ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ឈិ​ន សុធា​រី ប្រកាស​ប្តឹង​ស្ត្រី​ម្នាក់​​ជុំវិញ​រឿងរ៉ាវ​ក្តៅ​គគុក​ថា​នាង​យក «​ប្តី​គេ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​ក្តៅ​គគុក​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា តារាចម្រៀង និង​តារា​សម្តែង​ស្រី អ្នក​នាង ឈិ​ន សុធា​រី ថា​យកប្តី​គេ​នោះ ពេល​នេះ​អ្នក​មេម៉ាយ​រូប​ស្រស់​បាន​ប្រកាស​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​ក្តៅ​គគុក​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា តារាចម្រៀង និង​តារា​សម្តែង​ស្រី អ្នក​នាង ឈិ​ន សុធា​រី ថា​យកប្តី​គេ​នោះ ពេល​នេះ​អ្នក​មេម៉ាយ​រូប​ស្រស់​បាន​ប្រកាស​ឲ្យ​ដឹង​ថា នាង​នឹង​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​ស្ត្រី​រូប​នេះ​ពី​បទ «​បរិហារកេរ្តិ៍​» ។

ការ​ប្រកាស​របស់​អ្នក​នាង ឈិ​ន សុធា​រី ធ្វើ​ឡើង បន្ទាប់​ពី​មាន​ស្ត្រី​មួយ​រូប​បាន​ចេញ​មក​ប្រកាស​ក្តែង​ៗ​ជា​សាធារណៈ​ថា តារា​សម្តែង​ស្រី​អ្នក​នាង ឈិ​ន សុធា​រី បាន​ដណ្តើម​ស្វាមី​របស់​ខ្លួន​ដែល​រៀប​ការ​អស់​រយៈពេល​ប្រមាណ​ដប់​ឆ្នាំ​មក​ហើយ​នោះ ។

តារា​សម្តែង​នាង ឈិ​ន សុធា​រី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ការ​ចោទប្រកាន់​របស់​ស្ត្រី​ខាងលើ​នេះ គឺ «​មិនមែន​ជា​ការ​ពិត​ឡើយ​» ហើយ​នាង​ក៏​មិន​ចង់​បកស្រាយ​អំពី​រឿង​នេះ​ឲ្យ​វែង​ឆ្ងាយ​នោះ​ដែរ​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​មិន​ខុស ព្រោះ​រឿង​គំនុំ លុយ សោះ បែរជា​មក​រករឿង​ខ្ញុំ ខ្ញុំ​នឹង​ប្តឹង​ពី​ករណី​បរិហារកេរ្តិ៍ ព្រោះ​រឿង​វា​មិន​ពិត​» ។ យ៉ាងណា បើ​តាម ឈិ​ន សុធា​រី បុរស​ដែល​ស្ត្រី​ខាងលើ​ចោទប្រកាន់​ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នាង​នោះ គឺជា​មនុស្ស​ដែល​ស្គាល់គ្នា និង​ជា​មិត្ត ជា​ដៃគូរ​រកស៊ី​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​លើស​ហ្នឹង​ឡើយ ។

សូម​រម្លឹក​ថា​ថ្មី​ៗ​នេះ ស្ត្រី​មួយ​រូប​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា Somrith Ya Nuth បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ នេះ​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ ជា​ប្រពន្ធ​ស្របច្បាប់​ក្រាប​ក្បាល​ដល់​កន្ទេល​ជាមួយ​បុរស​ជា​ប្តី​អស់​រយៈពេល​ដប់​ឆ្នាំ លំបាក​វេទនា​តាំងពី​បាតដៃ​ទទេរ មក​ដល់​ឥលូវ​បែរជា​លោក​ប្តី​រូប​នេះ​តបស្នង​នូវ​ការ​ឈឺចាប់​អោយ​រូប​នាង​នឹង​កូន ដែល​ចុះ​ចេញ​ពីផ្ទះ​រយៈពេល​ជិត​មួយ​ឆ្នាំទៅ​រស់នៅ​ដើរ​បណ្តើរគ្នា​ចេញ​មុខ ដោយ​មិន​ខ្លាចញញើត​រូប​នាង​ជា​ប្រពន្ធដើម ទាំង​មិន​ទាន់​លែងលះ​គ្នា​ចប់​សព្វគ្រប់​» ។

ស្ត្រី​រូប​នេះ​ក៏​បាន​សរសេរ​បន្ត​ថា នាង​ក៏​ចង់​សួរ​ថា លោក​កែវ ពិសិដ្ឋ និង​នាង ឈិ​ន ចាន់​សុធា​រី តារា​សម្តែង​ស្រែក​ក្តែ​ង​ៗ​គេ​យកប្តី​នាង​ពី​មុន​ដើរតួរ​កំសត់​នេះ យល់​អារម្មណ៍​គេ​ជា​ប្រពន្ធ​ទេ​នាង ហើយ​ខ្ញុំ​មិន​បន្ទោស​នាង​ទេ ព្រោះ​ប្រុស​ម្នាក់​នេះ​ខ្ញុំ​ស្គាល់​ចរិត​ច្បាស់​ហ៊ាន​អះអាង​ណាស់ តែបើ​នាង​ជា​មនុស្ស​ស្រី​មាន​ក្រមសីលធម៌ នាង​ក៏​មិន​ត្រូវ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​កំឡុង​ពេល​ដែល​មាន​បញ្ហា​មិន​ទាន់​បាន​លែងលះ មិន​ទាន់​ចេញ​សាលក្រម​ដែរ​នាង ហើយ​ខ្ញុំ​ក៏​មិន​ដែល​ចង់បាន​មនុស្ស​ម្នាក់​នឹង​មក​វិញ​ដែរ សំខាន់​ដោះស្រាយ​បញ្ចប់​អោយ​ខ្ញុំ ដែល​បាន​សន្យា ហើយ​ខ្ញុំ​ទុក​ពេល​អោយ​រយៈ​មួយ​ឆ្នាំ​នេះ​ហើយ នៅ​តែ​មិន​បញ្ចប់​ដោយ​រក​លះ​គ្រប់យ៉ាង ។

យ៉ាងណាមិញ ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​នាង ឈិ​ន សុធា​រី ដែល​ចង់​ប្តឹង​ស្ត្រី​ដែល​អះអាង​ថា ជា​ប្រពន្ធដើម​នោះ ស្ត្រី​ខាងលើ​ក៏​បាន​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា «​ខ្ញុំ​ភ័យ​ណាស់​នាង​អើយ​ខ្លាច​ចូល​គុក ព្រោះ​គ្មាន​លុយ​តប​ទៅ​នាង គ្មាន​ភស្តុ​តាង ។ ខ្ញុំ​ស្វាគមន៍​ណា​នាង ជន​រង​គ្រោះ អ៊ីចឹង​រាល់ថ្ងៃ​នឹង​អត់​បាន​ទាក់ទង​គ្នា​មែន​ទេ​នាង ខ្ញុំ​គ្មាន​លុយ​សូ​ម្បី​តែ​ប្តឹង​នាង​និង​ប្តី​ដែល​ជា​សាហា​យ​ស្មន់​គ្នា ព្រោះ​ខ្ញុំ​ក្រ​គ្មាន​ខ្សែ​ដូច​នាង ភ័យ​ណាស់​»​។

ស្ត្រី​ខាងលើ​នេះ​ក៏​បាន​បន្ថែម​ថា សូម​ជំរាប​ទៅ​នាង ឈិ​ន ចាន់​សុធា​រី ខ្ញុំ​មិន​ខ្លាច​ទទួល​ការ​ពិត​ទេ​នាង ហើយ​ចង់​យ៉ាង​មិច​ខ្ញុំ​ស្វាគមន៍​ណា អរគុណ​បញ្ហា​គ្រប់យ៉ាង​ដែល​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ជឿជាក់​លើ​ច្បាប់ និង​អំពើ​ល្អ​ផល​បុណ្យ​ដែរ​បាន​សាង នឹង​ទាមទារ​រក​យុត្តិធម៌ មក​អោយ​ខ្ញុំ​និង​កូន ខ្ញុំ​ស្វា​មគ​មន៍​ចំពោះ​សាហា​យ​ស្មន់​ទាំង​ពីរ »​។

ចំណែក​បុរស​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ ឈិ​ន សុធា​រី ដែល​មាន​ឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​កថា Keo Piseth ក៏​បាន​បង្ហោះ​សារ​បកស្រាយ​ពី​បញ្ហា​ខាងលើ​នេះ ក្នុង​នោះ​ក្រៅពី​ការ​បកស្រាយ​ពី​ការ​កាត់​ផ្តាច់ចំណង​ជា​ប្តី​ប្រពន្ធ​ជា​ស្ត្រី​ខា​លើ​នេះ បុរស​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ពី​ទំនាក់ទំនង​រវាង​លោក និង ឈិ​ន សុធា​រី ផង​ដែរ ។

លោក​ថា ម៉េច​ក៏​ស្ត្រី​ជា​ប្រពន្ធ​មក​មក​បរិហារ​កេ​រ្ត៍​រូប​លោក និង​អ្នក​នាង សុធា​រី​ទៅ​វិញ? ការ​បញ្ចប់​កិច្ចសន្យា​មាត់​ជាមួយ​គ្នា​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ ខ្ញុំ​ទើបតែ​បាន​ជួប​អ្នក​នាង សុធា​រី រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​។ គាត់​ជា​អ្នក​រង​គ្រោះ​មិន​បានដឹង​អ្វី​ទាល់តែ​សោះ មក​ចោទប្រកាន់​គេឯង ហើយ​ក៏​បាន​ជេរ​គេ ផុស​បរិហា​កេរ្តិ៍​គាត់​មិន​ពិត​។ តាម​ពិត​គាត់ គឺ​ក៏​ជា​ដៃគូរ​រកស៊ី​ជាមួយ​ខ្ញុំ​ទេ ។

បើ​និយាយ​ពី​ការ​រាប់អាន គឺ​ការ​ពិត ខ្ញុំ​ព្រម​ទទួលស្គាល់​ថា ហាក់បីដូចជា​សិទ្ធិ​ស្នាល​មែន តែបើ​ចំពោះ​ថា​រឿង​ស្នេហា គឺ​មើល​គាត់ បើ​គាត់​ល្អ​ក៏​គិតគូរ​ថ្ងៃ​អនាគត បើ​មិនល្អ​ក៏​មិន​យក ព្រោះ​ដើម្បី​កុំ​ឲ្យ​ខុស​ដូច​អ្នក​មុន​ទៀត​។ ហើយ​អ្នក​ដែល​មិនដឹង​រឿង គឺ​ឈប់​តែ​ស្ករ​ទៅ ជា​ចុង​ក្រោយ​ខ្ញុំបាទ សុំ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ទៅ​ដល់​អ្នក​នាង សុធា​រី ដែល​មិន​ធ្លាប់​ពាក់ព័ន្ធ​រវាង​ខ្ញុំ និង​អ្នកជា​អតីត​បន្តិច​សោះ​» ។

គួរ​រំលឹក​ថា ៖ ស្ត្រី​ម្នាក់​ចេញ​មុខ​ចោទប្រកាន់ ឈិ​ន សុធា​រី ដណ្តើម​ស្វាមី​ខ្លួន តែ​ការ​ពិត​នោះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ