ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​សរសើរ​ក្រូច​ធ្លុង​កោះ​ទ្រង់ក្រចេះ ផ្អែម​ឆ្ងាញ់​ប្លែក​គេ

8 ខែ មុន
  • Kratié

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​លើ​កោះ​ទ្រង់​សឹង​គ្រប់​គ្នា តែង​និយម​ដាំ​ក្រូច​ធ្លុង​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន​ពេញ​ដេរដាស ព្រោះតែ​ក្រូច​ធ្លុង​លើ​ដី​កោះ​ដ៏​មាន​ជីវជាតិ​នេះ ផ្អែម​ឆ្ងាញ់ប្លែក​ពី​ក្រូច​ធ្លុង​ដែល​ដាំ​នៅ​កន្លែង​ដទៃ ដែលភ្ញៀវ​ទេសចរ​និយម​ចូល​ចិត្តច្រើន ប៉ុន្តែ​បើ​តាម​ការ​ត្អូញត្អែរ​របស់​អាជីវករ តម្លៃ​ក្រូច​ធ្លុង​នៅ​ទីនោះ​រាង​ខ្ពស់​បន្តិច​ ។…

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​លើ​កោះ​ទ្រង់​សឹង​គ្រប់​គ្នា តែង​និយម​ដាំ​ក្រូច​ធ្លុង​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន​ពេញ​ដេរដាស ព្រោះតែ​ក្រូច​ធ្លុង​លើ​ដី​កោះ​ដ៏​មាន​ជីវជាតិ​នេះ ផ្អែម​ឆ្ងាញ់ប្លែក​ពី​ក្រូច​ធ្លុង​ដែល​ដាំ​នៅ​កន្លែង​ដទៃ ដែលភ្ញៀវ​ទេសចរ​និយម​ចូល​ចិត្តច្រើន ប៉ុន្តែ​បើ​តាម​ការ​ត្អូញត្អែរ​របស់​អាជីវករ តម្លៃ​ក្រូច​ធ្លុង​នៅ​ទីនោះ​រាង​ខ្ពស់​បន្តិច​ ។ នេះ​ជា​ផលិត​ផល​ទេសចរណ៍​ថ្មី​មួយទៀត ដែល​ភ្ញៀវ​ទេសចរ​បាន​យល់​និងបាន​គាស់កកាយ​រក​ឃើញ​នៅ​លើ​ទឹកដី​កោះ​ទ្រង់ ​។

Picture

កោះ​ទ្រង់ជា​កោះ​មួយ​នៅ​កណ្ដាល​ទន្លេមេគង្គ​លើ ស្ថិត​នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ខេត្តក្រចេះ​។ នៅ​លើ​កោះ​នេះ​ មាន​ភូមិ​ចំនួន​២​ភូមិ គឺ​ភូមិ​ក្បាលកោះ និង​ភូមិ​ចុង​កោះ​។ តាម​រយៈ​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ ក៏​​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​លើ​កោះ​បានឱ្យ​ដឹង​ថា ការ​ដាំ​ដុះ​ក្រូច​ធ្លុង​នៅ​លើ​កោះ​ទ្រង់​នេះ ភាគច្រើន​ធ្វើ​តាម​របៀប​បំបៅ បន្ទាប់​ពី​បំបៅ​បាន​ពី ២-៣​ខែ គេ​យក​វា​ទៅ​ផ្សាំ រួច​ហើយ​គេ​យក​មែក​ផ្សាំ​នោះ​ទៅ​ដាំ​។ លុះ​បាន​រយៈពេល​ពី ៤-៥​ឆ្នាំ​ក្រោយ ទើប​ក្រូច​ចេញ​ផ្លែផ្កា​។

ក្រូច​ធ្លុង​ដែល​ដាំ​នៅ​ទីនោះ មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សាច់​ទន់ល្មើយ សំបក​ក៏​មិនជា​ក្រាស់​ប៉ុន្មាន​ឡើយ ចំណែក​ដើម​មាន​កម្ពស់​ជា​មធ្យម​ប្រមាណ៣​ម៉ែត្រ​ ។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រាប់​ថា ក្នុង​មួយ​ដើម​ៗ​អាច​មាន​ផ្លែ​រហូត​ដល់ ១០០​ផ្លែ​ឯណោះ​។ ពលរ​ដ្ឋ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ការ​លក់​ក្រូច​ធ្លុង​កោះ​ទ្រង់​នេះ ក្នុង​មួយ​ផ្លែ​គេ​លក់​ពី ១០,​០០០​ ទៅ១២០០០រៀល​នៅ​ខេត្តក្រចេះ និង​ពី​១២០០០ ទៅ​១៤,០០០​រៀលនៅ​ភ្នំពេញ។

Picture

ជាមួយ​គ្នា​នេះ​ដែរ អាជីវករ​ដែល​យក​ក្រូច​ធ្លុង​កោះ​ទ្រង់​មក​លក់​បន្ត ក៏​បាន​បង្ហាញ​ការ​ត្អូញត្អែរ​ចំពោះ​តម្លៃ​ក្រូច​នេះ​ផង​ដែរ ដោយ​គាត់​បាន​បញ្ជាក់​ថា ភ្ញៀវ​ភាគច្រើន​ចូល​ចិត្ត​ទទួលទាន​ក្រូច​នេះ​ណាស់ ប៉ុន្តែ​នៅ​ពេល​ដឹង​ពី​តម្លៃ​លក់​ក្រូច​ធ្លុង​កោះ​ទ្រង់ ភ្ញៀវ​ហាក់​បង្ហាញ​អារម្មណ៍​សុញសាញ​មិន​ចង់​ទិញ​ទៅ​វិញ​។

ទោះជា​យ៉ាងណា​ក្ដី ក៏​ទីផ្សារ​ក្រូច​ខ្លុង​កោះ​ទ្រុង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ
នៅ​តែ​មាន​ទីផ្សា​រល្អ ដែល​អាច​ជួយ​បង្កើន ​និង​ដោះស្រាយ​ជីវភាព​របស់​ពួក​គាត់​ក្នុង​មួយ​រដូវ​ៗ​បាន​ផង​ដែរ ។

Picture
Picture
Picture
Picture
Picture