ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មក​ពី​ក្រៅប្រទេស​ទាំងអស់​នឹង​មិន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ទេ​ទោះ​យន្តហោះ​មាន​ឬ​គ្មាន​អ្នក​កើត​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​ន័យ​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាល់​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​ទាំងអស់ គឺ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​នោះ​ទេ ។ ត្រង់នេះ​មាន​ន័យ​ថា ​រាល់​គ្រប់​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​ទាំងអស់ ចាប់ពី​ពេល​នេះ​ទៅ​…

រាជធានី​ភ្នំពេញ ​៖ ក្នុង​ន័យ​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាល់​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​ទាំងអស់ គឺ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​នោះ​ទេ ។ ត្រង់នេះ​មាន​ន័យ​ថា ​រាល់​គ្រប់​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​ទាំងអស់ ចាប់ពី​ពេល​នេះ​ទៅ​ គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក១៤ ថ្ងៃ នៅ​មណ្ឌល ដែល​ក្រសួងសុខាភិបាល​រៀបចំ​ឲ្យ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​មុន​ឡើង​យន្តហោះ​ដឹក​សម្ភារៈ​ជំនួយ​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា អ្នកដំណើរ​ទាំងអស់ មិន​ថា​ខ្មែរ ឬ​បរទេស​នោះ​ទេ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ចូល​កម្ពុជា គឺ​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា ដូច​ជា តាម​សាលារៀន ឬ​តាម​សណ្ឋាគារ ដែល​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​បាន​រៀបចំ​ជូន ទោះបីជា​ក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​នោះ មាន​ឬ​ក៏​គ្មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ​។

ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​យើង​ពង្រឹង​តាម Airport (​ព្រ​លាន​យន្តហោះ​) នេះ​! អ្នក​ចេញចូល​តាម Airport នេះ​។ អ្នក​ដែល​ចូល​មក​តាម​ហ្នឹង ឥឡូវនេះ ត្រូវ​តែ​ចាំបាច់ ត្រូវ​តែ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​ហើយ​» ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ពន្យល់​បន្ថែម​ថា «​ពី​មុន យន្តហោះ ដែល​អត់​មាន​អ្នក​ផ្ទុក​កូ​វី​ដ​១៩ យើង​អាច​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​បាន ១៤​ថ្ងៃ​។ ប៉ុន្តែ​ឥឡូវ​អត់​ទេ គឺថា មាន ឬ​មួយ​អត់​មាន ក្នុង​យន្តហោះ​នោះ គឺ​ដាច់ខាត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ត្រូវ​តែ​ធ្វើ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ ដែល​បាន​ចាត់ចែង​។ ដូច្នេះ​យើង​កាន់តែ​ប្រុង​ប្រយ័ត្ន​ថែម​ទៀត​» ។

សូម​រម្លឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ក៏​បាន​ប្រកាស​ដោយ​មោទនភាព​ថា សំណុំ​បញ្ហា​ដ៏​ស៊ាំ​ញុំ​ា​នៃ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា មិនមែន​ជា​រឿង​តូចតាច​ទេ គឺជា​រឿង​ធំ​ណាស់ ដែល​ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាង ១៨០០ នាក់ ដូច្នេះ ប្រសិនបើ​យើង​គ្មាន​យន្តការ​ប្រតិកម្ម​រហ័ស ដោយ​ក្រុម​គ្រូពេទ្យ​របស់​យើង​និង​អាជ្ញាធរ​តួអង្គ​ពាក់ព័ន្ធ យើង​មិន​អាច​គ្រប់គ្រង​នូវ​សភាពការណ៍​នេះ​បាន​ទេ ។

យ៉ាងណាមិញ ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺ​រាជរដ្ឋាភិបាល​និង​គ្រប់​អង្គ​ពាក់ព័ន្ធ​បាន​ធ្វើការ​យ៉ាង​ល្អ ទើប​អាច​គ្រប់គ្រង​មិន​ឲ្យ​មានការ​ឆ្លង​ចូល​សហគមន៍ គឺ​មាន​ត្រឹម​កម្រិត មនុស្ស ៤ នាក់​ឆ្លង គឺ​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់ តំណាងរាស្ត្រ​ម្នាក់ (​ជា​សះស្បើយ​ហើយ​) មន្ត្រី​កសិកម្ម​ម្នាក់ ក៏​ជា​សះស្បើយ​ហើយ តែ «​ឥឡូវ​នៅ​សល់​តែ​អង្គរក្ស​ម្នាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​នេះ​តែ​ប៉ុណ្ណោះ​» ។

សម្តេច​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​យើង​អាច​គ្រប់គ្រង​កូ​វី​ដ ១៩ បាន​នោះ «​យើង​ដោះស្រាយ​បាន​នូវ​បញ្ហា​នេះ​ដោយសារ​តែ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ ការ​ធ្វើតេស្ត​បាន​ម៉ត់ចត់ និង​យើង​គ្រប់គ្រង​បាន​សភាពការណ៍ ។ ជា​មហន្តរាយ​សុខភាព​សាធារណៈ ព្រឹត្តិការណ៍ ៣​វិច្ឆិកា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ