ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ស្តេច​ខ្មោច Undertaker ពោលទាំងក្តុកក្តួលជុំវិញ​ការ​ចាកចេញ​ពីសង្វៀនកីឡាកាស​​​ (​វី​ដេ​អូ​)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្តេច​ខ្មោច The Undertaker បាន​ឈាន​ជើង​ជាន់​សង្វៀន​កីឡាកាស​ជា​លើក​ចុង​ក្រោយ​ក្នុង​ពិធី​លា​អ្នកគាំទ្រ ដើម្បី​បញ្ជាក់​អំពី​ការ​ចូល​និវត្តន៍​ពី​ស្ថាន​ប័ន WWE បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​។…

សហរដ្ឋអាមេរិក ៖ ស្តេច​ខ្មោច The Undertaker បាន​ឈាន​ជើង​ជាន់​សង្វៀន​កីឡាកាស​ជា​លើក​ចុង​ក្រោយ​ក្នុង​ពិធី​លា​អ្នកគាំទ្រ ដើម្បី​បញ្ជាក់​អំពី​ការ​ចូល​និវត្តន៍​ពី​ស្ថាន​ប័ន WWE បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​។

The Undertaker ឈាន​ដល់​អាយុ ៥៥​ឆ្នាំ ដែល​មានឈ្មោះ​ពិត​ថា Mark William Calaway បាន​បង្ហាញខ្លួន​ចុង​ក្រោយ​នៅ​ក្នុង​កម្មវិធី Survivor Series កាលពី​យប់​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ដោយ​បាន​ថ្លែង​ទៅ​កាន់ WWE Universe ទាំង​ក្តុកក្តួល​ថា «​អស់​រយៈពេល ៣០​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​ដើរ​យឺត​ៗ​ទៅ​កាន់​សង្វៀន​នេះ និង​បាន​ផ្តួល​គូប្រកួត​ម្តង​ហើយ​ម្តងទៀត​។ ឥឡូវនេះ ពេលវេលា​របស់ខ្ញុំ​បាន​មក​ដល់​ហើយ​។ គឺជា​ពេលវេលា​ដែល The Undertaker ទៅ​កាន់​ទី​ស្ងប់​សុខ (Rest…In…Peace)​។

ការ​ចូល​និវត្តន៍​របស់ The Undertaker បាន​ក្លាយជា​និមិត្តរូប​មួយ រួម​ទាំង​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​របស់ WWE បន្ទាប់​ពី​បាន​ចំណាយពេល ៣​ទស​វត្ស​នៅ​លើ​សង្វៀន និង​ផ្តល់​ឱ្យ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​។

នៅ​ក្នុង​រាត្រី​ចុង​ក្រោយ​របស់​ស្តេច​ខ្មោច The Undertaker ក៏​មាន​វត្តមាន​វីរបុរស WWE ជា​ច្រើន​នាក់​បាន​ចូលរួម​មាន​ដូច​ជា​៖ Triple H, Shawn Michaels, Kane, The Big Show និង​លោក Vince McMahon ផង​ដែរ​។

សូម​រំលឹក​ថា The Undertaker បាន​ចូលរួម​ជាមួយ WWE ចាប់តាំងពី​ឆ្នាំ ១៩៩០ មក​ម្ល៉េះ ដោយ​ឆ្លងកាត់​ការ​ប្រកួត និង​ផ្តួល​គូប្រកួត​រាប់​មិន​អស់ រួម​ទាំង​បាន​ឈ្នះ​ខ្សែ​ក្រ​វ៉ា​ត់​ធំ​ៗ​របស់​ស្ថាប័ន​មួយ​នេះ ជា​ច្រើន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Givemesport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ