ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​ដឹង​ថា​រថយន្ត​អ្នក​ចាក់​សាំង​មិន​សុទ្ធ ?

8 ឆ្នាំ មុន

សញ្ញា​មួយ​ចំនួន​ដែល​អ្នក​គប្បី​ប្រតិបត្តិ​ពិនិត្យ​តាមដាន​បន្ទាប់​ពី​រថយន្ត​របស់​អ្នក​ត្រូវ​បាន​ចាក់​សាំង​រួច​ដើម្បី​ទទួល​បាន​ហេតុផល​ជាក់ស្ដែង​ថា​តើ​សាំង​ដែល​អ្នក​ចាក់​ចូល​ទៅ​ក្នុង​ស៊ី​ទែន​រថយន្ត​នោះ

សញ្ញា​មួយ​ចំនួន​ដែល​អ្នក​គប្បី​ប្រតិបត្តិ​ពិនិត្យ​តាមដាន​បន្ទាប់​ពី​រថយន្ត​របស់​អ្នក​ត្រូវ​បាន​ចាក់​សាំង​រួច​ដើម្បី​ទទួល​បាន​ហេតុផល​ជាក់ស្ដែង​ថា​តើ​សាំង​ដែល​អ្នក​ចាក់​ចូល​ទៅ​ក្នុង​ស៊ី​ទែន​រថយន្ត​នោះ​វា​សុទ្ធ​ឬ​មួយ​មិន​សុទ្ធ ។

ជំហាន​ទី​១
បញ្ឆេះ​រថយន្ត​ទុក​ចោល​ឲ្យ​វា​ឡើងក​ម្តៅ​បន្តិច ។ ស្តាប់​សំឡេង​ម៉ាស៊ីន​ស្រប​ពេល​លោក​អ្នក​បញ្ឆេះ​វា​ចោល​គឺ​ការ​បន្លឺ​ស្នូរ​ដូច​ជា​សំឡេង​គោះ​និង​ឮ​សូរ​ពីង​ៗ​ឬ​ប៉ឹ​ក​ៗ​នេះ​បញ្ជាក់​ថា​សាំង​ដែល​អ្នក​ចាក់​ពុំ​មាន​សារធាតុ​អុក​តាន​គ្រប់គ្រាន់​ឡើយ​នៅ​ក្នុង​ប្រេង ។

ជំហាន​ទី​២
បើករថយន្ត​ហើយ​ត្រៀម​ធ្វើតេស្ត​ខ្លះ​ៗ​ដែល​ការ​អនុវត្ត​ប្រសើរ​បំផុត​គឺ​នៅ​ពេល​ស្ថានភាព​ចរាចរណ៍​ស្ងប់ស្ងាត់​ល្អ​។ ទុក​ឲ្យ​រថយន្ត​ឆេះ​ម៉ាស៊ីន​ចោល​នៅ​លើ​ដងផ្លូវ​ដែល​ពុំ​មាន​ចរាចរណ៍​មមាញឹក​បន្ទាប់​មក​សង្កេត​មើល​ថា​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ព​ន្លឿ​ន​ល្បឿន ។ រថយន្ត​ដែល​មាន​ស្ថានភាព​ស្ទាក់ស្ទើរ​ឬ​រអាក់រអួល​មិន​ស្ទុះ​ទៅ​មុខ​ដោយ​ស្រួល​គឺ​អាច​មក​ពី​សាំង​នៅ​ក្នុង​ធុង​មិនល្អ ។

ម្យ៉ាងទៀត​ដំណើរ​ឆេះ​រអាក់រអួល​ខណៈ​ពេល​ឈប់​នៅ​ត្រង់​ភ្លើងស្តុប​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​បញ្ហា​សាំង​ដែរ ។

ជំហាន​ទី​៣
បើករថយន្ត​តាម​ដងផ្លូវ ។ ស្រប​ពេល​អ្នក​ព​ន្លឿ​ន​ល្បឿន​ត្រូវ​កត់​សម្គាល់ថា​តើ​រថយន្ត​ឆ្លើយ​តប​របៀប​ណា ។ ការ​មិន​ស្ទុះ​ទៅ​មុខ​ឬ​ក៏​ស្ទាក់ស្ទើរ និង​ស្ទុះ​យឺត​នៅ​ពេល​ជាន់​ហ្គា​រ៍​បង្កើន​ល្បឿន​អាច​មាន​ន័យ​ថា​មក​ពី​សាំង​មិនល្អ​ក៏​មាន​ដែរ​។ ការ​បន្លឺ​សូរ​សំឡេង​ផូង​ៗ​របស់​រថយន្ត​ក៏​អាច​ជា​សញ្ញា​បញ្ជាក់​ពី​គុណភាព​របស់​សាំង​ដែល​ចាក់​អន់​ដែរ​ពិសេស​ខណៈ​ពេល​រថយន្ត​ចាប់ផ្តើម​ឮ​សំឡេង​ផ្ទុះ​បន្ទាប់​ពី​ចាក់​សាំង​បន្ថែម ។

សម្គាល់ ៖
-​ចុច​បិទ​វិទ្យុ​នៅ​ពេល​ប្រតិបត្តិការ​ធ្វើតេស្ត
-​ពេល​ចាក់​សាំង​នៅ​ស្ថានីយ​ថ្មី​ណាមួយ​ចូរ​ប្រយ័ត្ន​ពី​ប្រតិបត្តិការ​របស់​រថយន្ត​ខណៈ​ពេល​បើកបរ​នៅ​ក្នុងអំឡុងពេល​ពីរ​ថ្ងៃក្រោយ ។
– ដំណើរ​នៃ​ការ​ឆេះ​រអាក់រអួល​របស់​ម៉ាស៊ីន​នឹង​បន្ត​កើត​មាន​រហូត​ដល់​សាំង​អស់​ឬ​ក៏​ចាក់​សាំង​ថ្មី​ថែម​ក៏​មាន ៕