ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម្នាក់ ប្រុស​៣​នាក់​អស់លក្ខណ៍ ក្រោយ​​ត្រូវ​សមត្ថកិច្ច​ឆ្មក់​នៅ​ចំណុច​ផ្ទះ​សំណាក់

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បាន ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បាន ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំណុច​ផ្ទះសំណាក់ «​តាំង​នី​» ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ត​រតន​គិរី​។ ប្រតិបត្តិការ​នោះ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក លាង អ៊ូ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ធ្វើការ​ឃាត់​ខ្លូ​ន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ១-​ឈ្មោះ ចាន់ ហៀ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​មិន​ពិតប្រាកដ រស់នៅ​ភូមិ អូរ​រមៀត សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​។ ២-​ឈ្មោះ ឡ​ន វណ្ណ​សៅ ឬ​(​ខុំ ប៊ុ​ន​សៅ​) អាយុ​៣៣​ឆ្នាំ ជនជាតិ​ទំ​ពូន មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កា​ចូ​ន​ក្រោម ឃុំ​កា​ចូ​ន ស្រុក​វ៉ឺ​ន​សៃ ធ្លាប់​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។ ៣-​ឈ្មោះ ម៉ា​ឆៃ យ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង និង​៤-​ឈ្មោះ រ​ម៉ាស់ ចាន់​ធឿ​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជន​ជាតិ​ទំ​ពូន មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើតេស្ត​ទឹកនោម ហើយ​រក​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន​ទាំង​៤​នាក់​តែ​ម្តង​។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ៖ មេ​តំ​ហ្វេ​តា​មីន​អាយ​ចំនួន​៣​ថង់​តូច ទម្ងន់​២,៣៦​ក្រាម ថ្លឹង​ទាំង​សំបក​ថង់​, ម៉ូតូ​១​គ្រឿង​ម៉ាក​អិ​ច​សិន​ធ័​រ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​, ទូរស័ព្ទ​ដៃ​៤​គ្រឿង​,​នាឡិកាដៃ​ម៉ាក​នើ​ស ពណ៌​ទឹកមាស ចំនួន​១​គ្រឿង និង​សម្ភារ​:​សម្រាប់​សេព​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​ឃាត់ខ្លួន និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​រតនគីរី ចាត់ការ​បន្ត​តាម​នីតិវិធី​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ