ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំពាក់បំណុល​រដ្ឋមិន​សង ក្រសួង​ប្រៃសណីយ៍ លុប​អាជ្ញា​បណ្ណ ៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តីជូនដំណឹង បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​ចំនួន​០៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia)…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តីជូនដំណឹង បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​ចំនួន​០៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២០​នេះ ដោយសារ មិន​សង់បំណុល​ដែល​ជំពាក់​រដ្ឋ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង បាន​ឲ្យ​ដឹង​ថា អាជ្ញា​បណ្ណ​ទាំង​៣​នោះ​រួម​មាន ទី​១ អាជ្ញា​បណ្ណ​សេវា​សំឡេង​តាម​រយៈ​ពិធីការ​អ៊ីនធឺណិត​, ទី​២ អាជ្ញា​បណ្ណ​សេវា​ទូរ​សព្ទ​ចល័ត 4G និង​ទី​៣ អាជ្ញាប័ណ្ណ​សេវា​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ។

ទោះជា​យ៉ាងណា ក្រសួង​បាន​រក្សា​ទុក​អាជ្ញា​បណ្ណ​សេវា​អ៊ីនធឺណិត (ISP) អោយ​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្ត​ធ្វើ​អាជីវកម្ម​ដដែល ប្រសិនបើ​ក្រុមហ៊ុន​សងបំណុល​ដែល​ជំពាក់​រដ្ឋ ។

គួរ​ជម្រាប​ថា កន្លង​មក​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធ្លាប់​បាន​សម្រេច​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ក្រុមហ៊ុន រួច​មក​ហើយ ។

យោង​តាម​ទិន្នន័យ​មូលដ្ឋាន ប្រចាំឆ្នាំ ២០១៧ បានអោយ​ដឹង​ថា ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ចំនួន ៩ ដែល​បាន​ចុះបញ្ជី​ផ្គត់ផ្គង់ សេវា​ទូរស័ព្ទ​ចល័ត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ៖

ទី​១ Viettel (Cambodia) Pte.Ltd «088, 097, 071, 060, 066, 067, 068, 090, 031»
ទី​២ CamGSM Co., Ltd. «012, 014, 017, 077, 078, 089, 092, 095, 011, 061, 076, 085, 099»
ទី​៣ Smart Axiata Co., Ltd. «010, 069, 070, 086, 093, 096, 098, 015, 016, 081, 087»
ទី​៤ South East Asia (G.T Tell) «018»
ទី​៥ Star Digital MUD TV Limited «019»
ទី​៦ Xinwei (Cambodia) Telecom «038»
ទី​៧ Cambodia Advance Communication Co., LTD. «013, 080, 083, 084»
ទី​៨ EMAXX Co., Ltd «039»
និង​ទី​៩ Chuan Wei (Cambodia) Co., Ltd. «030»

ចំណែក ក្រុមហ៊ុន​ចំនួន ៣៥ បាន​និង​កំពុង​ផ្គត់ផ្គង់​សេវា​អ៊ី​ម​ធឺ​ណិ​ត អ​ចល័ត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ៖

ទី​១ ADCG (MekongNet)
ទី​២ Anco Brother (TPLC)
ទី​៣ Angkor Cable TV Internet
ទី​៤ ATA Telecom
ទី​៥ BDK Tel (Y5NET)
ទី​៦ CAMBO Technology
ទី​៧ CamGSM
ទី​៨ Camintel
ទី​៩ CB Technologies
ទី​១០ Chuan Wei (Cambodia)
ទី​១១ CIDC Info Technology
ទី​១២ Citylink
ទី​១៣ COGETEL (Online)
ទី​១៤ DTV Star (Digi)
ទី​១៥ Emaxx Teleco (Kingtel)
ទី​១៦ EZECOM
ទី​១៧ G-Tell (Mega)
ទី​១៨ HT Network
ទី​១៩ King Technology(OpenNet)
ទី​២០ MaxBIT
ទី​២១ NeocomISP Limited
ទី​២២ NTT Communications
ទី​២៣ PPCTV
ទី​២៤ S.I Group (SINET)
ទី​២៥ Saturn Holding Group
ទី​២៦ South East Asia Telecom(SeaTel)
ទី​២៧ STMG (SuperNet)
ទី​២៨ Cambodia Singmeng Telemedia
ទី​២៩ Telcotech
ទី​៣០ Telecom Cambodia(Camnet)
ទី​៣១ Viettel
ទី​៣២ Wicam Corporation
ទី​៣៣ World City (Camko)
ទី​៣៤ XinWei (Cambodia) Telecom(CooTel)
និង​ទី​៣៥ Today Communication (NineNetworks) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ