ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ៖ កម្ពុជា​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ផ្លូវការ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ ក្រោយ​មានការ​ចេញផ្សាយ​ព័ត៌មាន​ថា ប្រទេស​ដែល​រក​ឃើញ​វ៉ាក់សាំង​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ផ្លូវការ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ ក្រោយ​មានការ​ចេញផ្សាយ​ព័ត៌មាន​ថា ប្រទេស​ដែល​រក​ឃើញ​វ៉ាក់សាំង​កូ​វី​ដ​១៩ នេះ​នឹង​ផ្តល់​មក​កម្ពុជា ។

ឯកឧត្តម​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មុន​នឹង​នាំ​យក​ម៉ាស់​ជាង​២​លាន និង​សំ ភារៈ​ពេទ្យ​មួយ​ចំនួន​ទៀត​ថា ដូច​អ្វី​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​លើក​ឡើង ថា កម្ពុជា​ជា​ប្រទេស​តូច​មែន តែ​បេះដូង​ទូលាយ​ក្នុង​ការ​ជួយ​ប្រទេស​ជិតខាង តាម​លទ្ធភាព ។

ឯកឧត្តម​បាន​បន្ត​ថា ម៉ាស់​ដែល​កម្ពុជា​នាំ​យក​ទៅ​មាន​ម៉ាស់​សម្រាប់​ប្រជាពលរដ្ឋ ម៉ាស់ សម្រាប់​គ្រួ​ពេទ្យ​ទៅ​មើល​អ្នកជំងឺ​ក៏​ដូច​ជា យក​សំណាក និង​សំភារៈ​ពេទ្យ​សម្រាប់​ជួយ​អ្នកជំងឺ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ទោះបីជា​ការ​ផ្តល់​ជូន​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ ហើយ​ម៉ាស់​មានការ​សល់​ខ្លះ​ក្តី ក៏​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ ទិញ​បន្ថែម ដើម្បី​បំពេញ​ខ្វះខាត និង​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ។

ឯកឧត្តម​គូសបញ្ជាក់​ថា ៖«​ទោះបី​មានការ​ធូរស្រាល​ចំពោះ​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ពិ សេស​នោះ​ព្រឹត្តិការណ៍​៣​វិច្ឆិកា តែ​យើង​ត្រូវ​តែ​រក្សា​គម្លាត និង​គោរព​តាម​វិធានការ​សុខាភិបាល​ជា​និច្ច ។ អា​លូវ​នេះ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ តែ​កាលពីមុន ចំពោះ​យន្តហោះ​ដែល​រក​មិនឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ យើង​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​តែ​អត់​ទេ​អា​លូវ​នេះ គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ដែល​រៀបចំ​ច្បាស់លាស់​» ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ទៀត​ថា ទោះបីជា​មាន​ប្រទេស​មួយ​ចំនួន​រក​ឃើញ​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ក្តី តែ​កម្ពុជា​កំពុង​រង​ចាំ តែ​វ៉ាកសាំង​នេះ​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​នោះ​ទេ ។ ឯកឧត្តម​បញ្ជាក់​ថា​៖«​យើង​មិន​ទាន់​ទទួល​បានជា​ផ្លូវការ​នោះ​ទេ សម្រាប់​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ យើង​គ្រាន់​បានឮ​គេ​សរសេរ​តែ​ប៉ុណ្ណោះ ។ តែ​យើង​កំពុង​ចាំ​វ៉ាក់សាំង តែ​វ៉ាក់សាំង​មាន​ច្រើន​ណាស់ គេ​មិន​ទាន់​ឲ្យ​ព័ត៌មាន​ជា​ផ្លូវការ​នោះ​ទេ ។ គេ​និយាយ​តែ​មាត់ ហើយ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ឯកសារ​ជា​ផ្លូវការ​នោះ​ទេ ដូច​ជា​ផល​ប៉ះពាល់ ឬ​ប្រសិទ្ធភាព​នោះ​ទេ ខ្ញុំ​ឮ​តែ​តាម​សារព័ត៌មាន​នោះ​ទេ​» ។

ឯកឧត្តម​បន្ថែម​ថា យើង​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ណាមួយ​នោះ​ទេ ព្រោះ​យើង​មិន​ទាន់​មាន​អ្នក​ស្លាប់​នោះ​ទេ តែបើ​យើង​យក​មក​បែរជា​មាន​បញ្ហា គឺ​ពិបាក ដូច្នេះ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ។ រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សម្រាប់​ប្រទេស​គេ​មាន​មនុស្ស​ឈឺ​ច្រើន និង​ស្លាប់​ច្រើន​ទើប​គេ​យក​វ៉ាក់សាំង​សាកល្បង តែ​កម្ពុជា​មិន​មាន​ទេ ព្រោះ​កម្ពុជា​ឆ្លង​សុទ្ធតែ​ជា​អ្នក​នាំ​យក​ពី​ក្រៅ ។ យើង​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​ទទួល​ការ​អប់រំ និង​អនុវត្តន៍​បាន​ល្អ​ចំពោះ​វិធានការ​សុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ