បើយើងតាំងចិត្តសេពគប់ជាមួយក្រុមមនុស្សនៅជុំវិញខ្លួនយើងនោះ យើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីនឹងឲ្យអភ័យ ផ្តល់អធ្យាស្រ័យដល់អ្នកទាំងនោះ បើមិនដូច្នោះទេ យើងមិនអាចរាប់រកជាមួយពួកគេបានឡើយ នឹងទៅជាអ្នកឯកោមិនខាន ។
ការឲ្យអភ័យដល់អ្នកដទៃគឺជាការបង្ហញនូវអំពើល្អ លើកតម្លៃជីវិតឱ្យកាន់តែខ្ពស់ឡើង និងបានជាទីស្រឡាញ់រាប់អានពីក្នុងរង្វង់ចំណោមមហាជន ព្រោះមនុស្សយើងតែងមានចំណុចខ្វះខាតចៀសមិនរួចឡើយ ។
មនុស្សខ្លះមានកំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ តែបើយើងមិនបើកបេះដូងឱ្យអភ័យដល់គ្នាទេ ចេះតែប្រកាន់ ចាប់ទោសអូសដំណើរនឹងធ្វើឱ្យរឿងនោះកាន់តែរីកធំរហូតមើលមុខគ្នាលែងត្រង់ បាត់បង់ការរាប់អានគ្នា និងបាត់បង់កម្លាំងសាមគ្គីជាក់ជាមិនខាន ។ សាន សារិន
ចែករំលែកព័តមាននេះ