ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីឈ្មោល Kaavan ដែលត្រៀមខ្លួនមកទឹកដីកម្ពុជាមានប្រវត្តិកម្សត់ណាស់!

3 ឆ្នាំ មុន

បរទេស ៖ យោងតាមក្រសួងបរិស្ថាន ដំរីឈ្មោលមួយក្បាលដែលនឹងបញ្ជូន មកពីប្រទេសប៉ាគីស្ថាន ក្នុងពេលខាងមុខនេះ មានឈ្មោះថា កាវ៉ាន (Kaavan) មានអាយុ…

បរទេស ៖ យោងតាមក្រសួងបរិស្ថាន ដំរីឈ្មោលមួយក្បាលដែលនឹងបញ្ជូន មកពីប្រទេសប៉ាគីស្ថាន ក្នុងពេលខាងមុខនេះ មានឈ្មោះថា កាវ៉ាន (Kaavan) មានអាយុ ៣៥ ឆ្នាំ។ ពេលមកដល់កម្ពុជាដំរីនេះនឹងយកទៅឲ្យរស់នៅ ក្នុងតំបន់ព្រៃការពារកូលេនព្រំទេព្ធ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

តាមរយៈរបាយការណ៍របស់ អង្គការ Four Paws International បានរៀបរាប់ពីប្រវត្តិដំរីដ៏កំស្សត់ Kaavan ដូចនេះថា «កាវ៉ានត្រូវបាននាំមកក្នុងប្រទេស បា៉គីស្ថាន ដែលពេលនោះ កាវ៉ានមានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ ហើយក្នុងការនាំយកដំរីមួយនេះ ទៅក្នុងប្រទេសប៉ាគីស្ថាន គឺក្នុងគោលបំណងជាការជូនការដូរមួយ ពីប្រទេសស្រីលង្កា»។

ដំរីកាវ៉ាន បានចំណាយជីវិតរបស់គាត់ ក្នុងភាពអត់ឃ្លាន ឬភាពមិនមានអាហារគ្រប់គ្រាន់ នៅក្នុងទីកន្លែងមួយដែលហ៊ុំព័ទ្ធដោយរបង ក្នុងសួនសត្វដែលមានឈ្មោះថា the Islamabad ZOO។ គាត់ត្រូវបានទទួលរងពីការខ្វះការថែទាំពីពេទ្យសត្វ និងកង្វះការយល់ចិត្តដែលមិនគួរឱ្យជឿ។ គាត់ត្រូវបានគេដាក់ច្រវាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឱ្យសំដែងនៅចំពោះមុខភ្ញៀវជាច្រើនផងដែរ។


នៅឆ្នាំ ២០១២ គាត់បានបាត់បង់ដៃគូដ៏ល្អតែមួយគត់របស់គាត់ គឺដំរីញីដែលមានឈ្មោះថា សាហេលី Saheli ដោយនាងបានស្លាប់ ក្រោយទទួលរងនៃការឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើងនាង ។ រូបភាពខូចចិត្តរបស់កាវ៉ាន់ នៃការស្លាប់របស់ដំរីញី Saheli ដោយកាវ៉ានបានឈរនៅពីលើដងខ្លួនរបស់ Saheliបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ចាប់តាំងពីពេលនោះមក កាវ៉ានត្រូវបានគេស្គាល់ជាទូទៅថាជា «ដំរីដែលមានភាពឯកាបំផុតក្នុងលោក» («world’s loneliest elephant») ហើយគាត់ត្រូវបានគេស្គាល់ថា ជាដំរី តែមួយគត់ក្នុងតំបន់អាស៊ី ។

កាលពី ៤ ឆ្នាំមុន អ្នកចំរៀងល្បីល្បាញមួយរូប មានឈ្មោះថា Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះកាវ៉ាន់ (SaveKaavan campaign) ។ យុទ្ធនាការ នេះត្រូវបានចុះហត្ថលេខា ដោយមនុស្សចំនួន ២០០,០០០ នាក់ និងអង្គការ Four Paws ហើយពួកគេបានធ្វើដំណើរទៅទីក្រុង អ៊ីស្លាម៉ាបាដ ក្នុងប្រទេសបា៉គីស្ថាន ដើម្បីវាយតម្លៃស្ថានភាពសុខភាពរបស់កាវ៉ាន់ ហើយបានដាក់របាយការណ៍ ដែលទាក់ទងនឹងលក្ខខណ្ឌសុខភាពដែលមិនមានភាពត្រឹមត្រូវ ហើយក៏មិនបានរាយការណ៍តែត្រឹមដំរីកាវ៉ាននោះដែរ ប៉ុន្តែសត្វដទៃទៀតដែលរស់នៅក្នុងសួនសត្វដ៏ល្បីល្បាញក៏ត្រូវបានរាយការណ៍ផងដែរ។

កាលពីដើមឆ្នាំខែវិច្ឆិកា ឆ្នាំ២០២០នេះ អង្គការ Four Paws International បានបន្តថា «បន្ទាប់ពីការខិតខំប្រឹងប្រែងតាមផ្លូវច្បាប់ និងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់របស់ក្នុងទីក្រុង អ៊ីស្លាម៉ាបាដ ទីបំផុតយើងអាចជួយសង្គ្រោះសត្វដំរី ដែលឯកាជាងគេបំផុតនៅលើពិភពលោក ហើយនាំគាត់ទៅកាន់ដែនជម្រកសត្វព្រៃនៅប្រទេសកម្ពុជា ដែលជាកន្លែងថ្មី និងការចាប់ផ្តើមជីវិតថ្មីរបស់គាត់ផងដែរ»។

យើងប្តេជ្ញាបន្តការអនុវត្តជួយសង្គ្រោះ សត្វគ្រប់ប្រភេទណាដែលមានសភាពធ្ងន់ធ្ងរបំផុតដែលយើងធ្លាប់បានធ្វើវាជាច្រើនរួចមកហើយ ។ កាវ៉ាន់នឹងត្រូវបានបញ្ជូនតាមយន្តហោះ ដឹកទំនិញធុនធ្ងន់ ដែលជាជិះយន្តហោះផ្ទាល់មួយ ។

នៅប្រទេសកម្ពុជា គឺជាកន្លែងមួយដែលដំរីមួយនេះអាចពឹងពាក់ ក្នុងការរស់នៅដោយសេរីភាព និងជាពិសេសទីតាំងនោះត្រូវបានសាងសង់ឡើង ដើម្បីឱ្យកាវ៉ាន់ អាចតាំងទីលំនៅ និងអាចស្គាល់ដំរីដទៃទៀតដែលរស់នៅទីនោះផងដែរ ៕

អត្ថបទសរសេរ ដោយ