ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដកហូត​គ្រឿងញៀ.ន​ជាង​១​គីឡូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​៤០​នាទី ។

កម្លាំង​ជំនាញ (​ក​៣) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​លោក ប្រុ​ញ សាន និង​លោក ភឹ​ម ច័ន្ទ​តារា នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ក្បែរ​រង្វង់​មូល សម្ដេច​សង្ឃ​ជួនណា​ត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ ហ្សេ​វ ចឹ​ង​អ៊ី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ។ ២-​ឈ្មោះ យូ ហៃ​យ៉ុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ដកហូត​វត្ថុ​តាង​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ១០០០.៦៦​ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ