ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ម​សៀង​ហៃ​ផ្អៀង​ខ្លាំង​ជាង​ប៉ម​នៅ​ក្រុង​ពី​ហ្សា​ប្រទេស​អីុតា​លី

8 ឆ្នាំ មុន

«​ឆាយ​ណា ដេ​លី​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ប៉ម​បុរាណ​អាយុ​ជិត​១.០០០​ឆ្នាំ​ស្ថិត​នៅ​លើ​កំពូលភ្នំ​ធៀន​ម៉ា​សាន ក្រុង​សៀង ហៃ បាន​បង្កើត​ឯតទគ្គ​កម្ម​ផ្អៀង​នាំមុខ​អគារ​ប៉ម​ផ្អៀង​នៅ​ក្រុង​ពី​ហ្សា

«​ឆាយ​ណា ដេ​លី​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ប៉ម​បុរាណ​អាយុ​ជិត​១.០០០​ឆ្នាំ​ស្ថិត​នៅ​លើ​កំពូលភ្នំ​ធៀន​ម៉ា​សាន ក្រុង​សៀង ហៃ បាន​បង្កើត​ឯតទគ្គ​កម្ម​ផ្អៀង​នាំមុខ​អគារ​ប៉ម​ផ្អៀង​នៅ​ក្រុង​ពី​ហ្សា ប្រទេស​អីុតា​លី ។

អគារ​ប៉ម​ដែល​មាន​រាង​៨​ជ្រុង​នោះ​សាងសង់​ឡើង​នៅ​ឆ្នាំ​១០៧៩ ក្នុង​សម័យ​រាជវង្ស​សុង​ខាងជើង​អំឡុង​ពុទ្ធសករាជ ១៥០៣-១៦៧០ មាន​កម្ពស់​ប្រហែល​២០​ម៉ែត្រ ដែល​ពី​អតីតកាល​ជាទី​តាំង​រក្សា​ទុក​វត្ថុ​សំខាន់​ផ្នែក​ពុទ្ធសាសនា​។ អគារ​ប៉ម​សៀង​ហៃ ចាប់ផ្តើម​ផ្អៀង​ទៅ​ទិស​ខាងកើត​ឆៀង​ខាងត្បូង​ប្រហែល​៦,៥១​អង្សា នៅ​ក្នុង​ឆ្នាំ​១៩៧៨ ដោយនៅ​ផ្នែក​ខាង​ចុង​ផ្អៀង​ឃ្លាតឆ្ងាយ​ពី​អក្ស​ប្រហែល​២,២៥​ម៉ែត្រ ប៉ុន្តែ​លទ្ធផល​អង្កេត​ចុង​ក្រោយ​នេះ​ឃើញ​ថា វា​ផ្អៀង​កាន់តែ​ខ្លាំង​ក្នុង​កម្រិត​ប្រហែល​៧,១០​អង្សា ។

លោក​សាស្ត្រាចារ្យ រួន អីុ​សាន មហាវិទ្យាល័យ​ថុ​ង​ជី និយាយ​ថា អគារ​ប៉ម​នោះ​មាន​ប្រវត្តិ​យូរលង់​ជិត​១០០០​ឆ្នាំ ចាត់​ទុក​ថា​ជា​ឫសគល់​នៃ​វប្បធម៌​ដ៏​សំខាន់​របស់​ក្រុង​សៀង​ហៃ ។

មន្ត្រី​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​លោក​លី ឃុ​ង​សាន បញ្ជាក់​ថា អ្នកជំនាញ​បាន​ត្រួតពិនិត្យ​អគារ​ប៉ម​ចំនួន​២​លើក​ក្នុង​មួយ​ឆ្នាំ​ដោយ​ស្ថានភាព​នៃ​ការ​ផ្អៀង​នេះ​នៅ​តែ​ស្ថិត​ក្រោម​ការ​អភិរក្ស​ដោយ​គ្រោង​សំណង់​របស់​អគារ​នៅ​រឹងប៉ឹង មាន​តែ​ផ្នែក​ខាងក្រៅ​សឹក​រេចរឹល និង​មាន​ស្នាម​ប្រេះ​តែ​គ្រោង​នឹង​ជួសជុល​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​នេះ ។ 

នាយកដ្ឋាន​ទេសចរណ៍​សៀង​ហៃ អះអាង​ថា អគារ​សៀង​ហៃ​បាន​នាំមុខ​អគារ​ប៉ម​នៅ​ក្រុង​ពី​ហ្សា​ទាំង​លើ​អាយុកាល​និង​ការ​ផ្អៀង ។ អ្នកជំនាញ​ផ្នែក​វត្ថុ​បុរាណ​សន្និដ្ឋាន​ថា​ការ​ផ្អៀង​នៃ​អគារ​ប៉ម​សៀង​ហៃ​មក​ពី​កត្តា​គ្រឹ​ស្ត ស្ថិត​លើ​ផ្ទៃដី​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​២​យ៉ាង គឺ​ស្រទាប់​ថ្មភ្នំ​ធៀន​ម៉ា​សាន និង​ស្រទាប់​ថ្ម Ballast នៅ​ផ្នែក​ផ្សេង​ពី​គ្នា ៕