ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ភ្ជាប់​ពាក្យ​ ប៉ុន្តែស្រី​ស្អាត ហេង ច​ន្ថា​បង្ហោះ​សារ​ថាកំពុង​ឯកា​គ្មាន​អ្នកដឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេញ​៖ កន្លងមកប្រិយមិត្តបានដឹងហើយថា ​អតីត Miss Grand Cambodia ឆ្នាំ ២០១៦ ហេង ច​ន្ថា…

រាជធានី​ភ្នំ​ពេញ​៖ កន្លងមកប្រិយមិត្តបានដឹងហើយថា ​អតីត Miss Grand Cambodia ឆ្នាំ ២០១៦ ហេង ច​ន្ថា បានសម្រេចចិត្ត​បញ្ចប់ចា​ប់​ភាព​នៅ​លីវ​របស់អស់នាងរយៈពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយដោយ​នាងបានភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ទៅ​តាម​ប្រពៃណី​ខ្មែរ​នា​ពេល​កន្លង​មកនេះ ប៉ុន្តែ​បើ​ទោះបីជា​មានឈ្មោះ​ជា​គូ​ដណ្តឹង​ក៏​ដោយ តែនាងមិនទាន់បានបង្ហើយ​ប្រាប់​មហាជន​ជា​សាធារណៈនោះ​ទេថានាងមានគូដណ្តឹង ​។ ហើយកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ស្រីស្រស់រូបនេះ បែរជាបង្ហោះសារមួយឃ្លា ហាក់មានសញ្ញាមិនស្រួលអំពីទំនាក់ទំនងជាមួយគូដណ្តឹង ។

ស្រប​ពេល​ដែល​មហាជន​ចង់​ដឹង​អំពីអត្តសញ្ញាណ​គូ​ដណ្តឹង​របស់​នាងថា​ជា​នរណា និង​ថ្ងៃ​រៀប​ការនៅពេលណានោះ ស្រាប់តែ​តារា​ស្រី​រូប​នេះដែលហាក់​ស្ងប់ស្ងាត់​នៅ​ក្នុងរ​ង្វ​ង់​សិល្បៈ ​បាន​បង្ហោះ​សារ​ប្លែក​ៗ​គួរ​អោយ​ចាប់អារម្មណ៍ ដោយលើកឡើងថា​រូប​នាង​កំពុង​តែ​ស្ថិ​ត​នៅ​ក្នុង​ភាព​ឯក​កានិង​គ្មាន​នរណា​ម្នាក់​យល់ចិត្ត​នាង​ឡើយ​។

​អតីត Miss Grand ស្រស់ស្អាតរូបនេះបានបង្ហោះសារមានខ្លឹមសារប្លែកៗយ៉ាងដូច្នេះថា ​«​សើច​សប្បាយ​មាន​អ្នកដឹង​ច្រើន តែ​ពេល​ខ្ញុំ​កើតទុក្ខ​គ្មាន​អ្នក​ឮ ខ្ញុំ​យំ​គ្មាន​អ្នក​ស្តាប់ ខ្ញុំ​ឯកា​គ្មាន​អ្នកដឹង គ្មាន​អ្នកដឹង​ទេ មាន​តែ​យើង​ទេ​ដែរ​ដឹង​ពី​ខ្លួនឯង​ច្បាស់ អ៊ីចឹង​ក៏​មាន​តែ​ខ្លួនឯង​ទេ​ដែល​ដឹង​ច្បាស់​គ្រប់ពេល លួង​ខ្លួនឯង​បាន​គ្រប់ពេល មែន​អត់​បងប្អូន?​?​» ។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​សារ​នេះ​រួច​មក​មាន​មហាជន​ជា​ច្រើន មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា​នាងកំពុង​តែ​មាន​វិបត្តិ​អ្វី​ក្នុង​ចិត្ត ទើប​ធ្វើ​អោយ​រូប​នាង​បង្ហោះ​សារ​បែប​នេះ ប៉ុន្តែ​យ៉ាងណា​ក៏​មហាជន​នៅ​មិន​ទាន់​បានដឹង​នៅឡើយ​នោះ​ទេ​ថា​នាង​កំពុង​តែ​មាន​បញ្ហា​អ្វី​អោយ​ពិតប្រាកដ​នោះទេ​៕

កែសម្រួលដោយ