ពុទ្ធសាសនិកគឺភិក្ខុ សាមណេរ ឧបាសក ឧបាសិកាចាត់ថាជាអ្នកគោរពព្រះពុទ្ធសាសនាមានលើកតម្លៃសាសនាដោយការគោរពប្រណិប័តន៍ព្រះធម៌ល្អប្រពៃពោលគឺកាន់តាមកិច្ចទាំង៥ប្រការយ៉ាងម៉ត់ចត់ នេះជាកិច្ចនៃអ្នកគោរពពព្រះពុទ្ធសាសនា ។ កិច្ចទាំង៥ប្រការនោះគឺៈ
១- ស្តាប់ព្រះធម៌ដោយសេចក្តីគោរព ២- សិក្សាព្រះធម៌ដោយសេចក្តីគោរព ៣- ទ្រទ្រង់ព្រះធម៌ដោយសេចក្តីគោរព ទ្រទ្រង់គឺការចាំទុក រក្សាទុក ដោយល្អ ៤- មិនត្រូវទុកឲ្យមានចម្ងល់ក្នុងចិត្ត ត្រូវចូលទៅរកបណ្ឌិត ត្រូវពិភាក្សា សាកសួរពហុស្សូត្រ និង៥-ប្រតិបត្តិត្រឹមត្រង់ គឺញុំាងចិត្តឱ្យជ្រះថ្លាតាមធម៌វិន័យ ។
កិច្ចទាំង៥យ៉ាងនេះនឹងបានជាប្រយោជន៍ដល់ការលើកតម្កើងតម្លៃព្រះពុទ្ធសាសនាឱ្យគង់វង្សតរៀងទៅ ។ សាន សារិន
ចែករំលែកព័តមាននេះ