ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ប្រមូល​យក​បាស់ <> មក​វិញ​បារម្ភ​ពី​ការ​ផ្ទុះ​ឆេះ

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​ប្រកាស​ប្រមូល​យក​បាស់​ម៉ូ​ដែល «Beat Pill XL» ប្រមាណ​២៣៣.០០០​ប្រភេទ​ពី​អតិថិជន​មក​វិញ ព្រោះ​បារម្ភ​បញ្ហា​មួយ​ចំនួន​ដូច​ជា ថ្ម​នឹង​កើន​កម្តៅ​ខ្លាំង ហើយ​អាច​ឆេះ​ទៀត​ផង ។

ក្រុមហ៊ុន Apple បាន​ប្រកាស​ប្រមូល​យក​បាស់​ម៉ូ​ដែល «Beat Pill XL» ប្រមាណ​២៣៣.០០០​ប្រភេទ​ពី​អតិថិជន​មក​វិញ ព្រោះ​បារម្ភ​បញ្ហា​មួយ​ចំនួន​ដូច​ជា ថ្ម​នឹង​កើន​កម្តៅ​ខ្លាំង ហើយ​អាច​ឆេះ​ទៀត​ផង ។ ក្រុមហ៊ុន​លំដាប់ថ្នាក់​ទី​១ ផ្នែក​បច្ចេកវិទ្យា​លើ​ពិភពលោក​នឹង​សង​សំណង​ដល់​អតិថិជន​វិញ​ជាមួយ​ទឹកប្រាក់ ៣៣០ ដុល្លារ ហើយ​ប្រកាសប្រាប់​អតិថិជន​របស់​ខ្លួន​កុំឱ្យ​ប្រើប្រាស់​បាស់​ប្រភេទ Beat Pill XL តទៅ​ទៀត ។

បាស់ Beat Pill XL ទម្ងន់ ១,៤ គីឡូក្រាម​មាន​ស្លាក​យីហោ «b» ម៉ូ​ដែល beat pill xl ដំណើ​ការ​ថាមពល​បញ្ចូល​អគ្គិសនី​រយៈពេល​១៥ ម៉ោង ព្រមទាំង​មាន​៥​ពណ៌​ដូច​ជា​ពណ៌​ខ្មៅ ស ផ្កាឈូក ផ្ទៃមេឃ និង​ពណ៌​ប្រាក់​ត្រូវ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៣ ។

Apple បាន​ទិញ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​បាស់ Beats កាលពី​ឆ្នាំ​២០១៤ ជាមួយ​ទំហំ​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​ដែល​ជា​ការ​ទិញ​យក​ភាគហ៊ុន​ធំ​បំផុត​ពុំ​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ពី​មុន​មក ៕