ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្មសិក្សា​ជា​ចៅក្រម​និង​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​អ៊ិត សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ មន្ត្រី​ជំនាញ​ជលផល ព្រមទាំងកម្មសិក្សា​ជា​ចៅក្រម ចុះ​ធ្វើការ​បង្ក្រាប និង​ស្វែង​យល់​ពី​បទល្មើស​នេសាទ…

ខេត្តកំពង់ឆ្នាំង ៖ លោក​អ៊ិត សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ មន្ត្រី​ជំនាញ​ជលផល ព្រមទាំងកម្មសិក្សា​ជា​ចៅក្រម ចុះ​ធ្វើការ​បង្ក្រាប និង​ស្វែង​យល់​ពី​បទល្មើស​នេសាទ នៅ​ក្នុងភូមិ​សាស្ត្រ​នានា ក្នុងស្រុក​កំពង់លែង​និង​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។

កិច្ចការ​ចុះ​បង្ក្រាប​និង​ស្វែង​យល់​ស្ដី​ពី​បទល្មើស​នេសាទ​នេះ បាន​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃ ​កាលពី​​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០​ ។

នៅ​ក្នុង​ឱកាស​នោះ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង លោក អ៊ិ​ត សុធា បាន​ផ្ដាំផ្ញើ​ដល់​សិស្ស​ចៅក្រម កម្មសិក្សា​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្ត​ដាក់ ក្នុង​រយៈពេល​ធ្វើ​កម្មសិក្សា៦ខែ​នេះ ធ្វើ​យ៉ាងណា​ពង្រឹងសមត្ថភាព​ឲ្យ​ខ្លាំង មុន​នឹង​ចេញ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ស្ថាប័ន​យុត្តិធម៌ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ធានា ដល់​ការ​បំពេញ​តួនាទី​របស់​ខ្លួន​គឺ​ចៅក្រម នៅ​ពេល​ចូល​ទៅ​បំពេញការងារ​ក្នុង​ក្រប​ខណ្ឌ​របស់​រដ្ឋ ។

ក្នុង​ឱកាស​នោះ​ដែរ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​និង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រកស៊ី​នេសាទ ធ្វើ​យ៉ាងណា​កុំ​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​បាន​កំណត់ ជាសវាង​ការ​ខាតបង់​ទ្រព្យសម្បត្តិ​និង​ថវិកា នៅ​ពេល​ដែល សមត្ថកិច្ច​ចុះ​ធ្វើ​ការ​បង្ក្រាប​និង​រឹបអូស យក​មក​រក្សា​ទុក ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ កម្មសិក្សា​ជា​ចៅក្រម​បាន​ចាប់អារម្មណ៍​ពី​បទល្មើស​នេសាទ ដែល​បាន​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ដង​ទន្លេ ដោយ​បាន​បញ្ជាក់​ថា​បទល្មើស​នេសាទ ពិតជា​នៅ​កើត​មាន​ពិតមែន ។​បទល្មើស​ទាំងនោះ​មាន ដូច​ជា​ការ​ដាក់​របាំង​ស្បៃ​មុង របាំង​សាច់​អួន​ក្រឡា​ញឹក ដែល​មាន​ប្រវែង វែង​ខុស​នឹង​ច្បាប់​ស្ដី​ពី​ជលផល ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ