ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យខ្លាំង ! តន់ ចន្ទសីម៉ា ស្ថិតលើកំពូលតារាងវ៉ាដាច់គេដែលមានអ្នកចូលមើលដល់ទៅ 441 លានដង

1 ខែ មុន

រាជធានីភ្នំពេញ ៖ បើនិយាយពី views ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយ គឺពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេងរូបនេះប្រើពេលមិនដល់មួយឆ្នាំផងអាចវ៉ាដាច់គេទាំងអស់ ។…

រាជធានីភ្នំពេញ ៖ បើនិយាយពី views ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយ គឺពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេងរូបនេះប្រើពេលមិនដល់មួយឆ្នាំផងអាចវ៉ាដាច់គេទាំងអស់ ។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ។

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះបានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់ តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាពការតស៊ូការព្យាយាម និងអត្តចរិតល្អនៅក្នុងការងារ ។ ផ្អែកលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ ២០២០ នេះមានរហូតដល់ទៅ 441លានដងឯណោះ ។

បែបណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថា តើអាចមានតារាចម្រៀងណាដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ ។ តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ ទោះបីបទចម្រៀងនោះក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀងប្រុសក៏ដោយ ក្នុងនោះបទចម្រៀងទាំងអស់របស់នាងសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរ និងការ ប្រឹងប្រែងតស៊ូរបស់នាងណាស់ ៕ ដោយសហការ

This image has an empty alt attribute; its file name is e083c9a256255623ea61bb62279fa276-1-576x1024.jpg