ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង! លួចឡាន​សម្រេច​៥​ដង​ហើយ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យបានឆ្លើយ​​សារភាព​គួរឱ្យភ្ញាក់ផ្អើល​​ថា កន្លង​មក ​រូបគេ​ធ្លាប់​ធ្វើ​សកម្មភាព​លួចរថ​យន្ត​ចំនួន​៥​លើក​ហើយ​នៅ​រាជធានី​ភ្នំពេញ ។ ក្រោយពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​និង​រថយន្ត​ត្រូវ​បាននគរបាល​​ខេត្ត​ព្រៃ​វែង ប្រគល់​ឲ្យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ…

ខេត្តព្រៃវែង ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យបានឆ្លើយ​​សារភាព​គួរឱ្យភ្ញាក់
ផ្អើល​​ថា កន្លង​មក ​រូបគេ​ធ្លាប់​ធ្វើ​សកម្មភាព​លួចរថ​យន្ត​ចំនួន​៥​លើក​ហើយ​នៅ​រាជធានី
​ភ្នំពេញ ។ ក្រោយពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​និង​រថយន្ត​ត្រូវ​បាននគរបាល​​ខេត្ត​ព្រៃ​វែង ប្រគល់​ឲ្យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​បន្ត​នីតិវិធី ។

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ កម្លាំង​នគរបាល​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត និងស្រុក​ស៊ី​ធរ​កណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរលួច​រថយន្ត នៅ​នឹង​ផ្ទះ​ស្ថិត​ក្នុងភូមិ​យស់ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ី​ធរ​កណ្តាល ។

ជនសង្ស័យ​រូប​នេះ​ ឈ្មោះ ពេជ្រ ធា ហៅ ពែ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ នៅ​ពេល​ឃាត់
ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត១​គ្រឿង​ម៉ាក​ឡិច​ស៊ីស Rx៣៣០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AC-៧៧១៥ ។

អត្ថបទសរសេរ ដោយ