ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គ្រួសារមួយ ដោយប្តីជាជនជាតិចិន និងប្រពន្ធជាជនជាតិខ្មែរ កាលពីវេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី២៤ ខែវិច្ឆឹកា ឆ្នាំ២០២០ កើតមានជម្លោះនឹងគ្នាមួយ បានធ្វើឲ្យបុរសជាប្តីប្រើកន្ត្រៃចាក់ស.ម្លា.ប់កូនស្រីម្នាក់អាយុ១ឆ្នាំ បណ្តាលឱ្យបាត់បង់ជីវិតក្នុងថ្លុកឈាម ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់មង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្មេងស្រីរងគ្រោះឈ្មោះ ទ័រ ទ័រ អាយុ១ឆ្នាំ មានឪពុកឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ជាជនជាតិចិន ដែលជាឃាតករចាក់ស.ម្លាប់.កូន (ត្រូវឃាត់ខ្លួន) និងស្ត្រីជាម្តាយឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំ មុខរបរមិនពិប្រាកដ ។
ករណីខាងលើនេះសមត្តកិច្ចបានឲ្យដឹងថា កន្លងមកស្ត្រីជាម្តាយក្មេងស្រីរងគ្រោះមានជម្លោះជាមួយប្តី ហើយបានរត់ចោលប្តី និងកូនស្រីតូច ទៅរស់នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ អស់មួយរយៈ លុះក្រោយមកស្ត្រីជាម្តាយរូបនោះបានមកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តា ល ស្នាក់នៅវិញ និងបានរស់នៅជាង១ខែហើយ ។ លុះបានប្រហែល១០ថ្ងៃមុននេះ ប្តីបានបីកូនស្រីតូចរបស់ខ្លួនទៅជួបមុខម្តាយនៅផ្ទះសំណាក់ខាងលើនោះ ដោយបានរស់នៅជាមួយគ្នាក្នុងភាពរកាំរកុះរហូតមក ។
តាមប្រភពដដែលបានបន្តថា ភាពរស់នៅមិនចុះសម្រុងគ្នាជាប្តីប្រពន្ធ នៅវេលាម៉ោង២រសៀសនាទីថ្ងៃទី២៤ ខែវិច្ឆិកា ឪពុកម្តាយក្មេងស្រីរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងពេលនោះស្ត្រីជាម្តាយទ្រាំលែងបានក៏ចាកចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ ។ ខណៈប្រពន្ធចេញផុត ស្រាប់តែបុរសជាប្តីបានយកកន្ត្រៃដែកចាក់កូនខ្លួនឯងជាច្រើនកន្ត្រៃ បណ្តាលឲ្យបាត់បង់ជីវិតនៅលើពូកក្នុងថ្លុកឈាម រួចចាក់ខ្លួនឯងជាច្រើនកន្ត្រៃ បណ្តាលឲ្យរងរបួសផងដែរ ។
តាមប្រភពដដែលបានបន្តទៀតថា ពេលនោះមានបុរសម្នាក់ជាឪពុកមារបស់ក្មេងស្រីរងគ្រោះដែលបានឃើញហេតុការណ៍ដូច្នោះ ក៏ស្ទុះទៅជួយក្មួយស្រីដោយលើកបីត្រកងចេញពីក្នុងបន្ទប់នាំទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែហួសពេលទៅហើយ ដោយក្មេងស្រីរងគ្រោះរូបនោះ បានបាត់បង់ជីវិតបាត់ទៅហើយ ។
បន្ទាប់ពីហេតុការណ៍ខាងលើនេះបានកើតឡើង សន្តិសុខមន្ទីរពេទ្យបានផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី ហើយសមត្ថកិច្ចបានចុះទៅដល់ភ្លាម នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុក ដែលកំពុងអង្គុយនៅក្នុងបន្ទប់ជួលលេខ១០១ នៃផ្ទះសំណាក់មង្គលនោះតែម្តង ហើយបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
(កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ