ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​និង​សង្គម

4 ឆ្នាំ មុន

មនុស្ស​យើង​ដែល​អាច​ឈាន​ទៅ​មុខ​បាន​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​ពិតប្រាកដ​ក្នុង​ការងារ មិន​ឡេះឡោះ ធ្វើ​អ្វី​ៗ​គឺ​ធ្វើ​យ៉ាង​ពិតមែន​ទែន មិន​ទម្រន់ មិន​រួញរា ស្មោះត្រង់​នឹង​ការងារ ស្មោះត្រង់​នឹង​ខ្លួនឯង ព្រមទាំង​ស្មោះត្រង់​នឹង​អ្នក​ដទៃ សាង​តែ​សេចក្តី​ល្អ ។…

មនុស្ស​យើង​ដែល​អាច​ឈាន​ទៅ​មុខ​បាន​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​ពិតប្រាកដ​ក្នុង​ការងារ មិន​ឡេះឡោះ ធ្វើ​អ្វី​ៗ​គឺ​ធ្វើ​យ៉ាង​ពិតមែន​ទែន មិន​ទម្រន់ មិន​រួញរា ស្មោះត្រង់​នឹង​ការងារ ស្មោះត្រង់​នឹង​ខ្លួនឯង ព្រមទាំង​ស្មោះត្រង់​នឹង​អ្នក​ដទៃ សាង​តែ​សេចក្តី​ល្អ ។

មនុស្ស​ត្រូវ​តែ​មាន​សតិសម្បជញ្ញៈ​គ្រប់ពេលវេលា​ដើម្បី​រក្សា​ចិត្ត​របស់​ខ្លួន​មិន​ឱ្យ​ភ្លាំងភ្លាត់ បញ្ឈប់​អបាយមុខ គ្រឿង​ស្រវឹង គ្រឿងញៀន បញ្ឈប់​អំពើ​ទុច្ចរិត និង​ហាម​ចិត្ត​បញ្ឈប់​សេចក្ដី​ខឹង​ក្រោធ​នានា ព្រោះ​ទោសៈ​មិន​ដែល​ឱ្យ​ផល​ល្អ​ទេ ។

មនុស្ស​ក៏​ត្រូវ​ចេះ​លះបង់ បែងចែក​ទ្រព្យសម្បត្តិ កម្លាំងកាយ កម្លាំង​បញ្ញា​មួយ​ចំណែក​ណា​ដល់​មនុស្ស​ទាំងឡាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សុខសាន្ត​ទាំងអស់​គ្នា ព្រោះថា​ជីវិត​និង​សង្គម​គឺ​វា​ដូច្នេះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ