ម្តងទៀត ។

ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នា​ពេល​នេះ​លោក យូ ឌី​ស្កូ បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​ដោយ​អម​ជាមួយនឹង​សំ​ណេ​រ​ខ្លី​ថា ជីវិត​ព្យាបាល​ជំងឺ​តែ​ម្នាក់ឯង នៅ​ប្រទេស​ឥណ្ឌា​ពិតជា​កំសត់​ខ្លួន​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ