រាជធានីភ្នំពេញ ៖ ស្របតាមគោលនហោបាយរាជរដ្ឋាភិបាលប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានសន្យាថែរក្សាសន្តិភាពឲ្យបានគង់វង្សនៅក្នុងប្រទេសកម្ពុជា ។ ការបង្ហាញជំហររបស់លោកប្រធានបក្សនេះ ខណៈបានប្រកាសចងសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ ។
លើកឡើងក្នុងសន្នីសិទសារព័ត៌មាននាព្រឹក ថ្ងៃទី២៥ វិច្ឆិកា លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា«យើងសន្យាថែរក្សាសន្តិភាពយើងចង់ឲ្យប្រទេសធ្លាក់ក្នុងប្រវត្តិទៀតទេ ព្រោះយើងឆ្លងកាត់សង្គ្រាមរួចហើយ»។ ចំណែកលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានលើកឡើងថា លោកចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាវីរៈបុរសក្នុងការកសាងសន្តិភាព ។ ប៉ុន្តែខ្ញុំចង់ឲ្យសម្តេចលុបបំបាត់អំពើពុករលួយនៅក្នុងសង្គមខ្មែរដែលកំពុងផុះផុល» ។
លោកថា៖«សន្តិភាពល្អហើយ គ្មានអ្នកណាល្អជាងសម្តេចតេជោ តែសម្តេចត្រូវលុបបំបាត់ឲ្យអស់អំពើពុករលួយ ដើម្បីកសាងជាតិ» ។ លោកក៏បានលើកឡើងថា ការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិតេយ្យខ្មែរនេះក៏ដើម្បីថែរក្សាសន្តិភាពនៅកម្ពុជា ។ ជាងនេះត្រូវលុបបំបាត់កាតលាបព័ណ៌គ្នាផងដែរ ។ លោកបន្ថែមថាការសម្ព័ន្ធនេះក៏ត្រូវតែលិខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទុកចិត្ត ។
ចូលរួមកែសង្គមមួយល្អកុំមានភាពអយុត្តិធម៌ ព្រោះនៅពេលបច្ចុប្បន្ននេះសម្តេចតេជោ បានគិតតែបញ្ហាកម្មករ ប៉ុន្តែចំពោះបញ្ហាពលរដ្ឋរឿងដីធ្លីមិនមានការដោះស្រាយទេ ជាក់ស្តែងបញ្ហានៅក្នុងឃុំសង្កាត់មានបញ្ហាពុករលួយជាប្រព័ន្ធផងដែរ ។ លោកលើកឡើងថា សម្រាប់សម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរធ្វើយ៉ាងណាលុបបំបាត់អំពើពុករលួយជាការចាំបាច់៕
ចែករំលែកព័តមាននេះ