ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ស្អាត​ណាស់ ពេល​រ៉េ​ត ស៊ូ​ហ្សា​ណា តែង​ខ្លួន​ក្នុង​ឈុត​បែប​ប្រពៃណី​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង ​ស្រី ​វ័យក្មេង ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ស្រ​ទា​ប់​យុវវ័យ រ៉េ​ត ស៊ូ​ហ្សា​ណា តាម​រយៈ​ទឹកដម​សំឡេង និង​រូប​សម្រស់​សោភា…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង ​ស្រី ​វ័យក្មេង ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ស្រ​ទា​ប់​យុវវ័យ រ៉េ​ត ស៊ូ​ហ្សា​ណា តាម​រយៈ​ទឹកដម​សំឡេង និង​រូប​សម្រស់​សោភា ជាមួយនឹង​ការ​តុបតែង​ខ្លួន​ស្ទា​យ​យុវវ័យ​នោះ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ រូប​នាង​កាន់តែ​ទទួល​បាន​​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​ហើយ នៅ​ក្នុង​ឈុត​កូនក្រមុំ​បែប​ប្រពៃណី​ខ្មែរ ។

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​រូប​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​កូនក្រមុំ​បែប​ប្រពៃណី​ខ្មែរ​ ពណ៌​ទឹកមាស​ស្រស់ យ៉ាង​ស្រស់​ស្អាត និង​ទន់ភ្លន់ ដែល​ធ្វើ​អោយ​សម្រស់​របស់ រ៉េ​ត ស៊ូ​ហ្សា​ណា កាន់តែ​លេចធ្លោ​ថែម​មួយ​កម្រិត​ទៀត ​។

បន្ទាប់​ពី​ឃើញ​រូបភាព​ជា​ច្រើន​សន្លឹក​នោះ​ហើយ រ៉េ​ត ស៊ូ​ហ្សា​ណា កាន់តែ​ទទួល​បាន​សរសើរ​មហាជន​ពី​ភាព​ស្រស់​ស្អាត ទាំង​ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ​បែប​នេះ និង​ស្លៀក​ឈុត​បែប​ទាន់សម័យ ពីព្រោះ​កន្លង​មកនេះ​កម្រ​បានឃើញ​នាង​តុបតែង​ខ្លួន​បែប​នេះ​ណាស់ ទើប​ហាក់​មាន​ភាព​ប្លែក​ភ្នែក​ទៅ​ដល់​អ្នកគាំទ្រ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​តារា​ស្រី​នៅ​ក្នុង​ផលិតកម្ម​រស្សី​ហង្ស​មាស​រូប​នេះ ពិតជា​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ពី​មួយ​ថ្ងៃ​ទៅ​មួយ ទទួល​បានការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ក្តោប​បានការ​សម្តែង​រឿង​ជា​បន្តបន្ទាប់ក្នុង​តំណែង​ជា​តួឯក​ទៀត​ផង ៕

កែសម្រួលដោយ