ហុងកុង ៖ កំពូលតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ហុងកុង លោក Stephen Chow ដែលប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់បំផុតគឺ «ទិនហ្វី» ត្រូវបានអតីតមិត្តស្រីគឺនាង…
ហុងកុង ៖ កំពូលតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ហុងកុង លោក Stephen Chow ដែលប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់បំផុតគឺ «ទិនហ្វី» ត្រូវបានអតីតមិត្តស្រីគឺនាង Alice Yu ប្តឹងពីបទមិនបានបង់ប្រាក់កម្រៃជើងសារដល់រូបនាង ដែលមានចំនួនជាង៧០លានដុល្លារហុងកុង ស្មើនឹង១២លានដុល្លារអាមេរិក។
Stephen Chow ដែលបច្ចុប្បន្នឈានដល់អាយុ ៥៨ឆ្នាំ និងនាង Alice Yu ដែលគេជឿថាមានអាយុជាង ៤០ឆ្នាំបានចែកផ្លូវគ្នាកាលពីឆ្នាំ ២០១០ កន្លងទៅ បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល ១៣ឆ្នាំ។
នាង Alice Yu គឺជាកូនស្រីរបស់អ្នកជំនួញអចលនទ្រព្យ លោក Yu Ching Po ហើយក៏ជាដៃគូជំនួញអចលនទ្រព្យជាមួយទិនហ្វីផងដែរ អំឡុងពេលដែលពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា។
យោងតាមឯកសារតុលាការបានឱ្យដឹងថា Alice Yu បានសម្រេចប្តឹងអតីតមិត្តប្រុស បន្ទាប់ពីនាងមិនទាន់ទទួលបានការផ្តល់ណាមួយពី Stephen Chow សូម្បីតែមួយសេន តាមការព្រមព្រៀងជាមួយគ្នាកាលពីពេលកន្លងទៅ ពាក់ព័ន្ធនឹងប្រាក់កម្រៃជើងសារ ដែលនាងត្រូវទទួលបានពីជំនួញរវាងពួកគេទាំង២។
សវនាការដំបូងត្រូវបានធ្វើឡើងកាលថ្ងៃពុធ ១៨ វិច្ឆិកា កន្លងទៅ ខណៈដែលមេធាវីរបស់ Stephen Chow បានអះអាងថា ការផ្តល់ជូនប្រាក់កម្រៃជើងសារដល់ Alice Yu ពីចំណែកនៃប្រាក់ចំណេញលើការវិនិយោគរបស់ពួកគេទាំង២ គឺមិនត្រូវបានគោរពតាមផ្លូវច្បាប់នោះទេ។ ព្រោះវាគ្រាន់តែជាករណីដែលសាម៉ីខ្លួនទាំងសងខាង សន្យាជាមួយគ្នាដោយមាត់ទៅវិញទៅមកតែប៉ុណ្ណោះ។ ហើយការជំនុំជម្រះ បានបន្តរហូតដល់ថ្ងៃទី១៩ វិច្ឆិកា ដោយក្នុងនោះនាង Alice Yu បានបង្ហាញខ្លួនដោយផ្ទាល់ ដើម្បីប្រាប់រឿងរ៉ាវទាំងអស់របស់នាងទៅដល់តុលាការ៕ (ដកស្រង់ចេញពី Asiaone និង 8days)
ចែករំលែកព័តមាននេះ