ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​ទំនាស់​ពាក្យ​សម្តី យុវជន​ម្នាក់​ត្រូវ​គូទំនាស់កា.ប់​ប្រហារវិះដាច់ប្រអប់ដៃ​​

8 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ យុវជនម្នាក់​ក្នុង​ចំណោម​២​នាក់​ ខណៈ​ពេល​កំពុង​អង្គុយ​លេង​លើ​ម៉ូតូសុខ​ៗ​ ត្រូវ​ជនសង្ស័យ​ពីរ​នាក់ពាក់​​ម៉ាស់បិទមុខ​ជិះ​ម៉ូតូ​១​គ្រឿង​មក​ក្បែរដក​ដាវសា​មួរ៉ៃកា.ប់​ប្រហារ​បណ្តាល​ឱ្យ​​រង​របួស​ខ្នង

​ខេត្ត​ប៉ៃលិន ៖ យុវជនម្នាក់​ក្នុង​ចំណោម​២​នាក់​ ខណៈ​ពេល​កំពុង​អង្គុយ​លេង​លើ​ម៉ូតូសុខ​ៗ​ ត្រូវ​ជនសង្ស័យ​ពីរ​នាក់ពាក់​​ម៉ាស់បិទមុខ​ជិះ​ម៉ូតូ​១​គ្រឿង​មក​ក្បែរដក​ដាវសា​មួរ៉ៃកាប់​ប្រហារ​បណ្តាល​ឱ្យ​​រង​របួស​ខ្នង និង​ប្រអប់​ដៃស្តាំ​ស្ទើរ​ដាច់ ​​ហើយ​គេច​ខ្លួន​បាត់​​​។​

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ​ឧសភា ​២០១៥ ស្ថិត​នៅ​ចំណុច​ក្បែរ​ផ្ទះសំណាក់​មួយ​ក្នុងភូមិ​ដី​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុកសាលា​ក្រៅ ។

យុវជន​រង​គ្រោះ​​ឈ្មោះ ដា និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ រង​របួស​ខ្នង​ស្រាល និង​របួស​ប្រអប់​ដៃស្តាំ​ដេរ​អស់​ច្រើន​ថ្នេរ និង​ម្នាក់​ទៀត​ឈ្មោះ ចិ​ត្រា ហៅ​យួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រត់គេច​ទាន់​ពេល ​ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ។ ចំណែកឯ​ជន​ដៃដល់ត្រូវ​គេ​ស្គាល់​​ឈ្មោះ សំ​ភ័​ស្ត ភេទប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​យក​ដាវសាមួ​រ៉ៃ​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ជា​អ្នកបើកបរ​ម៉ូតូ ​​រស់នៅ​ភូមិ​ដី​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​សាលាក្រៅ ។

សូម​បញ្ជាក់​ថា កាលពីមុន​ជន​រង​គ្រោះ​ធ្លាប់​ឈ្លោះប្រកែក​ទាស់​ពាក្យ​សម្តី​ជាមួយ​ជនសង្ស័យ​បន្តិចបន្តួច​ដែរ រួច​ក៏​បែក​គ្នា​រៀង​ៗខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ លុះ​ត្រឡប់​មក​វិញក៏​ត្រូវ​ជន​ដៃដល់​កាប់​ប្រហារ​តែ​ម្តង៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព   ​