NASA ប្រកាសពីការរកឃើញទឹកលើភពព្រះចន្ទ (វីដេអូ)
សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថា មានភស្ដុតាងផ្លូវការនានាពីវត្តមានទឹក នៅលើផ្ទៃភពព្រះចន្ទ…
សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថា មានភស្ដុតាងផ្លូវការនានាពីវត្តមានទឹក នៅលើផ្ទៃភពព្រះចន្ទ…
សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថា មានភស្ដុតាងផ្លូវការនានាពីវត្តមានទឹក នៅលើផ្ទៃភពព្រះចន្ទ ដែលការរកឃើញនោះនឹងអាចសម្រួលដល់ការបង្កើតជាយថាហេតុ បណ្ដាមូលដ្ឋានអវកាសនៅលើភពព្រះចន្ទ។
ចាប់តាំងពីច្រើនឆ្នាំមកហើយ បណ្ដាអ្នកវិទ្យាសាស្ត្រ សង្ស័យពីវត្តមានទឹកក្នុងរូបភាពជាទឹកកកលើភពព្រះចន្ទ ហើយរហូតមកទល់ពេលនេះ ពួកគេនៅតែមិនទាន់អាចបង្ហាញពីរឿងនោះឲ្យប្រាកដប្រជានៅឡើយ។
បើតាម NASA ថា ការរកឃើញនោះ គឺតាមរយៈកែវយឹតអាំងហ្វ្រារូ SOFIA ដែលមានកញ្ចក់ធំមានវិជ្ជមាត្រដល់ទៅ២,៧ម៉ែត្រ។ ដោយធ្វើការសិក្សាយ៉ាងប្រិតព្រៀង បណ្ដាអ្នកវិទ្យាសាស្ត្រ បានរកឃើញភស្ដុតាងផ្លូវការនៃវត្តមានទឹកលើភពព្រះចន្ទ។
ពេលនេះបណ្ដាអ្នកស្រាវជ្រាវនៅត្រូវបញ្ជាក់ថា តើទឹកនោះមានវត្តមានច្រើនគួរសម សម្រាប់អាចប្រើប្រាស់ ដោយបណ្ដាអវកាសយានិកនាពេលអនាគតដែរទេ? ជាពិសេសសម្រាប់គម្រោងនានានៃការបង្កើតមូលដ្ឋាននៅភពព្រះចន្ទ សម្រាប់បណ្ដាបេសកកម្មមានមនុស្សជិះ សំដៅទៅកាន់ឋានព្រះចន្ទ៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews
ចែករំលែកព័តមាននេះ