ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទម្លាយ​រឿងរ៉ាវ! មុន​ពេល​ចូល​ធ្វើសកម្ម​ភាពវាយ​​រូបសំណាកព្រះអង្គដង​កើ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ទី​សក្ការៈ​ព្រះ​អង្គ​​ដងកើ​ ដែល​មាន​ទីតាំង​មុខ​ព្រះ​បរមរាជវាំង តាម​បណ្តោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​​គោរពសក្ការៈ​​វិញ​ហើយ​នា​​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ឆិ​កា…

​រាជធានី​ភ្នំពេញ ៖ ទី​សក្ការៈ​ព្រះ​អង្គ​​ដងកើ​ ដែល​មាន​ទីតាំង​មុខ​ព្រះ​បរមរាជវាំង តាម​បណ្តោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​​គោរពសក្ការៈ​​វិញ​ហើយ​នា​​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០២០ ក្រោយ​ពី​មាន​បុរស​ម្នាក់យក​ញញួរ​ទៅ​វាយ​រូបសំណាកព្រះ​អង្គ​ដ​ង្កើ​ បណ្តាល​​ឱ្យ​​រងការ​ខូចខាត​ប្រេះស្រាំ​ព្រះ​ហត្ថ​ខាងស្តាំ​កាលពី​រសៀល​ថ្ងៃ​​ទី​២៥ វិច្ឆិកា ឆ្នាំ​២០២០​កន្លង​មក​នោះ ។ គួររំលឹកថា បុរស​ម្នាក់​ចូល​ទៅ​វាយ​បំផ្លាញ​រូបសំណាក​ព្រះ​អង្គ​ដង​កើ​ខ្ទេច

មន្ត្រី​សាលា​ខណ្ឌដូនពេញ​មួយ​រូប​បាន​ប្រាប់​ថា ៖ ទី​សក្ការៈ​ព្រះ​អង្គ​​ដងកើ​ ត្រូវ​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​គោរព ដុត​ធូប ថ្វាយ​ផ្កា​ជា​ធម្មតា​វិញ​ហើយ​​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​​១៧​ វិច្ឆិកា​​នេះ ក្រោយ​ពី​បិទទ្វា​អស់ពេល​​រយៈ​មួយ​ថ្ងៃ​កន្លះ​ដើម្បី​ធ្វើការ​ជួសជុល​ព្រះ​ហត្ថខាងស្តាំ​ដែល​ត្រូវ​បុរស​ម្នាក់​យក​ញញួរ​វាយ​បណ្តាល​ឲ្យ​ប្រេះស្រាំ ។

មន្ត្រី​នគរបាល​ដែល​ប្រចាំការ​នៅ​ទី​សក្ការៈ​​ព្រះ​អង្គ​​ដងកើ បាន​រំលឹក​ឲ្យ​ដឹង​ថា ៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ មាន​បុរស​ម្នាក់​កាន់​ញញួរ​ដង​ឈើ​បាន​ផ្លោះ​បង្អួច​ខាងត្បូង​ចូល​ទៅ​វាយ​រូបសំណាកព្រះ​អង្គ​ដងកើ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​​ប្រេះស្រាំ​ព្រះ​ហត្ថ​ខាងស្តាំ ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ដែល​ប្រចាំការ​នៅ​ទីនោះ ក៏​បាន​​ធ្វើការ​ឃាត់​បុរស​រូប​នោះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​សាកសួរ ។

តាម​ប្រភពដដែលបាន​ឱ្យដឹងបន្ត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​​ឈ្មោះ ឡោ គឹ​ម​សួ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តក្រចេះ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ ដោយ​ប្រកប​មុខរបរ​ធ្វើ​ចំការ ។

តាម​ប្រភពដដែលបាន​ឱ្យដឹង​បន្តទៀត​ថា ជនសង្ស័យ​រូប​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ប្រចាំការ​នៅ​​ទីសក្ការៈព្រះ​អង្គ​ដ​ងកើ​ថា មុន​ពេល​កើតហេតុ​ រូបគេ​ជិះ​រថយន្តឈ្នួល​ពី​ខេត្តក្រចេះ​ដោយនៅ​ជាប់​នឹង​ខ្លួន​មាន​ញញួរ​ដង​ឈើ​មួយ ហើយ​រថយន្តឈ្នួល​បាន​ឈប់​នៅ​គល់​ស្ពាន​ជ្រោយចង្វា ពេល​នោះ​ខ្លួន​ក៏​ហៅ​ម៉ូតូឌុប​ឲ្យ​ជូន​ទៅ​ទី​សក្ការៈ​ព្រះ​អង្គ​​ដងកើ​​ ក្នុង​តម្លៃ​៥.០០០​រៀល ។

ជនសង្ស័យ​បាន​បន្ត​ថា លុះ​ពេល​ដល់ទី​​សក្ការៈ​ព្រះអង្គ​ដងកើ​ រូបគេ​បាន​ស្ថិត​នៅ​បង្អួច​ខាងត្បូង ​ហើយ​លើក​ដៃ​សំពះ​រូបសំណាក​ព្រះអង្គដងកើ​បី​ដង ទើប​ផ្លោះ​ចូល​ទៅ​ខាងក្នុង​រួច​ក៏​យក​ញញួរ​វាយបំបាក់​ព្រះ​ហត្ថ​​ខាងស្តាំ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

​ជនសង្ស័យ​​បាន​បញ្ជាក់​ថា ៖ ខ្លួន​គេ​មិន​បាន​ប្រើប្រាស់​គ្រឿងញៀន​ឡើយ តែ​គេ​មានកូន​ចិត្ត​មួយ​ត្រូវ​តែ​ជិះ​រថយន្ត​កាន់​​មក​កន្លែង​ទី​សក្ការៈ​ព្រះ​អង្គ​ដ​ងកើ​ ដើម្បី​វាយ​កម្ទេច​រូបសំណាកឲ្យ​ទាល់តែ​បាន ។

បច្ចុប្បន្ន បុរសជាជនសង្ស័យដែល​វាយ​បំផ្លាញរូបសំណាកព្រះអង្គ​ដងកើ​​ខាងលើ ត្រូវ​បាន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូ​ពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២០ ដើម្បីចាត់ការ​តាមនីវិតិធី ៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ