ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចង់អោយ Weir និង​តារា​ស្រី Pinky ធ្វើរឿងនេះរួមមួយ​គ្នាជា​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

ថៃ​៖ បើ​ទោះបីជា​ស្ថិត​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ប៉ូ​ស​លេខ​៧ ជាមួយ​គ្នា​ក៏​ដោយ តែ​តារា​ប្រុស​ស្រស់​សង្ហាលោក Weir Sukollawat មិន​ងាយ​បាន​ជួប​ដៃគូ​ចាស់​ស្រី​ស្អាត Pinky Savika​នោះទេ ។…

ថៃ​៖ បើ​ទោះបីជា​ស្ថិត​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ប៉ូ​ស​លេខ​៧ ជាមួយ​គ្នា​ក៏​ដោយ តែ​តារា​ប្រុស​ស្រស់​សង្ហាលោក Weir Sukollawat មិន​ងាយ​បាន​ជួប​ដៃគូ​ចាស់​ស្រី​ស្អាត Pinky Savika​នោះទេ ។ ដោយឡែក កាលពី​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ តារា​ប្រុស​រូប​នេះ​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម Instagram ជាមួយ​ដៃ​តារា​ស្រី Pinky​ មើលទៅពិតជាស្រស់សង្ហានិងស្រស់ស្អាតទាំងព្រម ។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​រូបភាព​មួយ​សន្លឹក​នោះ​របស់​តារា​ប្រុស​ស្រី​ថៃ​ទាំង ២​នាក់​នេះ នៅ​ក្នុង​ការ​ផ្តល់​ស្នាមញញឹម​យ៉ាង​ស្រស់​ស្អាត​រួច​មក ស្រាប់តែ​ធ្វើ​អោយ​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចូល​ទៅ​បញ្ចេញមតិ ស្នើអោយ​តារា​ប្រុស Weir និង​តារា​ស្រី Pinky បង្ហោះ​រូប​ជាមួយ​គ្នា​ស្រីស្អាតនេះអោយ​បាន​ច្រើន ពីព្រោះ​តែ​ពួកគេកម្ររ​បានឃើញ​អ្នក​ទាំង​២ ជួប​គ្នា​ណាស់​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ក្នុង​នោះ​ក៏​មាន​មហាជន​និង​អ្នកគាំទ្រ បាន​ស្នើរសុំ​អោយ​ស្ថានីយទូរទស្សន៍​ប៉ូ​ស​លេខ​៧ ថៃ ដឹកនាំ​រឿង​អោយលោក Weir និងនាង Pinky ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​សារ​ជា​ថ្មី​ម្តងទៀត ពីព្រោះ​តែ​អ្នក​គាំ​ទ្រ​នឹក​ពី​ស្នាដៃ​សម្តែង​របស់​ពួក​គេ​នា​ពេល​កន្លង​មកនេះ ​។ សូមមើលលីងនេះ ៖ https://www.thaiupdate.info/weir-pinky-reunite-new-drama/


គួរ​បញ្ចាក់​ផង​ដែរ​ថា តារា​ប្រុស Weir Sukollawat ស្រី​ស្អាត Pinky Savika ធ្លាប់​ជា​ដៃគូ​ចាស់ ដែល​បាន​សម្តែង​ខ្សែ​ភាគ​យន្ត​ជាមួយ​គ្នា តាម​រយៈ​រឿង ​« អូន​គឺ​ជា​ជិ​វិត​បង​» កាលពី​ឆ្នាំ​២០០៨ និង រឿង​« បង្វិល​បេះដូង​» កាលពី​ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ ដោយទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងសម្រាប់រឿងភាគទូរទស្សន៍ដែលអ្នកទាំងពីរបានសម្តែងរួមគ្នានោះ ៕

កែសម្រួលដោយ