ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យសង្សារ​ចៅស្រី ​វាយប្លន់កា.ប់ជីដូន​ស្លា.ប់យក​គ្រឿងអលង្ការ២តម្លឹង

8 ឆ្នាំ មុន

ខេត្តកោះកុង ​៖ ស្រ្តីចំណាស់ម្នាក់​បានស្លា.ប់ភ្លាមៗនៅ​ក្នុងផ្ទះរបស់ខ្លួន​ ដោយសារចោរប្លន់​កា.ប់លើផ្ទៃមុខជាច្រើនពូថៅ ​និង​ផុងលលាដ៍ខាងឆ្វេង​រួចដោះ​

ខេត្តកោះកុង ​៖ ស្រ្តីចំណាស់ម្នាក់​បានស្លាប់ភ្លាមៗនៅ​ក្នុងផ្ទះរបស់ខ្លួន​ ដោយសារចោរប្លន់​កាប់លើផ្ទៃមុខជាច្រើនពូថៅ ​និង​ផុងលលាដ៍ខាងឆ្វេង​រួចដោះ​យកខ្សែដៃ​ប្លាទីន​​ទម្ងន់១តម្លឹង​ និង ខ្សែកបា្លទីន​ទម្ងន់១តម្លឹង ​​គេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះ ​បានកើតឡើងនៅ​ចន្លោះម៉ោង១០ដល់ម៉ោង១១​ថ្ងៃត្រង់ថ្ងៃទី២៨ ​ឧសភា ២០១៥ ​នៅក្នុងភូមិ៤ ​សង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ ស្រ្តីរងគ្រោះឈ្មោះ ​ម៉េង សៃ ​អាយុ៥៣ឆ្នាំ​ រស់នៅក្នុងភូមិ-សង្កាត់​កើតហេតុ​ខាងលើ​ ។សេចក្តីរាយការណ៍បានបន្តថា​ ករណីនេះ​សមត្ថកិច្ចបាន​ដាក់ការសង្ស័យលើ​យុវជនម្នាក់​ជាសង្សាររបស់ចៅស្រីស្រ្តីរងគ្រោះ​ ព្រោះយុវជន​នេះចេញចូលផ្ទះ​នេះ​ជាញឹកញាប់​ ហើយឆ្លៀត​ឱកាសស្រ្តីរងគ្រោះ​នៅម្នាក់ឯងក៍ធ្វើ​សកម្មភាពតែម្តង ។

យ៉ាងណាក៍ដោយ​មកដល់ម៉ោង២និង៥០នាទី​រសៀលនេះ ​សមត្ថកិច្ចកំពុង​បើកការស៊ើបអង្កេត​ឈានទៅចាប់ជនសង្ស័យ​យកមកផ្តន្ទាទោសតាមច្បាប់ ៕