បើលោកអ្នកមុតកំបិតមានហូរឈាមគប្បីធ្វើដូចម្តេច?
លោកអ្នកមិនអាចស្មានទុកជាមុនបានទេថា អាចនឹងមានគ្រោះថ្នាក់អ្វីកើតឡើង ក្នុងកំឡុងពេលដែលកំពុងអនុវត្តការងារ ជាពិសេសស្ត្រី មេផ្ទះដៃជាប់នឹងកំបិតតែងតែមានសកម្មភាពជាមួយគ្នា
លោកអ្នកមិនអាចស្មានទុកជាមុនបានទេថា អាចនឹងមានគ្រោះថ្នាក់អ្វីកើតឡើង ក្នុងកំឡុងពេលដែលកំពុងអនុវត្តការងារ ជាពិសេសស្ត្រី មេផ្ទះដៃជាប់នឹងកំបិតតែងតែមានសកម្មភាពជាមួយគ្នា
លោកអ្នកមិនអាចស្មានទុកជាមុនបានទេថា អាចនឹងមានគ្រោះថ្នាក់អ្វីកើតឡើង ក្នុងកំឡុងពេលដែលកំពុងអនុវត្តការងារ ជាពិសេសស្ត្រី មេផ្ទះដៃជាប់នឹងកំបិតតែងតែមានសកម្មភាពជាមួយគ្នា ដែលជួនកាលអាចធ្វើឲ្យមុតហូរឈាមកក្លាក់ប្រសិនបើធ្វេសប្រហែសតែប និ្តចនោះ ។
ជួបជាមួយលោកវេជ្ជបណ្ឌិត ណៅគនសុផល ឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ កាលពីសប្តាហ៍កន្លងទៅក្នុងកម្មវិធី FIRST AID TRAINING ដែលមានការសហការរវាងសភាយុពាណិជ្ជករអន្តជាតិកម្ពុជា សាខាចតុមុខ(JCI) ជាមួយនឹងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកវេជ្ជបណិ្ឌតបានឲ្យដឹងថា នៅពេលលោកអ្នកមានបញ្ហារបួសដូចជាមុតដៃ ឬមុតនៅកន្លែងផ្សេងហូរឈាមនោះ លោកអ្នកត្រូវតែទប់ស្កាត់ដោយអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
-ត្រូវខ្ទប់នៅត្រង់មុខរបួសនោះឲ្យបានពី២ទៅ៣នាទី នោះឈាមនឹងលែងហូរមកហើយ ។
– បើមុតដៃត្រូវលើដៃឲ្យខ្ពស់ជាងដងខ្លួន តែបើមុតជើងក៏ត្រូវលើកជើងឡើងឲ្យខ្ពស់ដូចគ្នា ដើម្បីកុំឲ្យឈាមហូរកាន់តែខ្លាំងព្រោះកាលបើជើងសំយុងចុះជាហេតុ ធើ្វឲ្យឈាមកាន់តែមានសន្ទុះហូរ ។
-បន្ទាប់មកត្រូវយកទឹកកកមកស្អំកន្លែងដែលរបួសនោះ ទឹកកកអាចបំបាត់ការឈឺចាប់ និងអាចឃាត់ឈាមបានផងដែរ ។
-ត្រូវលាងមុខរបួសដោយទឹកស្អាតជាមួយនឹងសាប៊ូ ។
-ប្រើបង់រុំឲ្យបានត្រឹមត្រូវ ។
– ត្រូវនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ ព្រោះជួនកាលអាចបណ្តាលឲ្យកើតមានជំងឺតេតាណូសទោះបីជាមុខដែកគោលកំ បិតឬវត្ថុក៏ដោយ ត្រូវតែមកជួបគ្រូពេទ្យព្រោះយើងមិនអាចដឹងថា ការមុតនេះ អាចវិវឌ្ឍទៅជាជំងឺតេតាណូសនោះទេ ។
លោកអ្នក អាចសម្គាល់ថា អាចមានរោគសញ្ញាមួយចំនួនបន្ទាប់ពីមានរបួសឬដាច់រលាត់ដូចជា មានសភាពឡើងក្រហម បន្ទាប់មកក៏ឡើងហើម និងធ្វើឲ្យមានការឈឺចាប់ ក្តៅក្រហល់ក្រហាយ និងមានខ្ទុះជាដើម ។ បើឃើញមានសភាពបែបនេះសូមប្រញាប់ទៅមនី្ទរពេទ្យពិនិត្យនិង ព្យាបាលជាបន្ទាន់ ៕
ចែករំលែកព័តមាននេះ