ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ដា​ណេ បង្ហោះ​ស្ទីល​ប្លែក​ៗ​លើ​បណ្តាញ TikTok ផ្ទុះ​ការ​គាំទ្រ​ឡើង​វិញ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្ប​ការិនី​មួយ​រូប​បាត់​មុខ​ពី​សង្គម​សិល្បៈ​៥​ឆ្នាំ​មក​ហើយ ស្រាប់តែ​ផ្ទុះ​ការ​គាំទ្រ​ឡើង​វិញ​លើ​បណ្តាញ​សង្គម TikTok ក្នុង​រូបភាព និង​បេះដូង អ្នក​ស្នេហា​វប្បធម៌​ខ្មែរ​ពិត​ប្រាកដ​។ ទាំងនេះ អាច​និយាយ​បាន​ថា…

រាជធានី​ភ្នំពេញ ៖ សិល្ប​ការិនី​មួយ​រូប​បាត់​មុខ​ពី​សង្គម​សិល្បៈ​៥​ឆ្នាំ​មក​ហើយ ស្រាប់តែ​ផ្ទុះ​ការ​គាំទ្រ​ឡើង​វិញ​លើ​បណ្តាញ​សង្គម TikTok ក្នុង​រូបភាព និង​បេះដូង អ្នក​ស្នេហា​វប្បធម៌​ខ្មែរ​ពិត​ប្រាកដ​។ ទាំងនេះ អាច​និយាយ​បាន​ថា សព្វថ្ងៃ​យុវវ័យ​មួយ​ចំនួន​ចង់​ភ្លេច​អ្វី​ដែល​ជា​របស់​ដូនតា​ខ្មែរ​។ ហើយ​កវី​ដែល ដា​ណេ ប្រឹង​ឆ្កឹះ​យក​មកនេះ គឺ​ដើម្បី​ការពារ ឬ​ទប់ស្កាត់ ហើយនឹង​ចូលរួម​ថែរក្សា​របស់​ចាស់​ៗ ទោះ​យើង​ជឿនលឿន​តាម​សម័យកាល​បែប​ណា​ក្តី​។

មួយ​រយៈ​ថ្មី​ៗ​នេះ ទាំង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ TikTok ផ្ទុះ​ការ​ចែករំលែក រាល់​វី​ដេ​អូរ ចម្រៀង និង​របាំ​បុរាណ​ខ្មែរ​ដែល​បង្ហាញ​ដោយ​អ្នក​នាង ស៊ូ ដា​ណេ ។ ហើយ​អ្វី​ដែល​ពិសេស គឺ​អ្នក​ស្នេហា​វប្បធម៌​និយម​យើង​នេះ ក៏​បាន​បង្ហើរ​ចម្រៀង​ចាប៉ី​មួយ​ឃ្លា​ក្នុង​ការ​អប់រំ​ផ្នែក​គ្រឿង​ស្រវឹង​ផង​ដែរ ដែល​ជា​ការ​កើន​រំឭក​មួយ តែ​ក៏​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​អស់​សំណើច និង​ចែករំលែក video ជា​ច្រើន​ម៉ឺន​ដង​។

អ្នក​នាង ស៊ូ​ដា​ណេ ត្រូវ​បាន​មហាជន​មួយ​ចំនួន​ទទួលស្គាល់ និង​ដាក់​រហ័ស​នាម​ជូន​ថា «​ជា​សិល្ប​​ការិនី​ពហុ​ជំនាញ ផ្នែក​សិល្បៈ​វប្បធម៌​ខ្មែរ​»​។ ចំណេះ​ជំនាញ​ដែល​អ្នក​នាង​ស៊ូ​ដា​ណេ អាច​ទាក់ទាញ​ឱ្យ​មហាជន​ស្គាល់ និង​គាំទ្រ គឺ​តាម​រយៈ​ទម្រង់​ល្ខោនបាសាក់ ចម្រៀង​យីកេ និង​មហោ​រី របាំ​ប្រ​ពី​ណៃ និង​របាំ​បុរាណ​ខ្មែរ រួម​ទាំង​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ។ នៅ​មិន​ទាន់​គ្រប់គ្រាន់ អ្នក​នាង​ថែម​ទាំង​ចាប់​យក​នូវ​ជំនាញ​ថ្មី​ជា​ច្រើន​ផ្សេង​ទៀត ដែល​ទទួលស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផ្នែក​សំ​ណេ​រ​ប៉ាកកា ដែល​មាន​ដូច​ជា ៖ ការ​និពន្ធ​សំ​ណេ​រ​អត្ថបទ​, ប្រលោមលោក​, រឿង​ខ្លី​, ការ​និពន្ធ​ចម្រៀង និង​កំណាព្យ​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ចុង​ក្រោយ​នេះ​ផង​ដែរ​ថា ការ​ផ្ទុះ​ការ​គាំទ្រ​ថ្មី​ៗ​នេះ គឺជា​ចម្រៀង និង​កំណាព្យ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​អ្នក​នាង​ផ្ទាល់​ក្នុង​បណ្តាញ​សង្គម TikTok ដែល​មាន​ដូច​ជា ចម្រៀង​ចាប៉ី (​កូន​អើយ​វិល​វិញ​), ចម្រៀង​ប្រពៃណី (​កុំ​អាង​កេរ​ឪ​) និង​ចម្រៀង​យីកេ​មារ​យឹ​ង​បទ (​ញញឹម​បាយ័ន​) ជាដើម រួម​ទាំង​មាន​ស្នាដៃ​កំណាព្យ​ជា​ច្រើន​ដែល​អ្នក​នាង​បាន​និពន្ធ​និង​បង្ហាញ​ធ្វើ​ឱ្យ​កូន​ខ្មែរ​ជា​ច្រើន​គាំទ្រ និង​ភ្ញាក់រឭក​តាម​រយៈ​ស្នាដៃ​របស់​អ្នក​នាង​គួរ​ឱ្យ​កត់សំគាល់​។

ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​ផ្សេង​ទៀត គឺ រាល់​វី​ដេ​អូ​ទាំងនោះ​ក៏​មាន​បញ្ចូល​ចម្រៀង​បែប កំប្លែង​មួយ​ៗ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ផ្ទុះសំណើច ហើយ​ទទួល​បានការ​ចូល​មើល​ជាង​មួយ​លាន​ដង គឺ​បទ​៖ «​កូនបំណុល និង​បទ ប្តី​ត្រឹមត្រូវ​»​។

តោះ​តោះ​! សូម​មក​ទស្សនា​រូបភាព និង​វី​ដេ​អូ ខាងក្រោម​ទាំងអស់​គ្នា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ