ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ ស្រី​ពៅ បុ​បា្ព​ច្បារមន​ក្លាយជា​អ្នកចំរៀង​មេម៉ាយ​ចាយរាង

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានឪពុក​ជា​តន្ដ្រីករ ម្ដាយ​ជា​អ្នកចំរៀង នាង​នៅ ស្រី​ពៅ បាន​ហាត់រៀន​ពី​ពួក​គាត់​តាំងពី​កុមារភាព​មក ហើយ​នៅ​ពេល​ពេញវ័យ​នាង​បានចាប់​អាជីព​ជា​អ្នកចំរៀង​ក្នុង​ក្រុម​តន្ដ្រី​ របស់ឪពុក​ម្ដាយ​ដែល​ប្រគំ​នៅ​តាម​កម្មវិធី​មង្គលការ​នៅ​ឯ​ខេត្ដកំពង់ស្ពឺ​ ដែល​ជា​ស្រុក​កំណើតរបស់​នាង​។ នាង​ នៅ ស្រី​ពៅ ក្នុង​វ័យ​២៥​ឆ្នាំ បានរៀបរាប់​ឱ្យ​ដឹង​ថា នាង​មានស្រុក​កំណើតនៅ​ស្រុក​ច្បារមន ហើយ​មាន​បងប្អូន​៧​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ចំណែក​នាង​ជា​កូន​ទី៤ ។

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានឪពុក​ជា​តន្ដ្រីករ ម្ដាយ​ជា​អ្នកចំរៀង នាង​នៅ ស្រី​ពៅ បាន​ហាត់រៀន​ពី​ពួក​គាត់​តាំងពី​កុមារភាព​មក ហើយ​នៅ​ពេល​ពេញវ័យ​នាង​បានចាប់​អាជីព​ជា​អ្នកចំរៀង​ក្នុង​ក្រុម​តន្ដ្រី​របស់ឪពុក​ម្ដាយ​ដែល​ប្រគំ​នៅ​តាម​កម្មវិធី​មង្គលការ​នៅ​ឯ​ខេត្ដកំពង់ស្ពឺ​ដែល​ជា​ស្រុក​កំណើតរបស់​នាង​។ នាង​ នៅ ស្រី​ពៅ ក្នុង​វ័យ​២៥​ឆ្នាំ បានរៀបរាប់​ឱ្យ​ដឹង​ថា នាង​មានស្រុក​កំណើតនៅ​ស្រុក​ច្បារមន ហើយ​មាន​បងប្អូន​៧​នាក់  ក្នុង​នោះ​ប្រុស​២​នាក់ ចំណែក​នាង​ជា​កូន​ទី៤ ។

ក្នុង​ក្រុម​គ្រួសារ​នាង​សុទ្ធតែ​ជា​អ្នកសិល្បៈ​ចំរៀង​ទាំងអស់​គ្នា តែ​អភ័ព្វ​តែ​នាង ក្រោយ​ពេល​រៀប​ការ​រស់នៅ​ជាមួយ​គ្នា​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ក៏​លែងលះ​គ្នា​វិញ​ដោយរស់នៅ​មិន​ចុះសំរុង​នឹង​គ្នា ។ នាង​នៅ ស្រី​ពៅ បាន​រៀប​ការ​កាលពី ឆ្នាំ​១៩៩៩ ហើយ​នៅ​ឆ្នាំ​២០០០ នាង​មករស់នៅ​ភ្នំពេញ​ចាប់​អាជីព​ជា​អ្នកចំរៀង​នៅតាម​ភោជនីយដ្ឋាន​រហូត​សព្វថ្ងៃ។ នាងច្រៀង​មិន​ប្រកាន់​ថា បទ​មនោសញ្ចេតនាឬ​បទ​ឌី​ស្កូ​ញ័រញាក់​កន្ដ្រាក់​អារម្មណ៍​ទេ គឺនាង​ច្រៀង​ទាំងអស់។ នាង​នៅ ស្រី​ពៅ រៀបរាប់​ថា ក្រោយពី​នាង​បែកបាក់​ស្វាមី​ទៅជីវិត​របស់​នាងរស់នៅ​ល្ហល្ហេវ​ខ្លាំង​ណាស់ តែ​ដោយសារ​តែនាង​ជា​អ្នកសិល្បៈ​ចំរៀងនាង​សប្បាយ​ច្រើនធ្វើ​ឱ្យ​ភ្លេច​រឿង​ស្នេហា ហើយ​គិតតែ​ពី​អាជីពរក​ប្រាក់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ។  ទោះជា​យ៉ាងណា​ក្ដី នាង​បាន​គិត​ឃើញ​ដល់​ទ្រឹស្ដី​មួយ​ថា “​ជីវិត​ត្រូវ​តែ​តស៊ូ​” ដូច្នេះ​ហើយទើប​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ នាង​ខិតខំ​តស៊ូ​ក្នុង​អាជីព​របស់ខ្លួន  ។ មិន​ត្រឹមតែ​ច្រៀង​ក្នុង​ភោជនីយដ្ឋានប៉ុណ្ណោះ​ទេ ស្រី​ពៅ​ធ្លាប់​ថត​សំលេង​ឱ្យ​ផលិតកម្ម​ក្រៅ ប្រទេស​មួយ​ចំនួន ជា​ពិសេស​នោះផលិតកម្ម​មរតក។ ជាង​នេះ​ទៀត​នាង​ធ្លាប់មាន​កិត្ដិយស​ឡើង​ច្រៀង​ជា​កិត្ដិយស​ក្នុងកម្មវិធី​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍​តាម​ស្ថានីយទូរទស្សន៍​នានា​ជា​រឿយ​ៗ ។

ស្ដ្រី​មេម៉ាយ​គ្មាន​កូន​ដ៏​ស្រស់​សោភា​រូបនេះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​បែកបាក់​ពី​ស្វាមី​ជាង៥​ឆ្នាំ​កន្លង​មកនេះ នាង​ភ្លេច​អស់ហើយ​រឿងស្នេហា ទោះបីជា​កន្លង​មក មាន​បុរស​ជា​ច្រើនសុំ​សេចក្ដី​ស្នេហា​ពី​នាង​យ៉ាងណា​ក៏​ដោយ ក៏​នាង​តែងតែ​បដិសេធ​ដោយ​រអា​នឹង​ការ​បែកបាក់​គ្នា​វិញ​ដោយសារ​ចិត្ដ​មិន​ស្មោះ ។ ទោះជាយ៉ាងណា​ក្ដី នាង​និយាយ​ថា បើ​មាន​និស្ស័យជួប​បុរស​មានចិត្ដ​ស្មោះ​នាង​នឹង​ផ្ញើប្រាណ​ទៅលើ​បុរស​នោះ​ឱ្យ​គេ​ថែរក្សា​នាង​ដល់​ចាស់​ព្រឹទ្ធចាស់​ព្រេង ៕