សុខ ពិសី ស្រកសាច់ រូបរាងស្វែលស្ដើង តូចច្រឡឹងជាងមុន ហេតុអ្វីទៅ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នសុខ ពិសី មិនលេចឮរឿងចង់ប្ដូរផលិតកម្មដូចគេទេ ខណៈនៅផលិតកម្មសាន់ដេ មានអ្នកចាកចេញជាបន្តបន្ទាប់ ។ សុខ ពិសី…
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នសុខ ពិសី មិនលេចឮរឿងចង់ប្ដូរផលិតកម្មដូចគេទេ ខណៈនៅផលិតកម្មសាន់ដេ មានអ្នកចាកចេញជាបន្តបន្ទាប់ ។ សុខ ពិសី…
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នសុខ ពិសី មិនលេចឮរឿងចង់ប្ដូរផលិតកម្មដូចគេទេ ខណៈនៅផលិតកម្មសាន់ដេ មានអ្នកចាកចេញជាបន្តបន្ទាប់ ។ សុខ ពិសី មិនចាកចេញ និងមានបទថ្មីជាបន្តបន្ទាប់ ។ ទោះជាយ៉ាងណាក្ដី បទចម្រៀងរបស់នាងហាក់មិនផ្ទុះសោះ គឺខុសប្លែកពីពេលកន្លងមក ។
ក្នុងស្ថានភាពបែបនេះ សុខ ពិសី នៅតែជឿជាក់ថា សហការី នឹងរួមគ្នាធ្វើបែបណាឲ្យផលិតកម្មនៅតែពេញនិយមដូចមុន ។
សុខ ពិសី ក៏ដូចជាតារាផ្សេងៗទៀតដែរ បាត់បង់ការចូលរួមច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីតាមបណ្ដាខេត្តទាំងស្រុង ព្រោះតែកូវីដ-១៩ ដូច្នេះហើយទើបធ្វើឲ្យនាងប្រឈមភាពស្ងប់ស្ងាត់បន្ដិចចំពោះជីវិតសិល្បៈ ។ ចំណែកការច្រៀងនៅតាមបណ្ដាស្ថានីយទូរទស្សន៍ ក៏គេមិនសូវឃើញពិសី ឡើងឆាកញឹកញាប់ដូចតារាផ្សេងទៀតដែរ ។
នាងលេចមុខច្រើននៅតាមអនឡាញ ផ្សាយលក់ផលិតផលទៅវិញ ដោយទទួលបានការគាំទ្រពីអតិថិជន ។ គ្រប់ពេល សុខ ពិសី ចេញមុខ Like video មានអ្នកគាំទ្រជាច្រើន សមនាងជាតារាល្បីមួយដួង ។ ការងាកទៅរកស៊ីរបរនេះ ធ្វើឲ្យពិសី មមាញឹកខ្លាំង ហើយគីឡូនាងក៏ស្រកចុះជាងមុនឆ្ងាយដែរ ពោលគឺរាងស្វែលស្ដើង តូចច្រឡឹង ។ អតិថិជនរបស់នាងកាន់តែចាប់អារម្មណ៍លើរូបសម្រស់ពិសី ជាងមុនទៀត។
ចំពោះរឿងស្នេហាវិញ រហូតមកទល់ពេលនេះ សុខ ពិសី នៅតែបន្តលាក់បាំង ។ នាងនៅតែធ្វើឲ្យគេតាមដានថា តើពេលណានឹងប្រកាសឲ្យគេដឹងមុខមាត់ និងតួនាទីគូស្នេហ៍? ។ ទោះជាលាក់បាំង តែលេចឮថា នាងសាងស្នេហ៍ជាមួយថៅកែផលិតកម្មសាន់ដេ ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែរហូតមកដល់ពេលនេះដំណឹងរៀបការនៅតែស្ងាត់សូន្យឈឹង ។ អ្នកគាំទ្រចង់ឃើញតារាសាច់ស្អាតរូបនេះ គ្រងឈុតកូនក្រមុំ តែបានត្រឹមខកចិត្ត ហើយមិនដឹងជាពេលណាទេ ។
សុខ ពិសី ធ្លាប់បញ្ចេញសារថា នាងពិតជាមិនងាយស្រួយឡើយក្នុងការគេចចូលរោងការនេះ ព្រោះតែកន្លងមកឪពុករបស់នាង លោកសុខ ហេង ចង់ឲ្យនាងរៀបការ តែរូបនាងមិនទាន់ចង់ទេ ។ នាងនៅចង់ពង្រឹងអាជីពសិល្បៈ និងការរកស៊ីឲ្យរលូនជាងនេះសិន ទើបគិតគូររឿងគូស្រករតាមក្រោយ ៕
ចែករំលែកព័តមាននេះ