ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ចេញ​មុខ​ប្រកាសផ្តាច់ទំនាក់ទំនង​ជាមួយប៉ែន ចំ​រ៉ុ​ង ដោយបញ្ជាក់យ៉ាងខ្លីថា «ឆ្អែតខ្លាំង»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ លេចមុខ​នារី​ស្រស់​ស្អាត​ម្នាក់ បាន​ប្រកាស​អោយ​មហាជន និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានដឹង​ពី​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​នាង​ជាមួយនឹងតារា​សម្តែងប្រុស​លោក ប៉ែន ចំ​រ៉ុ​ង ក្នុង​នាម​ជា​បងប្អូនគ្នានោះ គឺ…

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ លេចមុខ​នារី​ស្រស់​ស្អាត​ម្នាក់ បាន​ប្រកាស​អោយ​មហាជន និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានដឹង​ពី​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​នាង​ជាមួយនឹងតារា​សម្តែងប្រុស​លោក ប៉ែន ចំ​រ៉ុ​ង ក្នុង​នាម​ជា​បងប្អូនគ្នានោះ គឺ ត្រូវ​បាន​កាត់​ផ្តាច់ហើយ​បង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់មិត្តរួមអាជីពនិងអ្នកគាំទ្ររបស់តារាសម្តែងប្រុសរូបនេះ ។

​នារី​រូប​ស្រស់​ដែល​មានឈ្មោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ « LiLy Queen » បាន​បង្ហោះ​សារ និង វី​ដេ​អូ បង្ហាញ​ទៅ​មហាជន​អ្នកគាំទ្រ​ថា នាង លែង​មាន​ទំនាក់ទំនង​អ្វី នឹង​តារា​សម្តែង​លោក ប៉ែន ចំរុង ទៀត​ហើយដោយនាងបានពោលពាក្យច្បាស់ៗថា ​« គ្មាន​ទៀត​ទេ​ពាក្យ​ថា​បងប្អូន គ្រប់យ៉ាង​គ្រាន់​ជា​អតីត​។ ឆ្អែត​ខ្លាំង »​។

យ៉ាងណាមិញ ជុំវិញ​នៃ​រឿងរ៉ាវ​ទាំងនេះ បាន​ធ្វើ​អោយ​មហាជន​មានការ​ងឿ​យ​ឆ្ងល់​យ៉ាង​ខ្លាំង អំពី​រឿងរ៉ាវ​របស់​នាង​ជាមួយនឹង​តារា​ប្រុស​រូប​នេះ រហូត​ធ្វើ​អោយ​នាង​បាន​លើក​ឡើង​ន្លែ​ម​ទៀត​ថា​រូប​នាង​មិន​សាក​សម​នឹង​ទទួលយក​មិត្តភាព​មួយ​បន្ត​ទៅ​ទៀត​ថា​« ខ្ញុំ​មិនល្អ​គ្រប់គ្រាន់​នឹង​បន្ត​មិត្តភាព​ហ្នឹង​បាន​ទេ​។ យក​ល្អ យក​ត្រូវ​ទៅ​ចុះ ខ្ញុំ​អោយ ខ្ញុំ​អាក្រក់​យូរណាស់​មក​ហេ​ី​យ​។ ចាត់​ទុក​ថា​កន្លង​មក​ស្គាល់គ្នា​ដេ​ី​ម្បី​លាង​កម្ម​ចុះ​។ ពី​ពេល​នេះ​ទៅ​រស់នៅ​ជីវិត​រៀង​ៗ​ខ្លួន​។ ជម្រាបលា​ម្ចាស់​កម្ម​ពៀ​» ។

គួរ​បញ្ជាក់ផងដែរថា មក​ទល់​ពេល​នេះ មិន​ទាន់​មានការ​បកស្រាយណាមួយ​របស់ លោក ប៉ែន ចំ​រ៉ុ​ង ឆ្លើយ​តប​ទៅ​កាន់​នារី​រូប​ស្រស់​នោះ ទៅ​លើ​រឿងរ៉ាវ​ផ្តាច់​ការ​ទាក់ទង ក្នុង​នាម​ជា​បងប្អូន​ធ​ម៌ជាមួយរួបលោកនោះទេ ។ ក៏ប៉ុន្តែបើ​តាម​រូបភាព​ដែល​បាន​បង្ហោះ​នោះ ឃើញថាស្រីស្រស់រូបនេះ ​ពិតជា​មាន​ភាព​ស្និត​ស្នាល​យ៉ាង​ខ្លាំងជាមួយនឹងលោក ប៉ែន ចំរ៉ុង ដោយមានរូបភាពថតជាមួយលោកប៉ែន ចំរ៉ុង ថ្ងៃរៀបការនិងរូបថតរួមជាមួយលោកប៉ែន ចំរ៉ុង និងប្រពន្ធរបស់តារាសម្តែងនេះផងដែរ ​៕

កែសម្រួលដោយ