ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ស្រវឹង​ច្រឡំ​រួមរ័ក​ជាមួយ​ប្អូនស្រី​ភ្លោះ​របស់​ប្រពន្ធ

8 ឆ្នាំ មុន

សារព័ត៌មាន​ដឹ​មេត្រូ របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា បុរស​ជនជាតិ​អា​មេ​រិ​ក ម្នាក់​បាន​សរសេរ​ពី​ប្រវត្តិ​នៃ​ការ​លែងលះ​របស់​ខ្លួន និង​ចុះ​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត ។

សារព័ត៌មាន​ដឹ​មេត្រូ របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា បុរស​ជនជាតិ​អា​មេ​រិ​ក ម្នាក់​បាន​សរសេរ​ពី​ប្រវត្តិ​នៃ​ការ​លែងលះ​របស់​ខ្លួន និង​ចុះ​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត ។

បុរស​នោះ​រៀបរាប់​ថា លោក​លែងលះ​ជាមួយ​ប្រពន្ធ ព្រោះតែ​លោក​ច្រឡំ​រួមរ័ក​ជាមួយ​ប្អូនស្រី​ភ្លោះ​របស់​ប្រពន្ធ ខណៈ​ពេល​រូបគេ​ស្រវឹង ។

រឿងរ៉ាវ​កើតឡើង​ដោយសារ​បុរស​នោះ និង​ប្រពន្ធ​តែងតែ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រុង​ឡាស​វេ​ហ្គា​ស យូរ​ៗ​ម្តង និង​កាលពី​ពេល ថ្មី​ៗ​នេះ បានឱ្យ​ប្អូនស្រី​ភ្លោះ​របស់​ប្រពន្ធ​ទៅ​ជាមួយ​ព្រោះ​ចង់ឱ្យ​នាង​សប្បាយចិត្ត ដោយសារ​នាង​ទើបតែ​លែងលះ​ប្តី និង​កំពុង​ខូចចិត្ត ។

នៅ​ក្នុង​ដំណើរ​កម្សាន្ត​នោះ​ពួក​គេ​ចូល​សម្រាក​នៅ​សណ្ឋាគារ​ក្នុង​បន្ទប់​មួយ​គ្រែ​២ ។ នៅ​យប់​ចុង​ក្រោយ​ទាំង​៣​នាក់​នាំ​គ្នា​ផឹកស្រា ។ នៅ​ពេល​ឈប់​ផឹក​បុរស​រូប​នោះ នាំ​ប្រពន្ធ​ចូល​ទៅ​បន្ទប់​គេង ប៉ុន្តែ​ប្អូនស្រី​ភ្លោះ​របស់​ប្រពន្ធ​នៅ​ជជែក​គ្នា​ជាមួយ​អ្នក​ផ្សេង​ក្នុង​ក្លឹ​ប​កម្សាន្ត​ផ្នែក​ខាងក្រោម ទាំង​ស្រវឹង ។

នៅ​ពេល​ទៅ​ដល់​គ្រែ បុរស​នោះ​ដេក​លង់លក់ ។ លុះ​ពាក់កណ្តាល​យប់ បុរស​នោះ​ភ្ញាក់​ដឹងខ្លួន ហើយ​ស្រវាអោប​បបោសអង្អែល​រួមរ័ក​ជាមួយ​ប្រពន្ធ តែ​ពេល​យកដៃ​ទៅ​ស្ទាប​សុដន់​ទើប​ដឹង​ថា មិនមែន​ជា​ប្រពន្ធ​របស់​ខ្លួន​ទេ ព្រោះ​នាង​មិន​ធ្លាប់​វះកាត់​សុដន់ ។ មិនមែន​ប្រពន្ធ​របស់​ខ្លួន ដូច្នេះ​បុរស​នោះ​ដឹង​ភ្លាម​ថា​គឺជា​ប្អូនស្រី​ភ្លោះ​របស់​ប្រពន្ធ ធ្វើ​ឱ្យ​រូបគេ​ភ័យ​ណាស់ ។ ស្រប​ពេល​នោះ​ប្រពន្ធ​បើកភ្លើង​ស្រាប់តែ​ឃើញ​ប្តី​ស្រាត​នៅ​ក្បែរ​ប្អូនស្រី​ភ្លោះ​របស់​នាង ។ នារី​ជា​ប្រពន្ធ​ខឹង​ខ្លាំង​ណាស់ និង​មិន​ស្តាប់​ការ​រៀបរាប់​ប្រាប់​ពី​មូលហេតុ​របស់​ប្តី​ទេ ។

បន្ទាប់​ពី​ចាក​ចេញពី​ឡាស​វ៉េ​ហ្គា​ស ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ សម្ព័ន្ធភាព​របស់​ប្តី​-​ប្រពន្ធ​នោះ​ចាប់ផ្តើម​ប្រេះឆា ហើយ​ទីបំផុត​នាង​ជា​ប្រពន្ធ​បាន​សុំ​លែងលះ ព្រោះ​មិន​អាច​ទទួលយក​ហេតុការណ៍​ដែល​កើតឡើង​នោះ​បាន​ទេ ៕