ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ហុងកុង​ដ៏​ល្បី​ លោក Savio Tsang ​ទទួលមរណភាព​ហើយ

5 ឆ្នាំ មុន

ហុងកុង ៖ លោក Savio Tsang តារា​សម្តែង​ជើង​ចាស់ល្បីឈ្មោះ​ប្រចាំ​ទូរទស្សន៍ TVB ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន ​ដែល​ធ្លាប់​ទស្សនា​រឿង​ភាគ​ហុងកុង ប្រាកដជា​ស្គាល់​​គាត់​ច្បាស់​ជា​មិន​ខាន​។…

ហុងកុង ៖ លោក Savio Tsang តារា​សម្តែង​ជើង​ចាស់ល្បីឈ្មោះ​ប្រចាំ​ទូរទស្សន៍ TVB ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន ​ដែល​ធ្លាប់​ទស្សនា​រឿង​ភាគ​ហុងកុង ប្រាកដជា​ស្គាល់​​គាត់​ច្បាស់​ជា​មិន​ខាន​។ ប៉ុន្តែ​ជា​អកុសល​លោក​បាន​ទទួលមរណភាព​ហើយ​ កាលពី​ថ្ងៃ​ទី ១៤ វិ​ចិ្ឆ​កា​កន្លង​ទៅ នៅ​អាយុ ៥៨​ឆ្នាំ បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺមហារីក​សួត កាលពីដើម​ឆ្នាំ ២០២០​។

សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​ក្នុងស្រុក​បានឱ្យ​ដឹង​ថា គាត់​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Tseung Kwan O កាលពី​ថ្ងៃ​ទី ១០ វិច្ឆិកា​ស​ប្តា​ហ៍មុន។ ហើយ​ស្ថានភាព​ជំងឺ​របស់​គាត់​ប្រែ​ទៅ​ជា​ធ្ងន់ធ្ងរ​កាល​ថ្ងៃ​ទី ១២ វិច្ឆិកា មុន​ពេល​ក្រុម​គ្រួ​សារបាន​បញ្ជាក់​ពី​ដំណឹង​មរណភាព​របស់​គាត់​។ ខណៈដែលខ្វះតែ ៨ថ្ងៃទៀតជាថ្ងៃខួបកំណើតគម្រប់ ៥៩ឆ្នាំរបស់លោក។

ដោយសារ​តែ​ជាប់មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ លោក Savio Tsang បាន​សម្រាក​នៅផ្ទះ ដើម្បី​ទទួល​ការ​ព្យាបាល និង​កម្រ​បង្ហាញខ្លួន​ជា​សាធារណៈ​ណាស់​។ ខណៈ​​ចុង​ក្រោយ​ដែល​គ្រប់​គ្នា​បានឃើញ​គាត់ គឺ​នៅ​ថ្ងៃ​ទី ១៦ កុ​ម្ភះ ក្នុងឆ្នាំ​នេះ​។ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន Apple Daily តាម​ប្រមាញ់​គាត់​បាន​នៅ​ឯ​ផ្ទះ​នៅក្នុង​តំបន់ Sai Kung​។

លោក Savio Tsang នៅកណ្តាល

សូម​រំលឹក​ថា លោក Savio Tsang បាន​ចាប់ផ្តើម​អាជីព​សម្តែង​ចាប់តាំងពី​ឆ្នាំ ១៩៨២ និង​បាន​ចូល​បម្រើ​ការ​ក្នុង​ទូរទស្សន៍ TVB កាលពី​ឆ្នាំ ១៩៩១ រហូត​មុន​ពេល​លោក​ទទួលមរណភាព​។ ដោយ​ច្រើន​ជាង ១០០​រឿង​ដែល​លោក​ធ្លាប់​បាន​សម្តែង ក្នុង​នោះ​ក៏​រួមមានរឿង​ភាគ​របស់​ចិន​, តៃវ៉ាន់ និង ម៉ា​ឡេ​ស៊ី ផង​ដែរ​៕