ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​នៅ​អេ​ស្ប៉ា​ញ​ជាប់​ចំណាត់ថ្នាក់​លេខ​1​ប្រចាំឆ្នាំ​2015

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ទស្សនាវដ្តី «​រ៉េ​ស្តូ​រ៉​ង់​» របស់​អង់គ្លេស បាន​ប្រកាស​ឈ្មោះ និង​ផ្តល់​រង្វាន់​ដល់​ភោជនីយដ្ឋាន​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ចំនួន​៥០​ចំណាត់ថ្នាក់​ប្រចាំ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ទស្សនាវដ្តី «​រ៉េ​ស្តូ​រ៉​ង់​» របស់​អង់គ្លេស បាន​ប្រកាស​ឈ្មោះ និង​ផ្តល់​រង្វាន់​ដល់​ភោជនីយដ្ឋាន​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ចំនួន​៥០​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៥ ដោយ​ចំណាត់ថ្នាក់​ទី​១ បាន​ទៅ​លើ​ភោជនីយដ្ឋាន «Fl Celler De Can Roca»​។

ភោជនីយដ្ឋាន​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​ជី​រ៉ូ​ណា ខណ្ឌ​កា​តា​ឡាន ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ ដោយ​មាន​អ្នកគ្រប់គ្រង​ចំនួន​៣​នាក់ ត្រូវជា​បងប្អូន​នឹង​គ្នា​ជនជាតិ​អេ​ស្ប៉ា​ញ គឺ​លោក​ជួន លោក​ជ័រ​ឌី និង​លោក​ចូ​សេ​ប រ៉ូ​កា ដោយ​បំពេញ​តួនាទី​ជា​លក្ខណៈ​ប្រព័ន្ធ ខណៈ​ពេល​លោក​ជួន រ៉ូ​កា ស្ថិត​ក្នុង​តំណែង​ប្រធាន​ចុងភៅ លោក​ជ័រ​ឌី  រ៉ូ​កា ទទួល​តួនាទី​ជា​ប្រធាន​គ្រប់គ្រង​បង្អែម និង​លោក​ចូ​សេ​ប ពិនិត្យ​ផ្នែក​ស្រា រួម​ទាំង​ភេសជ្ជៈ ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ហាង ។

ចំណាត់ថ្នាក់​លេខ​២ ភោជនីយដ្ឋាន «Osteria Francescana »​ពី​អីុ​តា​លី ។ ចំណាត់ថ្នាក់​លេខ​៣ ភោជនីយដ្ឋាន Noma ។

ការ​រៀប​ចំណាត់ថ្នាក់​នោះ ស្ទាបស្ទង់​តាម​រយៈ​អ្នកឯកទេស​ផ្នែក​ម្ហូបអាហារ​ចំនួន​៩៧២​នាក់ ពី​២៧​ប្រទេស រួម​មាន​ប្រធាន​ចុងភៅ ម្ចាស់​ភោជនីយដ្ឋាន និង​ផ្នែក​បញ្ជី​ម្ហូបអាហារ ដោយ​បុគ្គល នីមួយ​ៗ​នឹង​ផ្តល់​ពិន្ទុ​លើ​ភោជនីយដ្ឋាន​នៅ​ទូ​ទាំង​ពិភពលោក ដែល​ពួក​គេ​មានឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​ទទួលទាន ក្នុង​រយៈពេល​១៨​ខែ​កន្លង​មក ៕