ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចេញ​មុខ​ចោទប្រកាន់ ឈិ​ន សុធា​រី ដណ្តើម​ស្វាមី​ខ្លួន តែ​ការ​ពិត​នោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មួយ​រូប​បាន​ចេញ​មក​ប្រកាស​អះអាង​ជា​សាធារណៈ ដោយ​បាន​ចោទ​ប្រកាន់​​តារា​សម្តែង​នាង ឈិ​ន សុធា​រី ថា បាន​ដណ្តើម​ស្វាមី​របស់​ខ្លួន​ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ទំនាក់​ទង​ស្វាមី​របស់​ខ្លួន​បាន​ចាប់ផ្តើម​ជាមួយ​តារា​រូប​នេះ​ទាំង​មិន​ទាន់​លែងលះ​ដាច់ស្រេច​។ ស្ត្រី​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មួយ​រូប​បាន​ចេញ​មក​ប្រកាស​អះអាង​ជា​សាធារណៈ ដោយ​បាន​ចោទ​ប្រកាន់​​តារា​សម្តែង​នាង ឈិ​ន សុធា​រី ថា បាន​ដណ្តើម​ស្វាមី​របស់​ខ្លួន​ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ទំនាក់​ទង​ស្វាមី​របស់​ខ្លួន​បាន​ចាប់ផ្តើម​ជាមួយ​តារា​រូប​នេះ​ទាំង​មិន​ទាន់​លែងលះ​ដាច់ស្រេច​។

ស្ត្រី​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា Somrith Ya Nuth បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ ជា​ប្រពន្ធ​ស្របច្បាប់​ក្រាប​ក្បាល​ដល់​កន្ទេល​ជាមួយ​លោក​រយៈពេល​ដប់​ឆ្នាំ លំបាក​វេទនា​តាំងពី​បាតដៃ​ទទេរ មក​ដល់​លូវ​លោក​តបស្នង​នៅ​ការ​ឈឺចាប់​ឱ្យ​ខ្ញុំ​និង​កូន ដែល​ចុះ​ចេញពីផ្ទះ​រយៈពេល​ជិត​មួយ​ឆ្នាំទៅ​រស់នៅ​ដើរ​បណ្តើរគ្នា​ចេញ​មុខ ដោយ​មិន​ខ្លាចញញើត​ខ្ញុំ​ជា​ប្រពន្ធដើម ទាំង​មិន​ទាន់​លែងលះ​គ្នា​ចប់​សព្វគ្រប់​នេះ ហើយ​ក៏​ចង់​សួរ​ថា លោក កែវ ពិសិដ្ឋ និង​នាង ឈិ​ន ចាន់​សុធា​រី តារា​សម្តែង​ស្រែក​ក្តែ​ង​ៗ​គេ​យកប្តី​នាង​ពី​មុន​ដើរតួរ​កំសត់ នេះ​យល់​អារម្មណ៍​គេ​ជា​ប្រពន្ធ​ទេ​នាង​។

ស្ត្រី​ខាងលើ​បង្ហោះ​សារ​បន្ត​ថា ហើយ​ខ្ញុំ​មិន​បន្ទោស​នាង​ទេ ប្រុស​ម្នាក់​នេះ​ខ្ញុំ​ស្គាល់​ចរិត​ច្បាស់ ហ៊ាន​អះអាង​ណាស់ តែបើ​នាង​ជា​មនុស្ស​ស្រី​មាន​ក្រមសីលធម៌ នាង​ក៏​មិន​ត្រូវ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​កំឡុង​ពេល​នេះ​ដែរ មាន​បញ្ហា​មិន​ទាន់​បាន​លែងលះ មិន​ទាន់​ចេញ​សាលក្រម​ដែរ​នាង ហើយ​ខ្ញុំ​ក៏​មិន​ដែល​ចង់បាន​មនុស្ស​ម្នាក់​នឹង​មក​វិញ​ដែរ សំខាន់​ដោះស្រាយ​បញ្ចប់​ឱ្យ​ខ្ញុំ ដែល​បាន​សន្យា ហើយ​ខ្ញុំ​ទុក​ពេល​ឱ្យ​រយៈ​មួយ​ឆ្នាំ​នេះ​ហើយ នៅ​តែ​មិន​ទាន់​បញ្ចប់ ដោយ​រក​លះ​គ្រប់យ៉ាង ។

ស្ត្រី​កូន​ពីរ​ខាងលើ​នេះ បាន​បញ្ជាក់​ថា មក​ដល់​ចំណុច​នេះ ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ ព្រោះ​ខ្ញុំ​បាន​ទ្រាំ​ឱ្យ​អ្នក​ទាំង​ពីរ​យក​គ្នា​លើ​ក្បាល​ខ្ញុំ​យូរ​មក​ហើយ លូវ​ដល់​ពេល​ហើយ បើ​ខ្ញុំ​មិន​បញ្ចេញ ខ្ញុំ​អាច​នឹង​ដាច់ខ្យល់ ដូច​ជា​អាត្មា​និយម​ពេក​ហើយ​សំរាប់​ខ្ញុំ របស់ទ្រព្យ​កូន​ខ្ញុំ​វារ​លាយ​បណ្តើរ​ៗ​ហើយ ហើយ​ខ្ញុំ​អរគុណ​លោកឪពុក​ម្តាយក្មេក​ខ្ញុំ និង​សាច់ថ្លៃ​ទាំងអស់​ដែល​ពួក​គាត់​មាន​ក្រមសីលធម៌​ដែរ តែងតែ​នៅ​ក្បែរ​ខ្ញុំ និង​កូន​ៗ​លើកទឹកចិត្ត​ខ្ញុំ​។

ស្ត្រី​កូន​ពីរ​ខាងលើ​បញ្ជាក់​បន្ត​ថា ជា​ចុងបញ្ចប់​ដោះស្រាយ​តាម​ខ្ញុំ​ស្នើរ​សុំ​ឱ្យ​ឆាប់ ហើយ​អញ្ជើញ​យក​គ្នា​ចុះ ព្រោះ​ខ្ញុំ​ក្រ​ណាស់ គ្មាន​លុយ​ដូច​ស្រី​លោក​ទេ យក​ចុះ ខ្ញុំ​តែ​ប៉ុណ្ណឹង​ទុក​សំរាប់​កូន​ៗ​ខ្ញុំ មិនមែន​ខ្ញុំ​មិនដឹង​សិទ្ធិ​ប្រពន្ធ​ស្របច្បាប់​ទេ​ណា​លោក ព្រោះ​ទ្រព្យសម្បត្តិ​ទាំងអស់​សុទ្ធតែ​ក្រោយ​ការ​ទាំងអស់​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​ស្ត្រី​ខាងលើ​នេះ តារា​សម្តែង​នាង ឈិ​ន សុធា​រី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ការ​ចោទ​ប្រកាន់​របស់​ស្ត្រី​ខាងលើ​នេះ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ ហើយ​នាង​ក៏​មិន​ចង់​បកស្រាយ​អំពី​រឿង​នេះ​ឲ្យ​វែង​ឆ្ងាយ​នោះ​ដែរ​។

នាង​បញ្ជាក់​ថា ខ្ញុំ​មិន​ខុស​ព្រោះ​រឿង​គំនុំ លុយ​សោះ បែរជា​មក​រឿង​ខ្ញុំ ខ្ញុំ​នឹង​ប្តឹង​ពី​ករណី​បរិហារ​កេរ្តិ៍ ព្រោះ​បើ​រឿង​វា​មិន​ពិត​។ យ៉ាងណា បើ​តាម ឈិ​ន សុធា​រី បុរស​ដែល​ស្ត្រី​ខាងលើ​ចោទ​ប្រកាន់​​ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នាង​នោះ គឺជា​មនុស្ស​ដែល​ស្គាល់គ្នា និង​ជា​មិត្ត ជា​ដៃគូរ​រកស៊ី​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​លើស​នឹង​ឡើយ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ទទួល​បាន​សរសេរ​ព្រមាន​ប្តឹង​ពី ឈិ​ន សុធា​រី នេះ​រួច​មក ស្ត្រី​ខាងលើ​ក៏​បាន​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា «​ខ្ញុំ​ភ័យ​ណាស់​នាង​អើយ​ខ្លាច​ចូល​គុក ព្រោះ​គ្មាន​លុយ​តប​ទៅ​នាង គ្មាន​ភស្តុ​តាង​ខ្ញុំ​ស្វាគមន៍​ណា​នាង ជន​រង​គ្រោះ​ចឹ​ង​រាល់ថ្ងៃ​នឹង​អត់​បាន​ទាក់ទង​គ្នា​មែន​ទេ​នាង ខ្ញុំ​គ្មាន​លុយ​សូ​ម្បី​តែ​ប្តឹង​នាង និង​ប្តី​ដែល​ជា​សាហា​យ​ស្មន់​គ្នា ព្រោះ​ខ្ញុំ​ក្រ​គ្មាន​ខ្សែ​ដូច​នាង ភ័យ​ណាស់​»​។

នាង​បន្ថែម​ថា សូម​ជំរាប​ទៅ​នាង ឈិ​ន ចាន់​សុធា​រី ខ្ញុំ​មិន​ខ្លាច​ទទួល​ការ​ពិត​ទេ​នាង ហើយ​ចង់​យ៉ាង​មិច​ខ្ញុំ​ស្វាគមន៍​ណា អរគុណ​បញ្ហា​គ្រប់យ៉ាង​ដែរ ចូល​មក​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ជឿជាក់​លើ​ច្បាប់ និង​អំពើ​ល្អ​ផល​បុណ្យ​ដែរ​បាន​សាង និង​ទាម​ទារក​យុត្តិធម៌​មក​ឱ្យ​ខ្ញុំ​នឹង​កូន ខ្ញុំ​ស្វា​មគ​មន៍​ចំពោះ​សាហា​យ​ស្មន់​ទាំង​ពីរ ។

ចំណែក​បុរស​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ ឈិ​ន សុធា​រី ដែល​មាន​ឈ្មោះ​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា Keo Piseth ក៏​បាន​បង្ហោះ​សារ​បកស្រាយ​ពី​បញ្ហា​ខាងលើ​នេះ ក្នុង​នោះ​ក្រៅពី​ការ​បកស្រាយ​ពី​ការ​កាត់​ផ្តាច់ចំណង​ជា​ប្តី​ប្រពន្ធ​ជា​ស្ត្រី​ខា​លើ​នេះ បុរស​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ពី​ទំនាក់ទំនង​រវាង​លោក និង ឈិ​ន សុធា​រី ផង​ដែរ​។

លោក​ថា ម៉េច​មក​បរិហារ​កេ​រ្ត៍​ខ្ញុំ និង​អ្នក​នាង សុធា​រី​ទៅ​វិញ? ការ​បញ្ចប់​កិច្ចសន្យា​មាត់​ជាមួយ​គ្នា​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ ខ្ញុំ​ទើបតែ​បាន​ជួប​អ្នក​នាង សុធា​រី រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​។ គាត់​ជា​អ្នក​រង​គ្រោះ​មិន​បានដឹង​អ្វី​ទាល់តែ​សោះ មក​ចោទប្រកាន់​គេឯង ហើយ​ក៏​បាន​ជេរ​គេ​ផុស​បរិហា​កេ​រ្ត៍​គាត់​មិន​ពិត​។

លោក​បន្ត​ទៀត​ថា តាម​ពិត​គាត់ គឺ​ក៏​ជា​ដៃគូរ​រកស៊ី​ជាមួយ​ខ្ញុំ​ទេ បើ​និយាយ​ពី​ការ​រាប់អាន​វិញ គឺ​ការ​ពិត​ខ្ញុំ​ព្រម​ទទួលស្គាល់​ថា ហាក់បីដូចជា​សិទ្ធិ​ស្នាល​មែន តែបើ​ចំពោះ​ថា រឿង​ស្នេហា គឺ​មើល​គាត់ បើ​គាត់​ល្អ​ក៏​គិតគូរ​ថ្ងៃ​អនាគត បើ​មិនល្អ​ក៏​មិន​យក ព្រោះ​ដើម្បី​កុំ​ឲ្យ​ខុស​ដូច​អ្នក​មុន​ទៀត​។ ហើយ​អ្នក​ដែល​មិនដឹង​រឿង គឺ​ឈប់​តែ​ស្ករ​ទៅ ជា​ចុង​ក្រោយ​ខ្ញុំបាទ សុំ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ទៅ​ដល់​អ្នក​នាង សុធា​រី ដែល​មិន​ធ្លាប់​ពាក់ព័ន្ធ​រវាង​ខ្ញុំ និង​អ្នកជា​អតិ​ត​បន្តិច​សោះ​។

យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​មានការ​ចេញ​មុខ​បកស្រាយ​ពី​បុរស​ខាងលើ​នេះ​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ ឈិ​ន សុធា​រី នៅ​តែ​ប្រកាន់​ជំហរ​នៅ​ក្នុង​ការ​ប្តឹង​ស្ត្រី​ខាងលើ​នេះ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ