ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សើ​ុ​ប​អង្កេត​ការ​បា.ញ់​​ក្មេង​ជំទង់​ស្បែក​ខ្មៅ​២​នាក់ ​ដោយ​ប៉ូលិស​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ថែមរាយការណ៍​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា​ថា នៅ​សហរដ្ឋអា​មេ​​រិ​ក​អាជ្ញាធរ​បាន​ស៊ើប​អង្កេត​លើ​ការ​​បាត់​បង់​ជីវិត​​របស់​ក្មេង​ជំទង់​ស្បែក​ខ្មៅ​២​នាក់ ដែល​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​រដ្ឋ​ផ្ល​រី​ដា កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា កន្លង​ទៅ​ពេល​ប៉ូលិស​បាញ់​លើ​ពួក​គេ។ វី​ដេ​អូ​មួយ​ពី​ឆាក​នៃ​ការ​បាញ់ប្រហារ​នោះ​ត្រូវ​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៧…

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ថែមរាយការណ៍​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា​ថា នៅ​សហរដ្ឋ
អា​មេ​​រិ​ក​អាជ្ញាធរ​បាន​ស៊ើប​អង្កេត​លើ​ការ​​បាត់​បង់​ជីវិត​​របស់​ក្មេង​ជំទង់​ស្បែក​ខ្មៅ​២​នាក់ ដែល​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​រដ្ឋ​ផ្ល​រី​ដា កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា កន្លង​ទៅ​ពេល​ប៉ូលិស​បាញ់​លើ​ពួក​គេ។

វី​ដេ​អូ​មួយ​ពី​ឆាក​នៃ​ការ​បាញ់ប្រហារ​នោះ​ត្រូវ​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​ដោយ​ការិយា​​ល័យ​ប៉ូលិស​ក្រុង BREVARD រដ្ឋ​ផ្ល​រី​ដា ចម្ងាយ​ប្រមាណ​ជា​៧០​កី​ឡូ​ម៉ែត្រ​ខាងកើត​អ័​រ​ឡាន​ដូ ។ រឿង​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា វេលា​ម៉ោង​១០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។

យោង​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​អាជ្ញាធ​រថា ប៉ូលិស​២​នាក់​បាន​ដេញ​តាម​រថយន្ត​១​គ្រឿង​ដែល​ពួក​គេ​គិត​ថា​ ជា​រថយន្ត​ដែល​លួច ​ហើយ​បើក​រត់គេច ។ ក្រោយ​ដេញ​តាម​ទាន់​រថយន្ត​នោះ​ប៉ូលិស​​ម្នាក់​បាន​ចេញពី​រថយន្ត​ប៉ង​ជួប​ប្រាស្រ័យ​ជាមួយ​ក្មេង​ជំទង់​ទាំងនោះ ។ តែ​អ្នក​បើករថយន្ត​ត្រូវ​ដេញ​តាម​បាន​បើក​សម្រុក​មក​លើ​ប៉ូលិស ដែល​បាញ់​តបត​ជា​កិច្ច​ការពារខ្លួន​​ស្របច្បាប់ ។ ប៉ូលិស​បាន​បាញ់​អស់​៨​គ្រាប់ ។

ក្មេង​ជំទង់​២​នាក់​បាន​ត្រូវ​គ្រាប់កាំភ្លើង​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ហើយ​ពួក​គេ​​ក៏​បាន​បាត់​បង់​ជីវិត ​ដោយសារ​​តែ​របួសធ្ងន់​ធ្ងរ​ពេក ។ មនុស្ស​ទី​៣​ក្នុង​រថយន្ត​ជាមួយ​ពួក​គេ មិន​រង​របួស​ឡើយ ។
មេ​ធាវី​របស់​គ្រួសារ​ក្មេង​ជំទង់​រង​គ្រោះ​ទាំង​២​នាក់​អះអាង​ថា ពួក​គេ​ទាំង​២​គ្រាន់តែ​ភ័យ ដោយ​សារ​ប៉ូលិស​ដេញ​តាម ហើយ​ពួក​គេ​ក៏​បើក​រត់​ក៏​ព្រោះតែ​ភ័យ ។

មេធាវី​រូប​នោះ​ក៏​និយាយ​ដែរ​ថា ប៉ូលិស​ដែល​ចេញ​ថា​ចង់​និយាយ​ជាមួយពួក​គេ​តាម​ពិត​ក៏​មិន​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដែរ ​ពេល​សម្រេច​ចូល​ទៅ​ជិត​ពួក​គេ ក៏​ដើម្បី​ងាយ​បាញ់ឲ្យ​ចំ ។ ប៉ូលិស​រូប​នោះ​បាន​បាញ់​ក្នុង​បំណងសម្លា.ប់​ ហើយ​បន្ត​បាញ់​ទៀត​ពេល​រថយន្ត​ឈប់​ទៅ​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ